អត្ថបទសង្ខេបៈ(ភាគ១)
លោកស្រីវេជ្ជ.លីស្រីវីណាមានប្រសាសន៍ថា ការឡើងកម្រិតជាតិអាស៊ីតអុយរិក អាចជារងើកភ្លើងមួយដែលអាចកើតមានជម្ងឺជាច្រើនមុខ ដែលមានអ្នកខ្លះមិនខ្ចីឈឺ, និងអ្នកខ្លះទៀតឈឺហើយពិបាកណាស់ ដូចជា-សឹករិចរិលក្រពះពោះវៀន -មានវិបត្តិរំលាយអាហារ -ខ្សោយតម្រងនោម-លើសឈាម-ឡើងសម្ពាធឈាម -លើសជាតិខ្លាញ់ -លើសជាតិស្ករ -ខ្សោយបេះដូង-ខូចខាត -រលាកសន្លាក់សាច់ដុំជាដើម និងមានពេលខ្លះវាបង្កទៅជាជម្ងឺរ៉ាំរ៉ៃគ្រប់កន្លែង ដែលពេលខ្លះវាអាចចង្អុលបង្ហាញថា អាចកើតមហារីកទៅថ្ងៃក្រោយ នៅពេលដែលយើងធ្វើព្រងើយ ។
ឆ្លងតាមការពិនិត្យសុខភាពប្រចាំខែ-ឆ្នាំ ក្នុងចំណោមមនុស្សប្រមាណជា ៨០% ឧស្សាហ៍ឃើញឡើងជាតិស្ករ-ខ្លាញ់-អាស៊ីត ធ្លាក់ស្តុកបន្សាបគីមី -ធ្លាក់ស្តុកបន្សាបអាស៊ីត-លើសឈាម-អ្នកខ្លះទៀតអស់កម្លាំងរ៉ាំរ៉ៃ-ញ័រទ្រូងជាដើម។ ក្រៅពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានពេលខ្លះកម្រិតជាតិអាស៊ីតអ៊ុយរិកមិនឡើងខ្លាំងទេ តែកម្រិតជាតិអាស៊ីតដទៃទៀតឡើង។
របកគំហើញថ្មីៗបានបង្ហាញថា ការឡើងកម្រិតជាតិអាស៊ីតអុយរិក គឺមិនបណ្តាលមកតែពីការញុំាចំណីអាហារដែលមានជាតិអាល់កុល -សាច់ក្រហមច្រើនពេក ឬគីមីដែលចូលតាមច្រមុះ-តាមស្បែកតែប៉ុណ្ណោះទេគឺឡើងដោយសារជាតិស្ករហ្វ្រុត្តូសដែលមាននៅក្នុងផ្លែឈើ ដែលយើងញុំាច្រើនពេកដែរ។
ដើម្បីបង្ការក៏ដូចជាដើម្បីទប់ស្កាត់ លោកស្រីវេជ្ជបណ្ឌិតណែនាំថា គឺត្រូវតែតមអាហារដែលមានជាតិអាល់កុល -កុំបរិភោគសាច់ក្រហមច្រើនពេក កាត់បន្ថយការញុំាផ្លែឈើ ឬអាហារដែលជាតិស្ករ ផ្លែឈើដែលមានជាតិស្ករហ្វ្រុត្តូសច្រើនពេក ដូចជា (ស្វាយទុំ-ចេកទុំ-ធូរ៉េន-ល្មុត-សៅម៉ៅ-មៀន-ខ្នុរ)ទឹកឃ្មុំជាដើម និងជាពិសេសផ្លែពោត-និងស្ករពោត។
លោកអ្នកអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់កម្មវិធីកូនសោរសុខភាព ស្តីអំពី “ការឡើងជាតិអាស៊ីតអ៊ុយរិក តាមរបៀបថ្មី“
អត្ថបទសង្ខេបៈ(ភាគ២)
លោកស្រីវេជ្ជ.លីស្រីវីណាមានប្រសាសន៍ថា ជាធម្មតារាងកាយរបស់មនុស្សឲ្យតែរស់រានមាន ជីវិត គឺមានប្រតិកម្មជាច្រើន មានការប្រើប្រាស់ជាតិសាច់ដើម្បីយកទៅទ្រទ្រង់ប្រតិកម្មគីមីជាច្រើន ដើម្បីទ្រទ្រង់ជីវិត និងគុណភាពជីវិត ហើយប្រតិកម្មទាំងអស់នោះ តែងតែនៅសល់កាកសំណល់ខ្លះ គឺជាអាស៊ីតអ៊ុយរិក។ តាមការសង្កេតក្នុងចំណោមមនុស្ស១០០នាក់ មានប្រហែលជា៨០នាក់ ពិបាកនៅក្នុងការបត់ជើង ហើយហើមពោះ-អស់កម្លាំង-គេងមិនលក់-កើតវិបត្តិផ្លូវចិត្ត-ឆាប់ភ័យ-ខ្លាច-ឆាប់ស្លុត និងមានអ្នកខ្លះទៀតពាក់ព័ន្ធរហូតដល់ការផលិតអរមូន ធ្វើឲ្យធ្លាក់អរមូន ដែលទាំងបុរស-ស្រ្តីគឺពិបាកធ្វើជាមនុស្សប្រុស-មនុស្សស្រីឲ្យពេញលក្ខណៈ-ពេញគុណភាពជីវិតណាស់។
លោកស្រីវេជ្ជ.ណែនាំថា ថ្វីត្បិតតែផ្លែឈើមានជាតិស្ករហ្វ្រុត្តូស តែវាក៏មិនអាក្រក់ពេកនោះទេ បើយើងញុំាវាតិចល្មម យើងអាចបានជាប្រយោជន៍ ឧ.ដូចជាផ្លែស្វាយ បើយើងញុំាតិច១-២ចំណិត យើងអាចនឹងបានអាហារសរសៃចេញពីវា ហើយក៏អាចបានស្ករតាមវិធីធម្មជាតិខ្លះ ដើម្បីយកមកផលិតជាថាមពលចិញ្ចឹមរាងកាយយើង បំលែងវាឲ្យទៅជាខ្លាញ់ខ្លះ អាស៊ីតខ្លាញ់ខ្លះ យកទៅចិញ្ចឹមសាច់ដុំបេះដូងយើង។
វិធីរុករកគឺ៖ -ត្រូវមើលមូលហេតុទាំងអស់ (ជាតិអាល់កុល-សាច់ច្រើនពេក-ស្ករហ្វ្រុត្តូសច្រើន ពេក-មេរោគក្រពះពោះវៀនដែលធ្វើឲ្យសឹករិចរិលគ្រប់កន្លែងក្នុងរាងកាយ-គីមីដទៃទៀត-ការអាលៀហ្ស៊ី ដែលធ្វើឲ្យសឹករិចរិល ដែលទីបំផុតវាបង្កើតឲ្យទៅជាអាស៊ីតអុយរិក ហើយបញ្ចុះវាឲ្យទាប ទោះជាមិនបានញុំាអ្វីក៏ដោយ ឲ្យតែវានៅតែកើនឡើងចេញ និយាយរួមគឺត្រូវរកឲ្យឃើញមូលហេតុទាំងអស់ ហើយដកចេញ ជារូមគឺត្រូវរុករកទាំងលើស និងខ្វះផងដែរ។
*តាមធម្មតានៅពេលដែលគ្រប់គ្រងអាស៊ីតអ៊ុយរិកបាន គឺគ្រប់គ្រងបានទាំងខ្លាញ់ ទាំងស្ករផងដែរ។
លោកអ្នកអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់កម្មវិធីកូនសោរសុខភាព ភាគបន្ត ស្តីអំពី “ការឡើងជាតិអាស៊ីតអ៊ុយរិក តាមរបៀបថ្មី“
អត្ថបទសង្ខេបៈ(ភាគ៣)
លោកស្រីវេជ្ជ.លីស្រីវីណាមានប្រសាសន៍ថា ជាធម្មតា ក្នុងខ្លួនមនុស្ស គឺបុរស កម្រិតអាស៊ីតអ៊ុយ រិកមាន ៦.០ ចំណែកឯស្ត្រីវិញ គឺមិនឲ្យលើសពី៥.០ឡើយ ។
អ្វីទៅអាស៊ីតអ៊ុយរិក ?
ជាធម្មតា រាងកាយរបស់មនុស្សឲ្យតែរស់រានមានជីវិត គឺមានប្រតិកម្មជាច្រើន ដើម្បីទ្រទ្រង់ជីវិត និងគុណភាពជីវិត ដែលប្រតិកម្មទាំងអស់នោះតែងតែនៅសល់កាកសំណល់របស់វាខ្លះ ដែលជាអាស៊ីតអ៊ុយរិក ។ អាស៊ីតអ៊ុយរិក គឺជាជាតិគីមីមួយនៅក្នុងឈាមរបស់យើងដែលប្រាប់យើងថា ដំណើរការរាងកាយរបស់យើងប្រក្រតី ឬក៏ខុសប្រក្រតី ឬក៏ដើររអាក់រអួល ឬដើរមិនគ្រប់គ្រាន់ គឺមានបញ្ហាធំ ។ បើវាលើសវិញ គឺវានឹងមិនរលាយក្នុងឈាមទាំងស្រុងនោះទេ គឺវានៅសល់ ដែលជាគ្រាប់គ្រីសស្តាល់តូចៗ និងភាពជាអាស៊ីតរបស់វា ។ ផលវិបាករបស់វា គឺធ្វើឲ្យខូចគ្រប់កន្លែង គឺវាចាក់-សឹករិចរិលជាដើម ។
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ថា មិនអាចបញ្ចុះកម្រិតជាតិអាស៊ីតអុយរិកឲ្យអស់បាននោះទេ តែដើម្បីអាចទប់លំនឹង និងការកើនឡើងនូវកម្រិតជាតិអាស៊ីតអុយរិកបានគឺ៖
ទី១-ចំណីអាហារ ឲ្យមានលំនឹង,ទី២-ប្រព័ន្ធបញ្ចេញចោល ឲ្យមានលំនឹង និងទី៣-កុំឲ្យមានអា- ស៊ីតដទៃទៀត គឺតម្រងនោមរបស់យើងត្រូវទប់លំនឹងអាស៊ីតដទៃទៀត រួមជាមួយចំណុចសំខាន់បីទៀតដែលត្រូវតែ១-មិនត្រូវមានមេរោគ ,២-មិនត្រូវមានគីមី និង៣-កុំឲ្យមានអាលៀហ្ស៊ី ព្រោះថាបើមានករណីទាំងបីនេះចូលជ្រៀតជ្រែកហើយ ទោះជារាងកាយយើង តម្រងនោមយើង ពូកែយ៉ាងណាក៏ដោយ ក៏មិនអាចទប់លំនឹងអាស៊ីតបានដែរ ដែលនៅទីបំផុត ទោះបីជាអាស៊ីតអ៊ុយរិកតិច ក៏យើងនៅតែឈឺ គឺបើមិនឈឺដោយសារអាស៊ីតអុយរិក ក៏អាចឈឺដោយសារអាស៊ីតដទៃទៀតដែរ។
ក្រៅពីត្រូវមើលអំពីមូលហេតុទាំងអស់ដែលធ្វើឲ្យអាស៊ីតអ៊ុយរិកឡើង ហើយធ្វើការបញ្ចុះវាឲ្យទាប ដើម្បីកុំវាទៅឈូស កុំឲ្យវាខូច ជាដើម។ល។ហើយ គឺត្រូវមើលទាំងជាតិអាល់កុល-សាច់-ស្ករ ហ្រ្វុត្តូស-គីមីដែលធ្វើឲ្យអាលៀហ្ស៊ី រួមនិងមេរោគគ្រប់ប្រភេទហើយ គឺត្រូវមើលទាំងការធ្លាក់ចុះកម្រិតជាតិអាស៊ីតផងដែរ ។
ជាមួយគ្នានោះ លោកស្រីវេជ្ជ.មានប្រសាសន៍ថា ដើម្បីគ្រប់គ្រងជាតិអាស៊ីតអ៊ុយរិក និងដើម្បី បញ្ជៀសនូវផលវិបាកទាំងឡាយដែលបង្កឲ្យមានការកើនឡើង និងការធ្លាក់ចុះ កម្រិតអាស៊ីតអ៊ុយរិក ដែលជាមូលហេតុនាំឲ្យការកើតមហារីកដោយមិនដឹងខ្លួន ព្រមទាំងដើម្បីបង្ការការពារការខូចតម្រងនោម -ខ្សោយតម្រងនោមជាដើម ដោយមិនដឹងខ្លួន ជារួមគឺលោកស្រីវេជ្ជបណ្ឌិតបានធ្វើការឆែកពិនិត្យ៤-៦ដងក្នុងមួយឆ្នាំ ព្រោះថានៅពេលដែលយើងគ្រប់គ្រងកម្រិតជាតិអាស៊ីតអ៊ុយរិកបាន គឺយើងអាចគ្រប់គ្រងបានទាំងខ្លាញ់ ទាំងស្ករ ។ សុខភាពយើងនឹងល្អ គុណភាពជីវិតយើងនឹងល្អប្រសើរជាក់ជាមិនខាន ។
លោកអ្នកអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់កម្មវិធីកូនសោរសុខភាព ភាគបន្ត ស្តីអំពី “ការឡើងជាតិអាស៊ីតអ៊ុយរិក តាមរបៀបថ្មី “
អត្ថបទ ៖ admin