(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ចំណីអាហារដែលមានជាតិពុលប៉ះពាល់ដល់សុខភាព


date : 2019-03-06 16:43:11

ចំណីអាហារដែលមានជាតិពុលប៉ះពាល់ដល់សុខភាព

ខ្លឹមសារសង្ខេបៈ

 

​ប្រជាពលរដ្ឋគ្រប់រូបសព្វថ្ងៃនេះ មានក្តីកង្វល់ចំពោះចំណី​​អា​ហារ​​ដែលគេ​បរិភោគ​​រៀង​រាល់ថ្ងៃ​ ដោយ​ខ្លាចថាមានបង្កប់ជាតិគីមីពុល​ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខ​ភាព​ខ្លួន​ និង​ក្រុម​គ្រួសាររបស់ខ្លួន ទោះបីជាបានដឹងហើយថា ជាតិគីមីមួយចំនួនត្រូវ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់លើចំណី​អាហារហើយក៏ដោយ។ ជាការពិត ជាតិគីមី​​មួយចំនួន​គឺច្បាប់​បាន​ហាម​​​​ឃាត់​​មិន​ឲ្យ​ប្រើប្រាស់មែន ព្រោះ​វា​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់ដល់​សុខ​​ភាព​​​ធ្ងន់​ធ្ងរភ្លាមៗ ក៏ប៉ុន្តែនៅមាន​ជាតិ​គីមីពុល​ផ្សេង​ដទៃទៀតដែលអាចបង្កប់ក្នុងចំណីអាហារ ដែលមាន​​​អ្នកខ្លះប៉ះ ហើយអ្នកខ្លះក៏មិនប៉ះ​ដែរ តែ​អាចបង្កផល​ប៉ះ​ពាល់ដល់សុខភាព​យូរអង្វែងដែរ ។

​លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ថា ដើម្បីដឹងថា តើយើងគួរជ្រើសរើស​​អាហារបែប​ណា​ដែល​អាចបញ្ជៀសការខូចខាត​សុខ​ភាពបាន​ គឺយើងគប្បីត្រូវស្គាល់​ក្រុម​អាហារ ដែល​អាចមានបង្កប់ជាតិពុលដទៃមួយចំនួនទៀតដូចជា ៖

-ក្រុមទី១ ជាអាហារដែលមានបង្កប់ជាតិគីមីពុល ដែលច្បាប់បាន​ហាម​ឃាត់ ព្រោះ​វាធ្វើ​ឲ្យប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរភ្លាមៗ ​ប៉ុន្តែអាហារប្រភេទ​នេះ​ មិនសូវ​មាន​នោះទេ។

-ក្រុមទី២ ជាចំណីអាហារដែល​មាន​បង្កប់ជាតិ​គីមី ប៉ុន្តែច្បាប់មិនបាន​ហាម​ថា ​​​​ដាក់​មិន​បាននោះទេ គឺជាអាហារដែលគេផលិតនៅក្នុងរោងចក្រ ឧស្សាហកម្ម ​​ឬ​មួយក៏ជាសិប្បកម្ម​អា​-ហារដែលគេវិចខ្ចប់ស្រាប់ៗ​ ភាគដែល​ច្រើន​បំផុត​ គឺគេ​ដាក់​ជាតិ​​គីមី​ដើម្បី​រក្សាគុណភាព អាច​ទុក​វាបានយូរ​ ច្រើន​​​ថ្ងៃ ឬច្រើនឆ្នាំ និង​ពេល​ខ្លះគេ​បន្ថែម​រសជាតិ-ព៌ណ​-ក្លិន និង​ឲ្យ​អាហារ​ខ្លះ​ស្អិត​ជាប់គ្នា ដូច​ជា​ប្រហិត ហត​​ដក​​ជាដើម​។ល។

-ក្រុមទី៣ ជា​អាហារដែលមានសល់សំណល់គីមី ​ដែលបន្សល់នៅក្នុងពេលដាំដុះ -​និងការចិញ្ចឹម​ ក្នុងនោះ​មាន ត្រី​ សាច់ បន្លែ អង្ករជាដើម។ល។

-ក្រុមទី៤ ជាក្រុមចំណីអាហារដែលមានជាតិគីមីពីធម្មជាតិ ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​មនុស្សដែរ តែក៏មិនប៉ះពាល់ជាទូទៅនោះទេ គឺអ្នក​ខ្លះ​ក៏ប៉ះនិង​អ្នក​ខ្លះ​ក៏មិន​ប៉ះ​​ ឧ.ជាតិ​គ្លុយតែន​ -ជាតិខេ​ស៊ីន​ និងជាតិឡាក់តូស ដែលមាននៅ​ក្នុងទឹកដោះ​គោជាដើម ។

-ក្នុងអំបូរសណ្តែក ដែលក្នុង​នោះ​មាន​សារធាតុខ្លះធ្វើឲ្យប៉ះពាល់ទៅ​លើការ​រំលាយ​អាហារ លើគ្រាប់ឈាម ទៅលើពោះ​វៀន។ និងនៅក្នុងក្រុមអំបូរថ្នាំជក់ ឧ. ផ្លែប៉េងប៉ោះ ​ម្ទេស ត្រប់គ្រប់​ប្រភេទ​ ពោតបារាំង ដំឡូងបារាំងជាដើម។

អាហារហ៊ីស្តាម៉ីន  និងអាហារខ្លះដែលទុកដាក់វា វាបំលែងទៅជាហ៊ីស្តា​មីន​តែម្តងឧ​.ដូច​ជា​​ត្រី នៅ​​ពេលយើងធ្វើផ្អក ប្រហុក ទឹកត្រីជាដើម។

-ក្រុមទី៥ គឺជាក្រុមចំណីអាហារដែលខូចគុណភាពដោយ​សារការ​ចំអិន ដូចជា​ ដុត អាំង ចៀនឬបំពងជាដើម វាមិនធ្វើឲ្យ​យើង​ពុលឬ​​ខូច​សុខភាពភ្លាមៗទេ​  តែ​វាធ្វើឲ្យ​យើងឈឺ​​រ៉ាំរ៉ៃ -សឹក​រិច​រិល-ចាស់លឿន-ឆាប់ឈឺអ្វីមួយដូចជាលើស​​ឈាម​​ជាដើម។

ក្រៅពីនេះគឺស្ករ​និងប៊ីចេង ​ដែលអាចធ្វើឲ្យ​រលាក​សរសៃ​ប្រសាទ គឺរលាកគ្រប់កន្លែង អាច​​ឲ្យយើងឆាប់ភ័យ -អាចខ្លាច -ពិបាក​គេង ចុង​ក្រោយគឺ​ពុក​ឆ្អឹង​។

លោកស្រីវេជ្ជបណ្ឌិតណែនាំថាត្រូវចៀស​វាង​​កុំញុំាអាហារវិចខ្ចប់ស្រាប់ៗ -​គួរ​ទម្លាប់​​ទទួល​ទាន​អាហារជាសម្ល​រគ្រប់​មុខ ឬ​ចំហុយ​មិន​ដាក់​ស្ករ​មិន​ដាក់ប៊ីចេង  ​និងកុំ​ទម្លាប់​​កូន​ដែល​នៅ​តូចៗ​​​ឲ្យ​ញុំា​ប្រភេទ​អាហារ​នៅ​ក្នុង​ផ្សារ​​ទំនើប ដែលអាចប៉ះពាល់ដល់ការ​លូត​លាស់​​រាង​កាយ​របស់​កូន​រហូតដល់កោសិកា​ខួរក្បាលកូនផងដែរ។​


អត្ថបទ ៖ admin