ខ្លឹមសារសង្ខេប
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ថា ស្ថិតិខ្លះបង្ហាញថា ៣% នៃការរលាករ៉ាំរ៉ៃ និងខ្លះទៀតថា ១០%នៃការរលាករ៉ាំរ៉ៃ ដែលមានរយៈពេលវែង១០-២០ឆ្នាំឡើងលើ អាចនឹងកើតទៅជាមហារីក ។
ការរលាក ទោះជារលាកនៅត្រង់កន្លែងណាក៏ដោយ ក្នុងរាងកាយយើង គឺវាអាចរាលដាលទៅដល់កន្លែងផ្សេងៗទៀត បើវារ៉ាំរ៉ៃ គឺវាធ្វើឲ្យរាងកាយយើងចុះខ្សោយបន្តិចម្តងៗ អាចនឹងឈឺរហូត ។ បើវាជ្រាបទៅដល់សរសៃឈាមបេះដូង គឺរលាកសរសៃឈាមបេះដូង -ជ្រាបទៅដល់សន្លាក់គឺរលាកសន្លាក់-ជ្រាបទៅដល់ខួរក្បាល ចំត្រង់កន្លែងដែលគ្រប់គ្រងការគេងការភ្ញាក់គឺធ្វើឲ្យយើងមានការលំបាកនៅក្នុងការគេងៗមិនគ្រប់ គេងមិនស្ងប់ បើរលាកនៅត្រង់កន្លែងផ្ទុកការចងចាំ គឺយើងឆាប់ភ្លេច រកនឹកមិនឃើញជាដើម។ល។
លោកស្រីវេជ្ជបណ្ឌិតធ្វើការប្រៀបធៀប ការរលាកថា វាប្រៀបបាននឹងដុំរងើកភ្លើង ដូច្នោះដែរ ប៉ុន្តែនៅពេលដែលរកឃើញ គឺអាចការពារឬអាចពន្លត់វាបាន មុនពេលដែលវារាលដាល ឬកើតមានបញ្ហាធំ ។ មូលហេតុនៃការរលាកមានច្រើន ក្នុងនោះ៖
-មូលហេតុងាយៗ បណ្តាលមកពីមានមេរោគផ្ទុកក្នុងខ្លួន -មានរបួសស្នាម (ដួលបាក់បែក-មុតកាំបិត..)
-មូលហេតុស្ងាត់ៗ បណ្តាលមកពីជាតិគីមីក្នុងបរិស្ថាន (ផ្សែងឡាន-ម៉ូតូ-ផេះ-គ្រឿងតុបតែងខ្លួន-សម្អាតផ្ទះ...)-ញ៉ាំអាហារបង្កជាអាស៊ីដ-ប្រតិកម្មចំណីអាហារ-ចម្អិនអាហារធ្វើឲ្យខូចគុណភាព
និងជាពិសេសបណ្តាលមកពីអាហារដែលមានជាតិស្ករច្រើនពេក និងការឆ្លងមេរោគបង្កជំងឺ ដែលមិនមានរោគសញ្ញា ដូចជា(HPV)
រោគសញ្ញា
-រោគសញ្ញាងាយៗ យើងឃើញ-ដឹង -មានអារម្មណ៍ថាឈឺ-ក្តៅ-ហើម-ពិបាកធ្វើចលនា
-រោគសញ្ញាស្ងាត់ៗ
-អស់កម្លាំងល្ហិតល្ហៃ-គេងមិនងាយលក់-គេងលក់មិនស្កប់-ភ្លេចឬវង្វេង-ឆេវឆាវខុសទំនង-បាក់ទឹកចិត្ត-អស់សង្ឃឹម-ក្តៅខ្លួនស្ទិញៗ(វាស់កម្តៅឃើញធម្មតា តែសាមីខ្លួនមានអារម្មណ៍ថា ខ្លួនឯងក្តៅស្ទិញៗ)-ស្ពឹក ក្រហាយ រមាស់-ឃ្លានមិនឈប់ ញ៉ាំហើយឃ្លានទៀត -តឹង -រឹង ពិបាកក្តាប់ដៃ ពិបាកធ្វើចលនារាងកាយ-ឡើងទម្ងន់មិនឈប់ ជាដើម។ល។
និងចំពោះក្មេង គឺធ្វើឲ្យក្មេងរពឹសខ្លាំង (រពឹសមិនសមហេតុផល)
វិធីបង្ការ និងព្យាបាលការរលាក
-ធ្វើតេស្តរុករកមូលហេតុបង្កការរលាក ហើយធ្វើការព្យាបាលទៅតាមមូលហេតុ
-កាត់បន្ថយ ឬជៀសវាងជាតិគីមីក្នុងបរិស្ថាន -កាត់បន្ថយអាហារដែលមានថាមពលខ្ពស់-បង្កការរលាក-ញ៉ាំអាហារបន្សាបការរលាក-បន្សាបជាតិពុល
-ហាត់ប្រាណតាមរបៀប Yoga ឬ Tai Chi ឬ ធ្វើសមាធិ-ស្តាប់ភ្លេង- កាត់បន្ថយស្ត្រេស
(ធ្វើដំណើរកម្សាន្ត)-រស់នៅតាមរបៀបធម្មជាតិ ឬចំណាយពេលជាមួយធម្មជាតិ
-ចៀសវាងហាត់ប្រាណនៅតាមទីសាធារណៈ
-សម្អាតផ្ទះដោយប្រើផលិតផល Airbiotic...
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធីកូនសោរសុខភាព “ការរលាក ” ដើម្បីអាចរកដំណោះស្រាយ បង្ការ និងសចៀសវាងបាន
អត្ថបទ ៖ admin