អត្ថបទសង្ខេបៈ
លោកស្រីវេជ្ជ.លីស្រីវីណា មានប្រសាសន៍ថា ដើម្បីកុំឲ្យអ្នកដែលកើត ឬអ្នកដែលកំពុងព្យា-បាលជម្ងឺទឹកនោមផ្អែម មានផលវិបាកធំៗចេញពីការកើតជម្ងឺទឹកនោមផ្អែម ដូចជា ការគាំងបេះដូង-ការស្ត្រូកខួរក្បាល -ជម្ងឺទឹកនោមប្រៃ (ការលាងឈាម) -ងងឹតភ្នែក -ស្ពឹកដៃ-ស្ពឹកជើង -បត់ជើងធំ មិនចេញ-ដំបៅមិនសះ (អ្នកខ្លះអាចត្រូវកាត់ជើងជាដើម) ដំបូងបង្អស់យើងត្រូវយល់ឲ្យច្បាស់ថា អ្វី ទៅជាជម្ងឺទឹកនោមផ្អែម ហេតុអីបានអាចកើតឡើងបាន?
អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវជិត១០០ឆ្នាំ បានឲ្យដឹងថា នៅពេលដែលយើងញុំាច្រើនពេក ហើយច្រើនគ្រប់មុខ ជាពិសេសអាហារដែលមានជាតិផ្អែមអាចនឹងបង្កឲ្យសុំានឹងអ៊ីនសូលីន ទោះជាមិនមានកត្តាតំណពូជទឹកនោមផ្អែមប្រភេទទី២ក៏ដោយ មានន័យថាពេលអ៊ីនសូលីនសុំាមិនអាចនាំជាតិស្ករចេញពីក្នុងឈាម ចូលទៅក្នុងកោសិកា ដើម្បីបំបែកឲ្យទៅជាថាមពលចិញ្ចឹមរាងកាយយើងបាន ដូច្នេះស្ករវាសល់នៅខាងក្រោយកោសិកា គឺសល់នៅក្នុងសរសៃឈាម ធ្វើឲ្យយើងមិនមានកម្លាំង មិនមានថាមពល រាងកាយរបស់យើងចុះខ្សោយ ទ្រុឌទ្រោមតាំងពីក្បាលដល់ចុងជើងគ្រប់ប្រព័ន្ធទាំងអស់ (ជាជម្ងឺទឹកនោមផ្អែមប្រភេទទី២)។
ក្រៅពីនេះ គឺបណ្តាលមកពីមានស្ត្រេសច្រើនពេក-ជាតិគីមីច្រើនពេក-មេរោគច្រើនពេក
-ខ្វះសារធាតុល្អ ដែលជួយបញ្ចុះជាតិស្ករមានដូចជាក្រុមវីតាមីនបេ D3 -(ជាតិរ៉ែ ម៉ាញ៉េស្យូម ជាតិដែក ជាតិសង្កសី កូព័រ ជាតិរ៉ែផ្សេងៗ និងខ្វះអាហារទ្រទ្រង់មួយចំនួនដូចជា អាល់ហ្វាលីបូអ៊ីកអាស៊ីតជាដើម
-ធ្លាក់អរមូនភេទបុរស-ស្រ្តី-និងបញ្ហាក្រពេញទីរូអ៊ីត
-គេងមិនគ្រប់គ្រាន់-គេងខុសម៉ោង (មិនគេងទៅតាមដំណើរព្រះអាទិត្យ ពេលលិច និងរះ)
-មានចលនារាងកាយតិចពេក
ត្រូវដកចេញនូវប្រភេទអាហារ ដែលមានជាតិស្ករច្រើន និងប្រភេទស្ករដែលធ្វើឱ្យសុំានឹងអ៊ីនសូលីនខ្លាំង ដូចជា៖
-ក្រុមស្ករ ( ស្ករពោត ស្ករអំពៅ ស្ករធ្វើពីមើមបែតារ៉ាវ ឬស្ករផែន) ទោះជាយកវាទៅស្លរ ឬធ្វើជាទឹកជ្រលក់ ធ្វើបង្អែម ក៏ដោយ
-កុំញុំាអាហារដែលធ្វើពីគ្រាប់ធញ្ញជាតិ -មើម ទោះមិនដាក់ស្ករ ក៏មានផ្ទុកទៅដោយប្រភេទស្ករគ្លុយកូស ( ស្រូវ អង្ករ ពោត សណ្តែក ស្រូវសាលី) នំបុ័ង នំពារ នំខេក ….
-កុំញុំាបបរ-កុំញុំាបាយក្តៅ -កុំញុំានំធ្វើពីម្សៅអង្ករ ព្រោះធ្វើឲ្យជាតិស្ករជ្រាបលឿន (នំបញ្ចុក-នំគ្រក់-បាញ់ហយ-បាញ់កាញ់...)
-កាត់បន្ថយការញុំាទឹកដោះគោ ទឹកសណ្តែក (ទោះជាមិនបានដាក់ស្ករ ព្រោះទឹកសណ្តែកមានជាតិស្ករប្រមាណ៤០% ក្រៅអំពីប្រូតេអ៊ីន៣០%. សាច់៣០%, ប្រេង៣០%)
-កាត់បន្ថយការញុំាបន្លែដែលមានជាតិស្ករច្រើនពេកជាប់ៗគ្នាយូរថ្ងៃដូចជា (ដំឡូងជ្វា-ដំឡូងបារាំង-ដំឡូងឈើ…..)
-កុំញុំាអាហារវិចខ្ចប់ស្រាប់ ឧ.នំកញ្ចប់គ្រប់ប្រភេទ-ទឹកម្ទេស-ប៉េងបោះ..ទឹកជ្រលក់ផ្សេងៗ.ដំឡូងចៀនខ្ចប់...ស្ករគ្រាប់...សូកូឡា។ល។ រួមនិងភេសជ្ជៈកំប៉ុងផ្សេងៗ ទឹកក្រូច តែកំប៉ុង.. ។ល។
-ការញុំាសាច់ច្រើនពេក ជាប់ៗគ្នាយូរថ្ងៃ
-កុំញុំាសាច់ ដែលចំអិនខូចគុណភាព(អាំង ចៀន បំពង ដុត…) និងកុំថែមស្ករ កុំថែមប៊ីចេង។
-ដាំបាយ ត្រូវជាត់ទឹក (តាមរបៀបបុរាណ) -ញុំាបាយត្រជាក់ (បាយកក) ដែលទុករយៈពេល ២ទៅ៤ ឬ៦ម៉ោង
-មិនត្រូវបរិភោគបាយ ដែលដាំដោយអង្ករមានក្លិនខ្មួរ
-ត្រូវប្រយ័ត្នចំពោះការប្រើប្រាស់ប្រេងឆា គឺសំដៅដល់ប្រេងឆាដែលខូចគុណភាព ដែលគេចម្រាញ់ចេញពីរុក្ខជាតិ និងគ្រាប់ធញ្ញជាតិមួយចំនួន (ប្រេងសណ្តែក-ប្រេងផ្កាឈូករ័ត្ន…) ជាដើម។ ព្រោះប្រេងបែបនេះ បើយើងយកវាទៅធ្វើម្ហូបដោយចៀន ឬបំពង គឺវាខូចទាំងពីរ (ខូចទាំងប្រេង ខូចទាំងសាច់ ធ្វើឲ្យឡើងជាតិគីមីមួយចំនួន ហើយជាតិគីមីនោះបង្កឲ្យមានការរលាក ធ្វើឱ្យមនុស្សងាយសុំាជាមួយនឹងជាតិអ៊ីនសូលីន)។
-គេរកឃើញថា អ្នកដែលអង្គុយក្នុង១ថ្ងៃលើសពី៦ម៉ោង (គឺអង្គុយស្ងៀម) មានឪកាសសុំាជាមួយអ៊ីនសូលីន ហើយកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២ ច្រើនជាង អ្នកអង្គុយតិចជាង៦ម៉ោង។
-ត្រូវពិនិត្យរុករកឲ្យបានស៊ីជម្រៅ ទាំងមេរោគ-ជាតិគីមី-ស្រ្តេស អរមូនភេទបុរស-ស្រ្តី ដើម្បីឲ្យដឹងថា អរមូនដែលបញ្ជាឲ្យបំបែកស្ករទៅជាថាមពល ព្រមទាំងសារធាតុល្អដែលជួយទ្រទ្រង់ជួយឲ្យការបំបែក និងបញ្ចុះជាតិស្ករ ឧ.ក្រុមវីតាមីនបេ D3 -(ជាតិរ៉ែ ម៉ាញ៉េស្យូម ជាតិដែក ជាតិសង្កសី កូព័រ ជាតិរ៉ែផ្សេងៗ) និងអាហារទ្រទ្រង់មួយចំនួនទៀតដូចជា អាល់ហ្វាលីបូអ៊ីកអាស៊ីត ជាដើមមានគ្រប់គ្រាន់ដែរទេ?
ដើម្បីជ្រាបលំអិត សូមស្តាប់កម្មវិធីកូនសោរសុខភាព “វិធីបង្ការ ឬក៏ដើម្បីញ្ជៀសកុំឲ្យមានផលវិបាកធំៗ កើតចេញពីជម្ងឺទឹកនោមផ្អែមប្រភេទទី២” ជាបន្តបន្ទាប់
អត្ថបទ ៖ admin