អាចរាលដាលដល់សរសៃឈាមបេះដូង
ខ្លឹមសារសង្ខេបៈ
ក្នុងចំណោមមនុស្សដែលចូលសង្រ្គោះបន្ទាន់នៅក្នុងកន្លែងសង្រ្គោះបេះដូង គេបានរកឃើញ ថា ចំនួនលើសពី៨០% គឺកើតឡើងទៅលើមនុស្សប្រុស-ស្រីដែលមានវ័យចំណាស់ ដែលមានផ្ទុកមេរោគនៅក្នុងផ្លោកនោម ពិសេសគឺស្ត្រីដែលមានវ័យលើស៦០ឆ្នាំ និងបុរសដែលមានវ័យលើសពី៧០ឆ្នាំ ។
លោកស្រីវេជ្ជ.លីស្រីវីណាមានប្រសាសន៍ថា តាមធម្មតាផ្លោកនោម គឺជាអាងស្តុកទឹកនោម ដែលរាងកាយរបស់យើងយកទៅចាក់ចោលតាមទឹកនោម ក្នុងនោះរួមមានមេរោគ និងសំណល់គីមីជាមួយដែរ ។ ជាទូទៅនៅពេលប្រព័ន្ធការពាររាងកាយយើងខ្លាំង គឺយើងមានរោគសញ្ញាថាឈឺ នោមញឹក ទប់ទឹកនោមមិនបាន ឬក៏មានអារម្មណ៍ថានោមមិនអស់ជាដើម។ល។ ប៉ុន្តែពេលដែលប្រព័ន្ធការពាររាងកាយរបស់មនុស្សម្នាក់ចុះខ្សោយ គឺដូចគ្នាទៅនឹងមនុស្សចាស់ ដែលមិនសូវមានប្រព័ន្ធការពាររាងកាយ ឬក៏ប្រព័ន្ធការពាររាងកាយខ្សោយដូច្នោះដែរ គឺមិនសូវមានរោគសញ្ញា ឬក៏មិនដឹងថាឈឺនោមអីនោះទេ។ ករណីនេះ ក៏កើតឡើងចំពោះស្រ្តីដែលអស់រដូវរយៈពេលយូរផងដែរ គឺដោយសារតែគេមិនបានលាងសំអាត ឬក៏ការធ្វើអនាម័យឲ្យដូចពេលដែលមានរដូវ ឬក៏អាចឆ្លងរោគតាំងពីក្មេងពាក់ព័ន្ធនឹងសកម្មភាពរួមភេទ ហើយក៏ដូចគ្នាទៅនឹងបុរសដែរ នៅពេលដែលប្រព័ន្ធការពាររាងកាយចុះខ្សោយ ក្រពេញប្រូស្តាតរីក ឈឺនោមមិនអស់ជាដើម ជាហេតុឲ្យមេរោគវាផ្ទុកនៅក្នុងក្រពេញប្រូស្តាត និងនៅក្នុងពងស្វាសទៀត និងមមួយវិញទៀតក៏បណ្តាលមកពីមានជាតិស្ករឡើង មានអាហារច្រើនចិញ្ចឹមមេរោគ ធ្វើឲ្យមេរោគសំងំនៅទីនោះ ហើយរាលដាលឡើងទៅលើតាមរយៈទុយោទឹកនោម គឺពីផ្លោកនោមត្រឡប់ទៅតម្រងនោម ហើយចេញពីតម្រងនោមតាមរយៈសរសៃឈាមទៅដល់បេះដូង និងទៅដល់ជាច្រើនកន្លែង ដែលពេលខ្លះមិនមែនទៅដោយរយៈពេលខ្លីនោះទេ គឺវាបានទៅដោយស្ងាត់ៗរាប់ឆ្នាំទៀតផង។
អំពីរោគសញ្ញា: ជាទូទៅគឺវាមិនឈឺនៅកន្លែងផ្លោកនោមនោះទេ គឺបើអ្នកលើសឈាម អ្នកកើតទឹកនោមផ្អែម ទោះបីជាបានប្រើថ្នាំហើយក៏ដោយគឺវាខុសប្រក្រតី គឺជូនកាលឡើងស្ករ -ចុះស្ករ -ឡើងឈាម -ចុះឈាម -អស់កម្លាំងល្ហិតល្ហៃ -មិនឃ្លានអាហារ -មិនឆ្ងាញ់អាហារ--មិនសូវយល់-ភ្លេចភ្លាំងមីងមាំងជាដើម។ល។
ដើម្បីការពារ លោកស្រីវេជ្ជបណ្ឌិតបានណែនាំថា -ស្ត្រីដែលអស់រដូវ ត្រូវលាងសំអាតទ្វារមាសឲ្យបាន១ខែម្តង ដូចពេលមានរដូវដែរ ។ ចំណែកបុរស គឺត្រូវបង្កើនការលាងសំអាត ស្លៀកខោស្លីបដែលថ្មីរហូត (អាចនឹងផ្លាស់ប្តូរ១ថ្ងៃ/២ដង)។ ជារួមគឺត្រូវតែមានអនាម័យជានិច្ច តែក៏មិនអាចប្រើសាប៊ូច្រើនពេកទេ ការពារកុំឲ្យមានផលប៉ះពាល់ និងត្រូវលាងសំអាតបន្ទប់ទឹកដោយប្រើអំបិល-ឬទឹកខ្មេះ-ឬក៏ប្រើ Air biotic ។
ជាមួយគ្នានេះដែរ អ្វីដែលអាចជួយកាពារបាន គឺត្រូវញុំាផ្លែឈើដែលគ្មានជាតិផ្អែម ដូចជាផ្លែព្រីង-អំពិលទឹក ផ្លែចាន់ជាដើម ដែលនៅបរទេសគេញុំាផ្លែក្រាន់ប៊ែរី គឺវាអាចជួយលាងតម្រងនោម និងអាចសំអាតផ្លោកនោមបាន។
-ជាទូទៅចំពោះមនុស្សចាស់ គប្បីឧស្សាហ៍ពិនិត្យរុករកមេរោគក្នុងផ្លោកនោម (ត្រូវមើលទាំងលាមក-ទាំងទឹកនោម-និងឈាម) ដើម្បីឲ្យដឹងថា តើមានឈាមស-ក្រហម-ជាតិសាច់ ឬក៏មានខ្ទុះ ឬក៏មានគ្រីស្តាល់ផ្សេងៗនៅក្នុងទឹកនោមដែរឬទេ ? ករណីចាំបាច់គឺត្រូវមើលបន្ថែមកញ្ចប់ជម្ងឺកាមរោគ (ប្រមេះទឹកបាយ-ទឹកថ្លា) ដែលស៊ីជម្រៅគឺធ្វើតេស្ត DNAមេរោគនៅក្នុងលាមកផងដែរ។
ចំពោះអ្នកដែលញុំាថ្នាំទឹកនោមផ្អែម-ថ្នាំលើសឈាម..គប្បីឆែកពិនិត្យ ឲ្យបានញឹកញាប់។
ចំពោះការពិនិត្យទឹកនោម ត្រូវពិនិត្យញឹកញាប់មែនទែនម្តុំ ៤ដង/១ឆ្នាំ។
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធីកូនសោរសុខភាព...ការឆ្លងមេរោគតាមផ្លូវទឹកនោម...
ដើម្បីអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន
អត្ថបទ ៖ admin