(+855) 12 990 988,
(+855) 99 990 988,
(+855) 70 990 988
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់


date : 2019-09-17 04:03:38

អត្ថបទសង្ខេបៈ(ភាគ១)

ស្ថិតិពិភពលោក​បានឲ្យដឹង​ថា មនុស្ស​​ដែល​មិន​​បាន​​​ដឹង​​ថា ខ្លួន​​មានវិបត្តិ​នៃការគេង ឬជម្ងឺគេង​មិន​លក់​​​អាច​​មាន​ពី៣០-៥០% ហើយអ្នក​ដែលអាចដឹង​ថា​​​​ខ្លួន​មាន​វិបត្តិ​​នៃ​​​​ការ​​​គេង​នៅប្រទេសខ្លះ​គឺអាច​​​មាន៩% និង​ខ្លះ​​ទៀតមានរហូត១៥%​ គឺឈានដល់ញុំា​ថ្នាំ​ងងុយ​គេង​ជាប្រចាំ ។ 

​លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍​ថា វិបត្តិ​នៃការគេង ឬជម្ងឺគេងមិនលក់​ គឺធ្វើឲ្យ​គឺធ្វើឲ្យយើងអស់កម្លាំងល្ហិតល្ហៃ ពិបាកនឹង​ប្រមូល​អារម្មណ៍ធ្វើ​កិច្ចការអ្វីមួយ ភ្លេច​មុខ​ភ្លេច​​ក្រោយ​ ភាព​ឈ្លាសវៃនឹងបាត់បង់ ប្រសិទ្ធ​ភាព​ការងារនឹងធ្លាក់ចុះ អារម្មណ៍​មិន​នឹងន៎ ឆេវឆាវ​ ឆាប់​ភ័យ ឆាប់បាក់​ទឹក​ចិត្ត និងពេ​​លខ្លះទៀត​ធ្វើ​ឲ្យយើងខ្ជិល​ខ្ជីរខ្ជា ​​​​ឃ្លាន​រហូតគិតតែពីញុំារហូតធ្វើឲ្យឡើង​គីឡូ ​កើត​​មាន​ជម្ងឺជា ច្រើនដូចជា​ ជម្ងឺក្រពះពោះវៀន​-​លើស​ឈាម​-ទឹក​នោម​ផ្អែម-ជម្ងឺបេះ​ដូង និង​​​អាច​ឈានដល់​ការ​រលាក​សន្លាក់​ជាដើម ហើយបើបណ្តោយ​ទុក​រយៈពេលយូរ គឺធ្វើឲ្យប៉ះពាល់​ដល់​សុខ​ភាព ​លំបាកនៅក្នុង​ការ​​ដោះ​ស្រាយខ្លាំងណាស់​ ។

សង្ខេប (ភាគ១)

វិបត្តិនៃជម្ងឺគេងមិនលក់ គឺធ្វើឲ្យយើងអស់កម្លាំងល្ហិតល្ហៃ -អារម្មណ៍មិននឹងន៎ ឆាប់ភ័យ បាក់ទឹក​ចិត្ត ភាព​ឈ្លាសវៃ​បាត់​បង់-​ ភ្លេច​មុខភ្លេច​ក្រោយ​ -ខ្លះឆេវឆាវ​ ប្រសិទ្ធភាពការ​ងារ​ធ្លាក់ចុះ-ខ្ជិល​ខ្ជីរខ្ជា​​ជា​ដើម។ល។​ បណ្តាលឲ្យ​កើត​ជម្ងឺ​រ៉ាំរៃ​​ជា​​ច្រើនមុខ​​ ដូច​ជា​ជម្ងឺ​ក្រពះ​ពោះ​​វៀន​​ ​-មានវិបត្តិ​លើស​ឈាម-​ទឹក​នោមផ្អែម-ជម្ងឺបេះដូង -​រលាក​សន្លាក់​​រ៉ាំរ៉ៃ​ជាដើម។ល។

វិបត្តិនៃការគេង ​ឬជម្ងឺគេងមិនលក់  មានសញ្ញា ដូចជា​

- ​គេងយ៉ាង​យូរទម្រាំនឹងបិទ​ភ្នែក​​លក់​,​ 

-​ប្រាស់​ខ្លួនគេងហើយលក់ភ្លាម​ ប៉ុន្តែ​មិន​​​បាន​ប៉ុន្មាន​ម៉ោងផងក៏ភ្ញាក់ ហើយនៅ​ពេលដែល​ភ្ញាក់​ហើយ ទម្រាំគេង​​លក់​​វិញគឺ​ពិ​បាកលក់ណាស់

-ខ្លះទៀតគេង​លក់ភ្លាម មិនមានផលរំខានធ្វើឲ្យ​ភ្ញាក់​កណ្តាល​យប់ទេ ប៉ុន្តែពេលភ្ញាក់​ហើយគឺ​អស់​កម្លាំងទាំងព្រឹក ​ឬក៏ពេលរសៀលមួយកំ​ណាត់​ថ្ងៃក៏មាន ទោះជាគេបានគេងបាន​៨ម៉ោង​​រហូត១០​​​ម៉ោង​ហើយក៏ដោយ

 -អ្នកខ្លះទៀត ​ងងុយគេងរហូត គឺដាក់លក់ៗ ហាក់​បីដូចជាមិនបានគេង​ដូច្នោះដែរ ។

 

“ គេងពីព្រលប់​ ភ្ញាក់ពីព្រលឹម មើលព្រះអាទិត្យរះ អាយុយឺនយូរ សល់ទ្រព្យសម្បត្តិច្រើន​ ”

 

លោកអ្នកអាចរកដំណោះស្រាយ និងអាច​រកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់​កម្មវិធីកូនសោរ​សុខភាព 

ស្តីអំពី  វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់ 

 អត្ថបទសង្ខេប ភាគ២

ដើម្បី​កុំឲ្យកើតមានវិបត្តិនៃការ​គេង លោកស្រីវេជ្ជ.បានផ្តល់ការណែនាំថា ​​ត្រូវគេងឲ្យបាន​ត្រឹម​ត្រូវគ្រប់គ្រាន់ ដែលយ៉ាងហោចណាស់​ឲ្យបាន៦ម៉ោង/១ថ្ងៃ​​ ​ ដោយគោរពតាមលក្ខខណ្ឌពីរ៖

 គឺទី១-ត្រូវគេងក្នុង​ពេលដែល​ព្រះ​អាទិត្យលិច ស្រប​ទៅនឹងដំណើរ​របស់​ព្រះ​អាទិត្យ​​ ទោះជា​​នៅ​កន្លែងណា​​​ប្រទេស​​ណា​​ក៏​​ដោយ ដែលមិនមែន​ចាប់ផ្តើមគេងនៅពេល​រៀប​ភ្លឺ ឬក៏គេងនៅ​ពេល​ភ្លឺ ​ហើយ​​ក្រោក​នៅម៉ោង១០ ​ឬក៏ពេល​ព្រឹក​​ ហើយរាប់បង្ក្រប់ម៉ោងនោះទេ។

-ចំណែក​នៅក្នុងលក្ខ​ខណ្ឌទីពីរ គឺក្នុងរយៈ​ពេល​៦​ម៉ោងនៃការគេង ​​នៅពេលដែលភ្ញាក់ដឹង​ខ្លួនកុំ​​ឲ្យលើស​ពី១០នាទីដែរ។

“ គេងពីព្រលប់​ ភ្ញាក់ពីព្រលឹម ចាំមើលព្រះអាទិត្យរះ អាយុយឺនយូរ សល់ទ្រព្យសម្បត្តិច្រើន​ ”


 លោកអ្នកអាចរកដំណោះស្រាយ និងអាច​រកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់​កម្មវិធីកូនសោរ​សុខភាព វគ្គបន្តស្តីអំពី  វិបត្តិនៃការគេង ឬជម្ងឺគេងមិនលក់ 


អត្ថបទ ៖ admin