(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ព័ត៌មានវេជ្ជសាស្រ្ត-ការពិនិត្យរកមេរោគស្រ្តិបកូកកគូសក្រុមB សម្រាប់ស្រ្តីកំពុងពរពោះដែលជិតឆ្លងទន្លេ


date : 2019-03-06 17:08:40

ការពិនិត្យរកមេរោគស្រ្តិបកូកកគូសក្រុមB (G-B-S) សម្រាប់ស្រ្តីកំពុងពរពោះ​ដែលជិត​ឆ្លង​ទន្លេ

 

គេរកឃើញថា មេរោគស្រ្តិបកូកកគូសក្រុមB ជាមូលហេតុដែលបង្ក​​ឲ្យកូនង៉ែតរលាកស្រោមខួរ និងមាន​មេរោគរាតត្បាតក្នុងឈាមញឹកញាប់ជាងគេ។ ថ្មីៗនេះអ្នកជំ​នាញ​បានធ្វើការប៉ាន់ប្រមាណថា ​ប្រសិនបើម្តាយមិនមើល ឬក៏មិនបានចាក់​ថ្នាំ​ការ​ពារនៅពេលដែល​​​ខ្លួនកំពុងឈឺពោះបង្កើតកូន  អត្រានៃការឆ្លងពីម្តាយទៅកូនបើមានស្ត្រី​២០០នាក់​ គឺឆ្លងម្នាក់ដែលមាន​ន័យថា ចំនួនកូន២០០នាក់ដែលកើតពីស្រ្តីផ្ទុកមេរោគ​G-B-Sគឺឈឺម្នាក់ តែបើបានចាក់ថ្នាំបង្ការនៅពេលដែលកំពុងឈឺពោះបង្កើតកូន ក្នុងចំណោម៤០០០នាក់​គឺឈឺតែម្នាក់។

ចំណុចសំខាន់ទាក់ទងនឹងជម្ងឺ បង្កដោយមេរោគស្រ្តិបកូកកគូសក្រុមB​ ( G-B-S)

១-មេរោគស្រ្តិបកូកកគូសក្រុមB​ (G-B-S) រស់នៅក្នុងពោះវៀន ក្នុងទ្វារមាស​ ក្នុងផ្លោកលាមក​ គេរកឃើញថា មានប្រមាណជា២៥%​ នៃចំនួនស្រ្តីមានផ្ទៃពោះ ដែលមានសុខភាពល្អ។

២-មេរោគ​​នេះ​ អាច​ធ្វើឲ្យកូនង៉ែត ​និងមនុស្សពេញវ័យឈឺ ។

៣-ភាគច្រើននៃស្រ្តីមានផ្ទៃពោះ ​ដែលផ្ទុកមេរោគស្រ្តិបកូកកគូសក្រុមB (G-B-S) មិនមានរោគ

សញ្ញា​ឲ្យដឹងខ្លួនទេ។

៤-មេរោគស្រ្តិបកូកកគូសក្រុមB អាចរាលដាលទៅកូនក្នុងផ្ទៃ​និងកូនពេលកំពុងសម្រាល ទោះ​​​​ជាសម្រាលដោយការវះកាត់ ឬសម្រាលតាមទ្វារមាសក៏ដោយ។

៥-រោគសញ្ញាដែលកូនង៉ែតឆ្លងជម្ងឺនេះមានដូចជាៈ​ មិនសូវមានកម្លាំង(ស្តិ) មិនសូវបៅ ​ក្តៅខ្លួន​ បញ្ហាផ្លូវដង្ហើម​​ អាចប្រកាច់។

៦-ផលវិបាកធ្ងន់ធ្ងរមានដូចជា រលាកសួត មេរោគរាតត្បាតក្នុងឈាម រលាកស្រោមខួរ អាចស្លាប់ អាចជា តែពិការខួរក្បាល។

កត្តាប្រឈមដែលម្តាយអាចចម្លងទៅកូនខ្លាំងៈ

 1-បែកទឹកភ្លោះមុន ៣៧​អាទិត្យ កើតមុន ឬកើតស្ទើរខែ

 2-​បែកទឹកភ្លោះចោលមុនកើត លើសពី១៨​ម៉ោង

 3-មានរលាកប្លោកនោមដោយសារមេរោគស្រ្តិបកូកកូសក្រុមបេ ក្នុងអំឡុង​ពេលពរពោះ

 4-កូនមុន មានមេរោគស្ត្រិបកូកកូស

 5-ក្តៅខ្លួនពេលកំពុងពរពោះ

 6-មានមេរោគស្រ្តិបកូកកូសក្រុមបេ ពេល ៣៥-៣៧ ​អាទិត្យនៃការពរពោះ

ចំពោះមនុស្សចាស់​ ដែលឈឺដោយសារ​មេរោគស្រ្តិបកូកកគូសក្រុមB គឺអ្នក​ខ្សោយ  ​អ្នកជម្ងឺទឹកនោមផ្អែម លើសទំងន់ ឈឺបេះដូង ឬមានជម្ងឺមហារីកផ្សេងៗ  ឬមនុស្សចាស់ដែលមានអាយុលើសពី ៦៥​ឆ្នាំ គឺមេរោគស្ត្រិបកូកកូស អាចមានរាលដាលដល់ក្នុងឈាម ពេញ​ខ្លួន ស្បែក ឬជាលិកាទន់ៗ ឆ្អឹង ឬសន្លាក់ សួត ប្រព័ន្ធផ្លូវនោម និងរលាកស្រោមខួរ។

វិធីរុករក

-វេជ្ជបណ្ឌិតរុករកមេរោគនេះឃើញ តាមរយៈការបណ្តុះមេរោគក្នុងឈាម,​ លាមក,​ទឹកនោម, ​មេរោគទ្វារមាស, មេរោគពីគូថបត់ជើងធំ ឬទឹកខួរឆ្អឹងខ្នង។

-ចំពោះស្រ្តីមានផ្ទៃពោះ វិធីការពារជម្ងឺនេះ គឺត្រូវរុករកជាមុន​ដោយយកវត្ថុវិភាគ​ពីទ្វារមាស និងពីគូថបត់ជើងធំ​ ទៅពិនិត្យក្នុងអំឡុងអាទិត្យទី៣៥ ​ទៅអាទិត្យទី៣៧​។

វិធីព្យាបាលៈ -ព្យាបាលដោយប្រើថ្នាំផ្សះ

- ការជាសះស្បើយ អាស្រ័យលើអាយុ និងលក្ខខណ្ឌសុខភាពរបស់អ្នកជម្ងឺ។

*បញ្ជាក់ ក្រៅពីការរុករកមេរោគស្រ្តិបកូកកូស សម្រាប់ស្រ្តីកំពុងពរពោះដែលជិតឆ្លងទន្លេ នៅ​មានការពិនិត្យសុខភាពផ្នែកផ្សេងៗទៀតដូចជា ការខ្វះអាហារទ្រទ្រង់ផ្សេងៗ និងគ្រាប់ឈាមក្រហម ការមានមេរោគផ្សេងៗទៀតក្នុងផ្លោកនោម ទ្វារមាស មេរោគស្វាយ និងការថែទាំផ្សេងៗទៅ​តាម​តម្រូវ​ការជាក់ស្តែងនៅតែជាការចាំបាច់ដែលត្រូវធ្វើតាមការកំណត់ដដែល​។

 

ព័ត៌មានបន្ថែមៈ រកក្នុង ​US  CDC Website


អត្ថបទ ៖ admin