ខ្លឹមសារសង្ខេបៈ -ការឈឺឆ្អឹងខ្នង
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ថា ការឈឺឆ្អឹងខ្នង អាចមានប្រភព-មានមូលហេតុច្រើនដូចជា៖
-អាចឈឺនៅលើឆ្អឹងកងខ្នង ដែលជួនកាលជាការឈឺសន្លាក់ដែលតជាប់គ្នាពីឆ្អឹងកងមួយទៅឆ្អឹងមួយទៀត និងជួនកាលទៀតឈឺពាក់ព័ន្ធជាមួយនឹង disk របស់ឆ្អឹងខ្នង ដែលជាវត្ថុកំណល់មួយដែលកល់រវាងឆ្អឹងកងមួយទៅឆ្អឹងកងមួយ។
-អាចនឹងឈឺសាច់ដុំ ឈឺសរសៃវាវ ដែលបណ្តាលមកពីមានជាតិអាស៊ីតអុយរិក ឬក៏អាស៊ីតដទៃទៀតជាច្រើនមុខ ឬក៏ដោយសារចំណីអាហារដែលមានជាតិគីមីដែលយើងបានញុំាចូលទៅ ឬដោយសារការចំអិនអាហារ ធ្វើឲ្យខូចគុណភាព ជាដើម។
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ថា យើងអាចនឹងធ្វើការថតកាំរស្មី X ក៏អាចរកឃើញដែរ ប៉ុន្តែវាអាស្រ័យលើចំណុចសំខាន់ពីរ៖ -(១)ត្រូវឲ្យមានម៉ាស៊ីនល្អ -(២)អ្នកដែលមើលស្វីលនោះគឺជាអ្នកដែលគេពូកែមើល អាចដឹងអំពីមូលហេតុនៃការឈឺ ទើបធ្វើឲ្យការព្យាបាលមានប្រសិទ្ធភាពជាសះស្បើយបាន ព្រោះថា ការឈឺឆ្អឹងខ្នងក៏អាចបណ្តាលមកពីមានគ្រោះថ្នាក់តាំងពីក្មេង ឧ.កាលពីនៅអាយុ៤-៥ឆ្នាំ ដែលយើងមិនបានកែតម្រូវវារហូតដល់៣០....៥០ឆ្នាំជាងជាដើម។
លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាមានប្រសាសន៍ ដោយលើកយកករណីជាក់ស្តែងករណីការឈឺឆ្អឹងខ្នងរបស់ក្មេងប្រុសពីររូប ដែលបន្ទាប់ពីបានពិនិត្យរុកប្រភពមេរោគ -បញ្ហាអាស៊ីតអ៊ុយរិក-កម្រិតជាតិអាស៊ីតផ្សេងៗ ព្រមទាំងជាតិគីមីជាច្រើនមុខមិនឃើញ ហើយបានរកឃើញថា ឆ្អឹងខ្នងរបស់ក្មេងទាំងពីរមានបញ្ហាដោយសារបញ្ហាប៉ះពាល់ឆ្អឹងខ្នងតាំងពីនៅក្មេង ដោយវេជ្ជបណ្ឌិតព្យាបាលខាងផ្នែករំកិលឆ្អឹង-ប្រទេសអូស្រ្តាលី គឺធ្វើការព្យាបាលដោយការរំកិលឆ្អឹងតាមវិជ្ជាមួយហៅថា កាយរូប្រាកទិក ដែលមិនប្រើឧបករណ៍អ្វីក្រៅពីម្រាមដៃ-គ្រែនិងកៅអីអង្គុយ ហើយបានធ្វើការព្យាបាលក្មេងទាំងពីរនាក់ឲ្យជាសះស្បើយបានរហូតមក។
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធីកូនសោរសុខភាព...ការឈឺឆ្អឹងខ្នង...ដើម្បីអាចរកដំណោះ ស្រាយ និងអាចរកវិធីចៀសវាងបាន
អត្ថបទ ៖ admin