(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ខ្លឹមសារសង្ខេប-ហេតុអ្វីយើងមិនគួរញុំាស្ករ


date : 2019-03-06 17:17:08

ខ្លឹមសារសង្ខេប ហេតុអ្វី​ យើងមិនគួរញុំាស្ករ?

លោក​ស្រីវេជ្ជបណ្ឌិតលីស្រីវីណាក៏ធ្លាប់មានប្រសាសន៍ជារើយៗថា មិន​មាន​​អាហារ​​​ណា​មួយនៅ​លើ​​​លោក​យើងនេះ​ ដែលល្អសម្រាប់មនុស្សគ្រប់រូបដែលរស់នៅលើផែនដី​នេះ​​ទេ ក៏​ប៉ុន្តែ​មាន​អាហារ​ដែល​យើងដឹង​ថា ​​វាមិនល្អសម្រាប់មនុស្សគ្រប់រូប​​ គឺស្ករ​​ ។ ជាទូទៅមនុស្ស​ត្រូវ​ការអា​ហារថាម​ពល​​ដើម្បី​រស់​រាន​មាន​ជីវិតពីប្រភពអាហារបីប្រភេទ មិន​អាច​ខ្វះ​មួយ​ណា​បានក្នុងនោះមានស្ករ​ ខ្លាញ់​​​និងសាច់​ ហើយ​ដើម្បី​ឲ្យ​ការ​ប្រតិបត្តិការរាង​កាយ​មាន​គុណ​ភាព ​លុះ​ត្រា​តែអាហារថាមពលទាំងបីនេះ​មាន​​លំនឹង​ ។  ជាការពិត អ្វីដែល​ប្រឈម​នឹងសុខ​ភាព​​មនុស្ស​នា​ពេលបច្ចុប្បន្ន គឺព្រោះតែមានមនុស្សខ្លះបានយកស្ករ​ធ្វើ​ជាអាហារ​ថាមពល​ប្រ​ចាំ​ថ្ងៃ​​រហូត​​​​​ដល់​៨០% រីឯ​សាច់​និង​ខ្លាញ់វិញត្រឹមតែ២០%ប៉ុណ្ណោះ ជា​ហេតុ​ធ្វើឲ្យ​កើត​មានជម្ងឺ​រ៉ាំរ៉ៃច្រើន​យ៉ាង និងធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ ​​រហូតអាច​កើត​ជម្ងឺ​ទឹក​នោមផ្អែម-លើស​ឈាម -លើសស្ករ លើស​ខ្លាញ់-​ជម្ងឺ​​​​​បេះ​ដូង -ខ្សោយបេះ​ដូង​ -អាចរលាក​សន្លាក់​រ៉ាំរ៉ៃ ឬមួយ​កើតទៅជា​ជម្ងឺ​មហារីក និងយ៉ាង​ហោច​បំផុត​ ជម្ងឺ​មហា​រីកដែលកើត​ដោយសារមូល​ហេតុដទៃសោះ ពិបាក​នឹងព្យាបាល ហើយរាលដាល​លឿន​​។  

ជាក់ស្តែង នៅ​​ពេលដែលយើងប្រើប្រាស់ស្ករច្រើន វាស្អិត​ជាប់ ឧ. បើស្អិតជាប់គ្រាប់ឈាមក្រហម​​ វា​នឹង​បាត់​បង់​តួនាទី​ក្នុង​ការដឹកជញ្ជូនអុក​ស៊ីហ្សែន​​ទៅ​ចិញ្ចឹមរាង​កាយ ទៅផលិតថាមពលទ្រទ្រង់ជីវិត ។ ​​បើ​ស្អិត​ជាប់គ្រាប់​ឈាមស​ ធ្វើ​ឲ្យ​យើងបាត់បង់​​សមត្ថ​ភាព​ប្រព័ន្ធការពាររាង្គកាយក្នុងការប្រយុទ្ធ​ត​តាំង​​ជា​មួយ​​នឹងមេរោគនិង​ជាតិ​គីមី​គ្រប់​យ៉ាង។ បើស្អិតជាប់នឹង​អាល់​ប៊ុយមីន យើងអាចនឹងអស់កម្លាំង អាច​ហើម បើសិនជា​ស្អិតជាប់ច្រើន​មែនទែន យើង​អាចនឹង​កើត​ទាចទឹក អាចឡើងឈាម ។​ ​បើសិន​ជា​ស្អិតជាប់​ណូរ៉ល់​​​ត្រង់ស្មីតធ័រ​ខួរ​ក្បាល-ប្រូតេអ៊ីន-អង់ហ្ស៊ីមការរំលាយ​អាហារផ្សេងៗ​ គឺធ្វើឲ្យប្រតិបត្តិការរាង​កាយ​របស់​​យើង​មាន​​គុណ​ភាព​​មិន​ពេញ​លេញ​ ហើយបើស្អិតជាប់​កោសិកាការចងចាំ គឺដូចជាខូច​ memory ទូរស័ព្ទ​ដូច្នោះ​ដែរ។

មួយវិញទៀត ស្ករត្រូវបានគេដឹងថា ជាអ្នកដែលធ្វើឲ្យមនុស្សកើតជម្ងឺមហារីក​ រឹតតែរីករាលដាល ខ្លាំង ព្រោះ​ស្ករ ជាប្រភពថាមពលចំបងតែមួយគត់សម្រាប់កោសិកាមហារីកឲ្យវាកើតកូនកើត​ចៅ​រីករាល​ដាល​ពីមួយកន្លែងហើយទៅមួយកន្លែងទៀត។

និយាយរួម ស្ករគ្រប់ប្រភេទបើញុំាច្រើន វាបង្កផលប៉ះពាល់ដូចគ្នា ​គ្រាន់​តែថា ​ស្ករយកចេញពីផ្លែ​ឈើជ្រាបមិនលឿនដូចជាយើងញុំាស្ករសនោះទេ ​​វា​អាចនឹង​តឹងពោះ ហើយ​មិនជ្រាបគំហុក​។

​ចំណាំៈ (១)-ស្ករដែលប៉ះពាល់សុខភាពខ្លាំងបំផុត គឺស្ករដែលគេកំឡោច

(២)-ការញុំាផ្លែឈើមិនកិនយកទឹក​ ល្អជាង​កិនយកទឹក។

សូមតាមដានស្តាប់ខ្លឹមសារលំអិត នៅក្នុងកម្មវិធី ហេតុអ្វីយើងមិនគួរញុំាស្ករ​?


អត្ថបទ ៖ admin