(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ជាតិគីមី ជាតិពុល នៅក្នុងផ្ទះរបស់យើង


date : 2019-01-28 11:37:52

សារធាតុគីមី-ជាតិពុល នៅក្នុងផ្ទះរបស់យើង          

ភាគទី១

តើជាតិគីមី ជាតិពុលអ្វីខ្លះ  ដែលមាននៅក្នុងផ្ទះយើង​?

អំពីអង្ករ :-ថ្នាំសម្លាប់ស្មៅ-ថ្នាំសម្លាប់សត្វល្អិត-អង្ករខ្មួរ.

-ដើម្បីទទួលបានទិន្នផលច្រើន កសិករដាំស្រូវមួយចំនួនបាន​បាច-បាញ់​ថ្នាំគីមី ដូចជា​ថ្នាំសម្លាប់​ស្មៅ​​-ថ្នាំសម្លាប់​​​សត្វល្អិត ដែលអាចមានបង្កប់​​លោ​ហពុលហៅថាអាសេនិក ហើយស្រូវគឺជាដំណាំ​ដែល​​ងាយ​ស្រូប​​អាសេនិច១០ដង​ជាងដំណាំធម្មតា ។ ​បន្ថែមពី​នេះទៀត នៅពេលប្រមូលផល កសិករក៏មាន​ដាក់​​​ថ្នាំ​​​​ដើម្បី​​​បង្ការ​កុំឲ្យ​អង្ករខ្មួរ​ ឬ​ឆាប់​ដុះ​ផ្សិត ជាហេតុ​បង្ក​​ឲ្យ​មានផលប៉ះពាល់​ដល់​សុខ​​ភាព​ គឺធ្វើឲ្យ​មនុស្ស​ឈឺ មិន​​ត្រឹមកើតតែ​ជម្ងឺ​ទឹក​នោមផ្អែមប៉ុណ្ណោះទេ ​គឺអាច​​កើតដល់ជម្ងឺមហារីកទៀត​។

ដូច្នេះដើម្បីឲ្យការទទួលទានបាយមាន​សុវត្ថិភាព ពិសេសបាយដាំពីអង្ករ​សម្រូប គឺត្រូវតែដឹង​ច្បាស់​លាស់ទាំង​នៅ​ក្នុងការដាំដុះ ទាំងនៅក្នុងការប្រមូលផល ​និងក្នុងការទុកដាក់អង្ករ ។ ព្រោះថា ពេល​ខ្លះ អង្ករ​ខ្លះ ក្រៅពីបង្កប់​អាសេនិកហើយ គឺនៅមាន​ជាតិ​សំណ-​បា​រ៉ត ​ដែលវាអាចបង្កប់​នៅ​ក្នុង​គ្រឿង​សំណង់-ក្នុង​ប្រេង​ផ្សែងឡាន-ផ្សែង​ម៉ូតូ​ និង​កាក​​​សំណល់​​​ផ្សេងៗដែល​ហូរ​​នាំ​ទៅ​តាមទឹក នៅ​ពេល​មាន​​ភ្លៀង​​​ធ្លាក់​ចូល​រហូត​ទៅ​ដល់ស្រែ និងដោយ​ឡែក​ពីនេះ គឺ​ជាតិ​គីមីដែល​ផ្សិត​ផលិត នៅពេលដែលអង្ករ​ខ្មួរ​​ផង​ដែរ​​។

ដូច្នេះដើម្បីសុវត្ថិភាព នៅពេលលាងអង្ករ គឺត្រូវពាក់ស្រោមដៃ ហើយលាងឲ្យបានច្រើនទឹក​

     -នៅពេលដាំបាយ គឺត្រូវដាក់ទឹកឲ្យច្រើន ពេលពុះត្រូវចាក់ទឹកវាចោល គឺជាត់ចោលជាតិគីមីខ្លះនិង​​​ជាតិ​​ស្ករ​មួយចំនួនធំ ដែលមាននៅក្នុងគ្រាប់អង្ករ ដែលអាចកាត់បន្ថយការប្រឈមនឹងការ​កើត​ជម្ងឺ​​​​ទឹក​នោមផ្អែម-ជម្ងឺ​ពុលដោយសារជាតិស្ករ និងអាចកាត់បន្ថយជម្ងឺរលាកដោយសារជាតិ​ស្ករ​​​គឺជម្ងឺរលាក​សន្លាក់​ និងជម្ងឺមួយ​ចំនួនធំ​ទៀត ដូចជា ជម្ងឺខួរក្បាល-ជម្ងឺភ្លេចច្រើន- ជម្ងឺពុកឆ្អឹង​ជា​ដើម។ល។

    -កុំប្រើឆ្នាំងភ្លើងដើម្បីដាំបាយ ព្រោះឆ្នាំងភ្លើងមានសារធាតុជាជាតិគីមី ដែលគេបានពាស​ការពារ​​​ កុំឲ្យ​បាយ​

ខ្លោច ជាដើម។

    -ត្រូវទុកបាយឲ្យត្រជាក់ គឺចាប់ពី១ម៉ោង-២ម៉ោង សឹមទទួលទាន ដែលការធ្វើបែបនេះ គឺអាច​កាត់​បន្ថយ​ការ​រលាក​ដោយ​​សារជាតិស្ករច្រើន -កាត់បន្ថយការបញ្ជ្រាបជាតិស្ករ កុំឲ្យគំហុកចូលទៅ​ក្នុង​ឈាម​របស់យើង

-ប្រសិនបើយើងចាំបាច់ត្រូវញុំាបរបរ មានវិធីដែលយើងអាចញុំាបបរបាន មាន​សុវត្ថិ​ភាព​ជាង​ធម្មតា៖

-គឺ​ត្រូវដាំ ដាក់ទឹកឲ្យច្រើន ពេលរីកអង្ករ​ ត្រូវជាត់ទឹកវាចោល ទុកតែកាក ហើយ​ដាក់​​​ទឹក​ដាំ​វាជាថ្មីទៀត​តាម​ដែលយើងចង់បាន​ និងវិធីម្យ៉ាងទៀត គឺយកបាយដែលយើងបាន​ដាំ​ជាត់ដាក់​ស្ងោរ​ជាមួយនឹងទឹក ហើយដាំ​ឲ្យ​ពុះ រួចហើយបន្ថយភ្លើងប្រហែលជា១៥នាទី ដើម្បីបានជា​បរបរ។

កំណត់ចំណាំៈ

ការញុំាបរបរដែលមានគ្រោះថ្នាក់ គឺញុំាបរបរជាមួយនឹងត្រីខ ដែលគេបានកំឡោច​ស្ករ​ ក្នុងពេលគេខត្រី រហូតដល់ផុយឆ្អឹង។ល។...

សូមតាមដានស្តាប់ខ្លឹមសារលំអិត នៅក្នុងកម្មវិធីជាតិគីមី​ជាតិពុលនៅក្នុងផ្ទះរបស់យើង

 

ភាគទី

ជាតិគីមី ជាតិពុលដោយសារផ្សែងដុតក្រដាសសែន-ដុតធូបមូស​-ផ្សែងបារី ផ្សែងដុតសម្រាមផ្សេងៗ និងផេះ...

 

ភាគទី២

អំពីផ្សែង និងផេះ -ការដុតក្រដាសសែន-ដុតធូបមូស​- ការដុតសម្រាម និងការជក់បារី

-ផ្សែងគ្រប់ប្រភេទទាំងអស់ នៅពេលដែលវាប៉ះជាមួយនឹងទឹក គឺក្លាយទៅជាអាស៊ីត គ្រាន់តែថា​ ជាអាស៊ីត​​ខ្លាំងឬជាអាស៊ីតខ្សោយ​ វាកាចឬក៏ស្លូតតែប៉ុណ្ណោះ ។ ជាមួយគ្នានោះ យើងក៏ធ្លាប់បានឮគេនិយាយដែរហើយថា​ ពេលមានភ្លៀងអាស៊ីត គឺងាដើមឈើងាប់អស់ ហើយបើភ្លៀងអាស៊ីតនោះប៉ះចំស្បែក គឺរមាស់ស្បែក​ រលាកស្បែកជាដើម។ ក្រៅពីរលាក​-រមាស់ស្បែកហើយ គឺនៅធ្វើឲ្យយើងឈឺពេញទាំងខ្លួនទៀត​ ហើយបើដកចូល​ដង្ហើមវិញ វានឹងរ​លាកផ្លូវដង្ហើមថែមទៀតដែរ  ។​​​

-ផេះ -នៅក្នុងផេះ មិនមានតែអាស៊ីតមួយមុខប៉ុណ្ណោះទេ គឺវាមានជាសំណល់គីមីជាច្រើនមុខទៀត ដែលធ្វើឲ្យប៉ះពាល់សុខភាពមនុស្សជាខ្លំាង ។ បើវាហុយប៉ះចំស្បែក ​វាអាចជ្រាបចូលទៅក្នុង តាមរន្ធញើស ធ្វើឲ្យយើងឈឺ ដូចជា លើសឈាម -ថប់ដង្ហើម -​តឹងច្រមុះ -ឈឺសន្លាក់ដៃសន្លាក់ជើង -អស់កម្លាំងជាខ្លាំង និងឈានដល់ការរលាកថ្លើម  ទៀត ​ពិសេសចំពោះក្មេងគឺឈឺធ្ងន់ធ្ងរខ្លាំង។

អំពីផ្សែងបារីៈ

-គេរកឃើញថា មានជាតិ​គីមី​ជាង៧០០០មុខ ក្នុងនោះ​ចំនួន​ជាង​១០០​មុខ​ បង្កជម្ងឺ​មហារីក ។

-ផលប៉ះពាល់ដែលមនុស្សទូទៅនឹកស្មានមិនដល់នោះគឺថា អ្នកដែលនៅក្បែរអ្នកជក់បារី គឺប៉ះពាល់ខ្លាំងជាង

អ្នកជក់បារី គឺទោះជាអ្នកជក់បារីបានដើរចេញបាត់ហើយក៏ដោយ ក៏ជាតិគីមីពុលបានបន្សល់ទុកនៅកន្លែង​ដែល​អ្នក​ជក់នោះបានជក់ដែរ ។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា  យើងដឹងហើយថា សារធាតុគីមី​មានច្រើនមុខច្រើនយ៉ាងណាស់ដែលលំបាកនិងចៀសផុត ក៏ប៉ុន្តែគ្មាន​អ្វីសំខាន់សម្រាប់ជីវិត ជាងការថែរក្សាសុខភាពឲ្យបានល្អនោះឡើយ គឺអ្វីដែលយើងដឹង ហើយអ្វីដែលយើងអាចចៀសបាន គឺត្រូវតែចៀស ត្រូវតែដកចេញ។​ ពិសេសសម្រាប់អ្នកជក់បារី បើយើងមិនខ្វល់ពីសុខ​ភាពខ្លួនឯងក៏ហីចុះ ក៏ប៉ុន្តែកុំបំផ្លាញសុខភាព​អ្នកដទៃដែលនៅជុំវិញខ្លួន ដែលជូនកាលអ្នកដែលនៅជុំវិញខ្លួន គឺជា​មនុស្សដែលគាត់គួរ​តែស្រឡាញ់ ឬក៏ជាមនុស្សដែលគាត់កំពុងស្រឡាញ់ មានដូចជាកូន ជាចៅរបស់គាត់ជាដើមផងដែរ ។


សូមតាមដានស្តាប់ខ្លឹមសារលំអិត នៅក្នុងកម្មវិធីជាតិគីមី​ជាតិពុលនៅក្នុងផ្តះរបស់យើង

 

ភាគទី

ជាតិគីមី ជាតិពុល នៅក្នុងផ្ទះរបស់យើង

(ភាគមុន យើងបានដឹងអំពីផលប៉ះពាល់សុខភាពដោយសារផ្សែងនិងផេះ ៖ ​-ដុតធូប-បារី-ឡាន​-ម៉ូតូ-រោង​ចក្រ ​ដុត​សម្រាមគ្រប់ប្រភេទ …)។ ល។​

ភាគទី៣

ជាតិគីមីដែលបង្កកើតពីការដុត ឬលីង ,- ការសំអាតនិងជួសជុលផ្ទះ…និងមុខរបរនៅក្នុងផ្ទះ

- ការដុត ឬលីងដូចជា លីងគ្រឿងការីដើម្បីឲ្យឈ្ងុយ -លីងអង្កលីង ដើម្បីយកទៅស្លសម្លកកូរជាដើម គឺសុទ្ធសឹងតែធ្វើឲ្យ​ប៉ះពាល់សុខភាពទាំងអស់ ​។  

អំពីការសំអាត

ដើម្បីសុវត្ថិភាពៈ -យើងមិនគួរដុត  ដូចជាដុតសំបកគ យកទៅធ្វើជាទឹកក្បុង ដើម្បីកក់សក់-សំអាតខោអាវ ឬរបស់​របរ​ប្រើ​ប្រាស់ដូចមុនទៀតឡើយ  ព្រោះថា ទោះបីទឹកដែលបានបន្សុទ្ធចេញ​​ពីផេះ ថ្លាស្អាតហើយក៏ដោយ​ ក៏នៅតែមានបន្សល់​ជាតិពុលតិចតួចដែរ ហើយអ្វីដែលពុលខ្លាំងទៀតដែរនោះ គឺផេះដែលនៅសល់ពីការបន្សុទ្ធ ដែលត្រូវបាន​គេយកទៅ​ចាក់​ចោល​ក្នុងបរិស្ថាន ធ្វើឲ្យខូចបរិស្ថាន ប៉ះពាល់ដល់សុខ​ភាព​មនុស្សបន្តទៀត ។

- យើងត្រូវយកខោអាវ ឬរបស់របរដែលក្រខ្វក់ខ្លាំង ត្រាំ​នឹងទឹក​អំបិល​ប៊ីការបូណាត ឬបេក​ឃីងសូដា(នៅ​ផ្សារមានលក់)ឬទឹកស្លឹកគ្រៃ  ឬសំបកក្រូចសើច ដែលបានស្ងោររួច ។

- យើងមិនត្រូវបោសសំអាតផ្ទះ មុនជូតផ្ទះនោះទេ

-យើងអាចសំអាតផ្ទះ ដោយយកទឹក​ស្លឹកគ្រៃ ឬទឹកស្លឹកក្រូចសើច ជំនួសដោយការយកសាប៊ូ​ទៅសំអាតផ្ទះវិញ

-យើងមិនត្រូវសំអាតផ្ទះ នៅក្បែរកូន​កំពុងលេង -ក្បែរកន្លែងកូនកំពុងគេងលក់-ក្បែរកន្លែង​ឆុងទឹកដោះគោ ឬក្បែរកន្លែងធ្វើម្ហូបអាហារឲ្យកូន -ឬពេលកំពុងងូតទឹកឲ្យកូន នោះទេ ។

ការជួសជុលផ្ទះ -និងការប្រកបមុខរបរក្នុងផ្ទះ

-ក្នុងពេលកំពុងជួសជុលផ្ទះ យើងមិនត្រូវជួសជុល ដោយទុកឲ្យមនុស្សនៅក្នុងផ្ទះនោះឡើយ  ព្រោះការធ្វើ​បែបនេះ ធ្វើឲ្យមនុស្សដែលនៅក្នុងផ្ទះនោះ ឈឺធ្ងន់​ដោយ​សារ ជាតិគីមី

-ត្រូវចៀសវាងការប្រកបមុខរបររកស៊ីនៅក្នុងផ្ទះដែលយើងកំពុងរស់នៅ ព្រោះធ្វើឲ្យមនុស្សឈឺធ្ងន់ ដោយ​សារ

ជាតិគីមី ដែលកើតចេញពីរបស់របរដែលយើងបាននិងកំពុងលក់ដូរនៅក្នុងផ្ទះ


សូមតាមដានស្តាប់ខ្លឹមសារលំអិត នៅក្នុងកម្មវិធីជាតិគីមី​ជាតិពុលនៅក្នុងផ្តះរបស់យើង ដើម្បីអាចរកដំណោះស្រាយ និងអាច​រកវិធីចៀសវាងបាន​

 

ភាគទី

(ភាគមុន យើងបានដឹងអំពីផលប៉ះពាល់សុខភាពដោយសារ ​ការដុតឬការលីងគ្រឿងសម្ល​ ​និងអំពី​ការជូតសំអាតផ្ទះ-​ការជួសជុលផ្ទះ -ការប្រកបមុខរបររកស៊ីនៅក្នុងផ្ទះ ។

-ជាតិប្លាស្ទីកដែលមាននៅក្នុងធូលីដី:

- ក្នុងធូលីដី  ក្រៅពីមានកោសិកាស្បែករបស់មនុស្ស -កោសិកាស្បែកសត្វ ដែលងាប់​ ហើយបានជ្រុះទៅលើដី -មានលាមកមនុស្ស-អាចម៍​សត្វ- ​- ផេះដែលបានពីការដុតសម្រាម និងផេះបារីហើយ ពេលខ្លះ មានជាតិប្លាស្ទីកដែលគេបានដុតផងដែរ  ដែលនៅពេលមានខ្យល់ម្តងៗ វាបានហុយទៅលើ និងពាសពេញ​បរិយា​កាស-បរិ​ស្ថាន ទៅលើខ្លួនមនុស្ស -ចូលតាមផ្លូវដង្ហើម -លើរបស់របរសម្ភារៈប្រើប្រាស់គ្រប់ទីកន្លែង រួម​ទាំងទឹក​ និងចំណី​អាហារដែលយើងបានញុំារៀងរាល់ថ្ងៃផងដែរ បង្កកើតមានជម្ងឺជាច្រើនយ៉ាង  ហើយជម្ងឺដែលកើតមាន​ញឹក​ញាប់​ជាងគេ គឺជម្ងឺផ្លូវដង្ហើម។

ដើម្បីសុខភាព យើងត្រូវតែសំអាតផ្ទះ និងសម្ភារៈរបស់របរប្រើប្រាស់ឲ្យបានស្អាតជានិច្ច  ដោយជូតសំអាតឲ្យ​បានស្អាត មុន​នឹង​បោស ជាមួយនឹង​ទឹក​លាយជាមួយប៊ែកឃីងសូដា -ទឹកលាយជាមួយនឹងទឹកខ្មេះ ឬយ៉ាងហោច​ណាស់ជាមួយនឹងទឹកធម្មតា ។ល។

 

សុខភាពជាកំណប់ទ្រព្យមិនអាចកាត់ថ្លៃបាន ។ ប្រជាពលរដ្ឋម្នាក់ ជាវេជ្ជបណ្ឌិតម្នាក់។


សូមតាមដានស្តាប់ខ្លឹមសារលំអិត នៅក្នុងកម្មវិធីជាតិគីមី​ជាតិពុលនៅក្នុងផ្ទះរបស់យើង ដើម្បីអាចរកដំណោះស្រាយ និងអាច​រកវិធីចៀសវាងបាន​

 

ភាគទី៥-

អំពីជាតិគីមី ជាតិពុលៈ-ផ្សិត

ផ្សិត គឺជាមេរោគដែលដុះនៅក្នុងបរិស្ថានដែលមនុស្សសត្វរស់នៅ អាចមាននៅតាម​​ជញ្ជាំងផ្ទះ លើផ្ទះ-ក្រោមដំបូលផ្ទះ លើក្បឿង លើដើមឈើ លើរបង លើតុ ទូ កៅអី លើរបស់របរសព្វសារពើ ដែលយើងកំពុងប្រើប្រាស់ រួមនិងចំណីអាហារដែលយើងបាន និងកំពុង​បរិភោគ​ជាប្រចាំ ដែលមានពេលខ្លះ យើងមិនអាចមើលវាឃើញនឹងភ្នែកទទេបាននោះទេ  ។

-ផ្សិត ក្នុងនាមជាស្ពរ(spor)រស់នៅជុំវិញខ្លួនយើង ក្នុងខ្យល់ដែលយើងបានដកដង្ហើមចូលទៅ អាចនៅលើស្បែក-លើក្បាល-ក្នុងពោះវៀនយើង និងអាចនៅគ្រប់ទីកន្លែង-​លើគ្រប់ឧប​ករណ៍​ផ្សេងៗ ។

-ផ្សិតមានពូជ​ច្រើនណាស់ ពូជផ្សិតខ្លះ ចេះផលិតជាតិគីមីសម្លាប់មេរោគ គឺពូជផេនីសេលីន-ណូម  ហើយនិងមានផ្សិតខ្លះទៀត វាអាចផលិតជាតិគីមីពុលចូលទៅក្នុងអាហារ​ ចូលទៅក្នុងបរិស្ថាន ចូលទៅក្នុងខ្យល់ដកដង្ហើមជាដើម។ នៅពេលដែលវាបានផលិតជាតិគីមីចូលក្នុងខ្លួនមនុស្ស ពេលនោះប្រព័ន្ធការពាររាង្គកាយនឹងចុះខ្សោយ ហើយមេរោគផ្សេងៗនឹងឆក់ឳកាស​យាយីរយើង ។

-ផ្សិតដែលមានព៌ណខ្មៅ ប្រផេះឬក៏ស​ ហើយនិងផ្សិតដែលយើង​អាច​មើល​​វា​ឃើញនឹងភ្នែកទទេ វាអាចបង្កជម្ងឺធ្ងន់ធ្ងរបាន ។

-ផ្សិតដែលកាចជាងគេខ្លះ ហើយ​ដែលយើងមើលរំលង វាអាចធ្វើឲ្យយើងរលាកសរសៃប្រសាទ និងរលាកតម្រងនោម​ ។ ក្រៅពីនេះ វាក៏ធ្វើឲ្យពោះវៀនយើងសឹករិចរិល ជាហេតុធ្វើឲ្យជាតិគីមី និងមេរោគជាច្រើនជ្រាបតាមពោះវៀនចូល​ទៅដល់ក្នុងឈាម វាជាបណ្តុំរោគសញ្ញាជាច្រើន  ​ដែលក្នុងនោះញឹក​ញាប់ជាងគេ គឺធ្វើឲ្យមនុស្សចូលចិត្តអស់កម្លាំងល្ហិតល្ហៃ ល្វើយ ធ្វើការឆាប់ហត់​ ពិបាកដកដង្ហើម ពិបាកគេង ឧស្សាហ៍រលាកក្រពះពោះ​វៀន ដូចជាហើម ឆ្អល់ វិលមុខ ធីងធោង ចង់ក្អួត និងអាចឈឺសន្លាក់ដៃជើង ឆាប់​ភ្លេច ជាដើម។ល។

​មានវិធីពីរយ៉ាងដែលអាចជួយព្យាបាលផ្សិតបាន ៖

-ទី១ ត្រូវប្រយ័ត្ន ហើយធ្វើការសំអាតជាប្រចាំ ដូចជាសំអាតផ្ទះ-ជុំវិញផ្ទះ សំអាតធូលីដីឲ្យបានស្អាត -មិនត្រូវទុកចោលរបស់របរដែលមិនចាំបាច់ ធ្វើឲ្យ​មានផ្សិតដុះ  ឧ.ក្រដាស-ស្បែកជើង ក្រណាត់ក្រខ្វក់ ដែលមិនប្រើប្រាស់នោះឡើយ ។ និ​យាយរួមត្រូវសំអាតទាំងនៅក្នុងការរៀបចំបាយសម្លរ នំចំ​ណីអាហារ-ទឹក ​រួមទាំងអាហារដែលបានវិចខ្ចប់ និងប្រយ័ត្នជាពិសេសផងដែរ ផ្សិត ដែលអាច​មាននៅក្នុងគ្រាប់អង្ករ គ្រាប់កាហ្វេជាដើម​ ។ល។

-ទី២ ក្រៅពីធ្វើតេស្តរុករក ដើម្បីធ្វើការព្យាបាលហើយ គឺមានតែការហាត់​ប្រាណ តាមបែបវិធីសាវណា ដែលធ្វើឲ្យបែកញើសនោះទេ ទើបអាចបំបែកផ្សិតបាន ព្រោះថ្នាំមិនអាចបំបែកផ្សិតបានឡើយ ។ មួយវិញទៀត ត្រូវថែរក្សាការពារប្រព័ន្ធការពាររាង្គ​កាយ ដូចជាទទួលទានសារធាតុគ្លូតា-តាយ​អន ព្រមទាំងបំពេញ​ពពួកវីតា​មីនផងដែរ។

 


អត្ថបទ ៖ admin