ក្រុមវេជ្ជបណិ្ឌត ប្រចាំគ្រួសារបានរកឃើញនូវអំណះអំណាងថា ការផ្ទុកមេរោគ Giardia Lamblia ក្នុងពោះវៀន ធ្វើឲ្យមនុស្សមានបញ្ហាសុខភាព ដូចជាឧស្សហ៍ចុក ឆ្អល់ពោះ ការបន្ទោរបង់ខុសប្រក្រតីម្តងរាគ ម្តងក្តៀន អស់កម្លាំងល្ហិតល្ហៃជាប្រចាំ ឧស្សាហ៍ភ្លេចភ្លាំង និងមានបញ្ហាសុខភាពផ្លូវចិត្ត រីឯក្មេងៗមិនលូតលាស់ផ្នែករាងកាយ និងប្រាជ្ញា។
គេរកឃើញថា ៤៧% នៃអ្នកផ្ទុកមេរោគនេះ ក្នុងអំឡុងប្រមាណជា ៣ឆ្នាំ មានបញ្ហាសុខភាពដូចខាងលើ។
មេរោគ Giardia Lamblia នេះ ឆ្លងតាមដៃកខ្វក់ ទឹក ឬ អាហារកខ្វក់។ មេរោគនេះបើរស់នៅក្នុងទឹក លុះត្រាតែដាំទឹកឲ្យពុះ ហើយឲ្យពុះ ៥នាទី ទើបវាងាប់ ប៉ុន្តែបើយើងទទួលទានទឹកសុទ្ធ ដែលគេចំរោះរួច នោះមិនមានមេរោគនេះទេ លុះត្រាតែយើងចាក់ទឹកសុទ្ធពីដបចូលកែវដែលកខ្វក់។ ដូច្នេះដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ វេជ្ជបណ្ឌិត លី ស្រីវីណា មានប្រសាសន៍ថា គួរញុំាទឹកសុទ្ធពីក្នុងដប (មិនចាំបាច់ចាក់ចូលកែវ ឬប្រើទុយោទេ)។
អត្ថបទ ៖ admin