អត្ថបទសង្ខេបៈ
លោកស្រីវេជ្ជ.លីស្រីវីណា មានប្រសាសន៍ថា នៅពេលក្តៅខ្លាំងរាងកាយរបស់យើងបង្ហូតទឹកតាមស្បែក ចេញតាមផ្លូវដកដង្ហើម ។ ពេលយើងបែកញើសមិនមែនចេញតែទឹកនោះទេ គឺចេញទាំងជាតិអេឡិចត្រូលីត្រទៀតផង ដូច្នេះនៅពេលដែលយើងបំពេញជាតិទឹក កុំភ្លេចបំពេញជាតិអេឡិចត្រូលីត្រផងដែរ។
អ្វីទៅជាជាតិអេឡិចត្រូលីត្រ ?
ជាតិអេឡិចត្រូលីត្រ សំខាន់ណាស់នៅក្នុងការទ្រទ្រង់ភាពវាងវ័យ-ទ្រទ្រង់គុណភាពជីវិត-ទ្រទ្រង់សរីរាង្គឲ្យបំពេញការងាររបស់ខ្លួនបានត្រឹមត្រូវល្អ ដើម្បីកុំឲ្យខូចសុខភាព (ខួរក្បាល-ក្រពះពោះវៀន-តម្រងនោម-បេះដូង-ថ្លើម)ជាដើម។ ជាតិអេឡិចត្រូលីត្រ បានមកពីការស្ងោរបន្លែគ្រប់មុខ និងបានមកពីចេកស្ងោរ ញុំាតែទឹក(មិនញុំាផ្លែ)-បានមកពីឆាខាត់ណា ខាត់ណាផ្កា (ស ឬបៃតង ហើយមិនដាក់ស្ករមិនដាក់ប៊ីចេង ព្រោះវាអាចធ្វើឲ្យបាត់បង់ជាតិអេឡិចត្រូលីត្រដែលមានស្រាប់)។
ពេលកំពុងក្តៅខ្លាំងៈ
-ពេលព្រលឹម យើងអាចញុំាទឹកក្រូចឆ្មារជាមួយទឹកក្តៅអ៊ុនៗមិនថែមស្ករ-មិនដាក់ទឹកឃ្មុំ។
-យើងគួរញុំាបន្លែឲ្យបានគ្រប់មុខ -ឲ្យបានញឹកញាប់(ទាំងឆៅ-ស្រុះនិងស្ងោរ )
-យើងអាចញុំាទឹកដូង(ដូងតុកែ-ដូងភ្លើង)និងសាច់ដូង(វាមានជាតិអេឡិចត្រូលីត្រ)
-ការញុំាទឹកត្រជាក់ពេក ជាពិសេសទឹកដែលមានលាយទឹកកក ឬមួយការ៉េម ឬរបស់អីដែលមានសីតណ្ហភាព០c ឬក្រោម០c ធ្វើឲ្យមានការរលាកដូចជារលាកបំពង់ក ដោយសារគម្លាតសីតណ្ហភាពខុសគ្នាឆ្ងាយពេក ។
-គួរញុំាទឹកពីម្តុំ ៤c-៨c ហើយញុំាសន្សឹមៗ ក្រេបបន្តិចម្តងៗដើម្បីឲ្យរាងកាយរបស់យើងបន្សាំទៅនឹងសីតណ្ហភាពត្រជាក់ មិនកំហុកពេក។
-អាចញុំាផ្លែទទឹម-ព្រីង-ផ្លែចាន់-
-អាចមុជទឹក១ថ្ងៃ ពីរទៅបីដង គឺទឹកធម្មតា មិនត្រជាក់ពេក-មិនក្តៅពេក (ទឹកត្រជាក់ពេកធ្វើឲ្យសរសៃឈាមនៅក្រោមស្បែក ទាំងនៅខាងក្នុងគ្រឿងក្នុង ទាំងក្នុងខួរក្បាល អាចរួមខ្លាំងពេក ធ្វើឲ្យវិលមុខធេងធោង ឬមួយដួលជាដើម។
-គួរនៅកន្លែងម្លប់
ហាមៈ -កុំស្លៀកពាក់ខោអាវក្រាស់
មិនគួរនៅក្រោមខ្យល់ដែលក្តៅពេក វាអាចធ្វើឲ្យរលាកប្រហោងឆ្អឹងនៅមុខយើង -ពេលខ្លះធ្វើឲ្យយើងឈឺក្បាលខ្លាំង។ ចំពោះមនុស្សចាស់ ធ្វើឲ្យរលាកភ្នាសខាងក្នុងនៃផ្លូវដង្ហើម-នៅពេលដែលរលាក ប្រសិនបើមានជាតិគីមី វានឹងជ្រាបចូលខ្លាំង-មានមេរោគវាក៏ជ្រាបចូលខ្លាំងដែរ ធ្វើឲ្យប្រឈមធ្ងន់។
-កាត់បន្ថយអាហារផ្អែម-ផ្លែឈើផ្អែមពេក(ស្វាយ-ចេក-ធូរ៉េន...) ព្រោះថា មានស្ករច្រើនពេក គឺវាបឺតជាតិទឹកខ្លាំង ធ្វើឲ្យខ្វះជាតិទឹកកាន់តែខ្លាំង ធ្វើឲ្យគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកស៊ីហ្សែនមិនបានត្រឹមត្រូវល្អ ធ្វើឲ្យឈាមសមិនអាចសម្លាប់មេរោគបានត្រឹមត្រូវល្អ ហើយមានស្ករច្រើន វាអាចចិញ្ចឹមមេរោគ អាចឲ្យយើងធ្លាក់ខ្លួនឈឺ។
-ហាមញុំាភេសជ្ជៈផ្អែម-ភេសជ្ជៈដែលមានជាតិគីមីបន្ថែម-សូម្បីតែទឹកអំពៅ -ក្រូចច្របាច់ ព្រោះវាប៉ះពាល់ដល់ការជ្រាបជាតិអេឡិចត្រូលីត្រ និងចាក់ចោលជាតិអេឡិចត្រូលីត្រទៅតាមទឹកនោម ហើយអាចបង្កការរលាកដូចជា រលាកបំពង់ក រលាក- ក្រពះ ពោះវៀនឬក៏រលាកផ្លោកនោម ជាដើម។ បើចង់ញុំាឲ្យបានផល(ឧ.ក្រូចពោធិសាត់-ក្រូចថ្លុងជាដើម) គឺត្រូវយកសាច់វា១ឬ២ក្លែបទំពារវាឲ្យម៉ត់
-មិនត្រូវញុំាអាហារដែលមានថាមពលខ្ពស់ -អាហារចៀន បំពងឬអាំងទេ សំខាន់គឺចំពោះអ្នកដែលខ្សោយតម្រងនោម ព្រោះវាអាចនឹងមានសំណល់ជាតិគីមីនៅក្នុងរាង្គកាយ មានពេលខ្លះអាចមានជាតិអ៊ុយរ៉េ ដែលធ្វើឲ្យយើងពិបាកដកដង្ហើម -រលាកឆ្អឹងខ្ចី-ឈឺសន្លាក់ជង្គង់-សន្លាក់ក-ចង្កេះ-កជើង-កែងដៃ-ឈឺស្មា...ជាដើម។
-ហាមបោះសម្រាមចោលផ្តេសផ្តាស ហើយមិនអាចដុតសម្រាមបានទេ។
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធី.. អំពី ការថែរក្សាសុខភាពក្នុងពេលអាកាសធាតុក្តៅខ្លាំង?
អត្ថបទ ៖ admin