(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ហេតុអ្វីនៅពេលខ្វះអាហារទ្រទ្រង់សុខភាព កើតមានជម្ងឺច្រើនមុខ


date : 2019-01-12 11:41:21

ហេតុអ្វីនៅពេលមានកង្វះអាហារទ្រទ្រង់និងការពារសុខភាព

​កើតមានជម្ងឺច្រើនមុខយ៉ាងដូច្នេះ​?

 

បច្ចុប្បន្ន មនុស្សភាគច្រើនផ្តោត​សំខាន់តែទៅលើជាតិគីមី និងជាតិ​​​ពុលតែប៉ុណ្ណោះ ដែលជាអ្នកបង្កបញ្ហាចំពោះ​សុខភាព​និងបង្កជម្ងឺរ៉ាំរ៉ៃជាច្រើនមុខ ហើយហាក់មើលរំលងនិងពុំបានចាប់អារម្មណ៍ទេថា  បញ្ហាកង្វះអាហារទ្រទ្រង់សុខ​ភាព​​​វាជាឬស​គល់នៃជម្ងឺរ៉ាំរ៉ៃនោះឡើយ ព្រោះ​គេបានគិតថា គេ​បាន​​ញុំា​​​ច្រើន​សន្ធឹក​សន្ធាប់សព្វ​គ្រប់​បែប​យ៉ាងហើយ​ ។ ដោយ​​ឡែកមួយទៀត គេក៏ពុំដែលចាប់អារម្មណ៍ចំពោះចំណី​អា​ហារ​​ដែលគេបាន និងកំពុងទទួលទានជាប្រចាំ​នោះដែរ ដែលតាម​ពិត​ទៅវាសុទ្ធសឹងជា​អាហារថាមពល និងមួយចំនួនទៀត គឺជាអាហារដែលចំអិនខូច​គុណ​ភាព​នោះ​ឡើយ ។ ករណី​នេះហើយ ទើបដាក់​បន្ទុក​ដល់ការរំលាយអាហារ មិនបានទៅតាម​បច្ចេកទេស ធ្វើឲ្យអាហារ​រលួយ បន្សល់តែ​កាក​​សំ​ណល់-ជាតិគីមី ​ធ្វើឲ្យការ​បញ្ជ្រាប​​បានតិចតួច បាត់​បង់អាហារទ្រទ្រង់សុខភាព ធ្វើឲ្យខូចសុខ​ភាព សុខភាព​គ្មាន​គុណ​ភាព​ ។ ទើប​បាន​ជានៅពេល​ខ្លះ យើង​មាន​​អារម្មណ៍​ថា អស់​កម្លាំងល្ហិត​ល្ហៃ​​ មិនអាចផ្តោត​អារម្មណ៍​​ធ្វើ​ការ​ងារបាន​ ឬ​​ឈឺ​ក្បាល-វិលមុខ-ឬក៏​ឈឺ​ចុក​ចាប់ដៃជើងនៅ​​ត្រង់កន្លែងណា​មួយ​ជាក់ជាមិនខាននោះ ​។

តើអាហារទ្រទ្រង់មានតួនាទីសំខាន់អ្វីខ្លះ​ ទើបបានជានៅពេលខ្វះ ធ្វើឲ្យកើតជម្ងឺច្រើនមុខយ៉ាងដូច្នេះ?​

តួនាទីសំខាន់អាហារទ្រទ្រង់ គឺវាជួយនៅក្នុងការផលិតអរមូន-ជួយក្នុងដំណើរការរបស់​ហ្សែន ដែលជា​កត្តា​តំណ​ពូជ-ជួយ​សំ​អាតចោលនូវកោសិកាខូចខាត ហើយជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ដែលតួនាទីទាំងពីរនេះមិនអាចអត់​ណា​មួយ​បាននោះទេ​​។ បើសិនជាអត់ យូរៗទៅរាង្គកាយរបស់យើងនឹងចាប់ផ្តើមខ្សោយម្តងមួយៗ កើត​មាន​​​ជម្ងឺ​រ៉ាំរ៉ៃ​​ជា​ច្រើនមុខដូចជា ជម្ងឹតម្រងនោម-ថ្លើម-សួត ដែលអាចនិយាយបានថា តូនាទីគ្រឿងក្នុងរបស់វាខ្សោយម្តង​មួយៗដល់​ថ្នាក់​​រ៉ាំរ៉ៃ​ៗយូរ​ឆ្នាំ​ទៅគឺខ្សោយគ្រប់កន្លែង​ នៅទីបំផុត​បើយើងមិនទប់ស្កាត់វាទេនោះ គឺ​ថ្ងៃណា​មួយនឹងខ្សោយ​​រហូតសរីរាង្គ​ណា​មួយនោះនឹង​ឈប់​ធ្វើ​ការតែម្តង ឧ. ចំពោះអ្នកមាន​ជម្ងឺ​ទឹកនោម​ផ្អែម​​គឺខ្សោយតម្រងនោម ដែលតំណាក់​កាល​ចុងក្រោយ តម្រងនោមឈប់សំអាត​ជាតិពុល​ គឺ​ត្រូវតែ​លាង​​ឈាម-បើថ្លើមខ្សោយដល់កម្រិតណាមួយនោះ គឺ​ថ្លើម​ត្រូវ​តែដូរជាដើម​។ល។

ភាគទី ១-ហេតុអ្វីនៅពេលខ្វះអាហារទ្រទ្រង់សុខភាព កើតមានជម្ងឺជាច្រើនមុខ

ភាគ ០២-ហេតុអ្វីនៅពេលខ្វះអាហារទ្រទ្រង់សុខភាព កើតមានជម្ងឺជាច្រើនមុខ


អត្ថបទ ៖ admin