(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ស្តង់ដានៃការធ្វើតេស្ត ដើម្បីកំណត់ថានរណាម្នាក់ កើត ឬប្រឈម ជំងឺទឹកនោមផ្អែមប្រភេទទី២


date : 2021-03-30 04:03:20

ស្តង់ដានៃការធ្វើតេស្ត ដើម្បីកំណត់ថានរណាម្នាក់ កើត ឬប្រឈម ជំងឺទឹកនោមផ្អែមប្រភេទទី២

ស្តង់ដានៃការធ្វើតេស្ត ដើម្បីកំណត់ថានរណាម្នាក់ កើត ឬប្រឈម ជំងឺទឹកនោមផ្អែមប្រភេទទី២

ប្រទេសជឿនលឿនជាច្រើនលើសកលលោកបានកំណត់ថា ដើម្បីធ្វើការវិនិច្ឆ័យថាអ្នកណាម្នាក់ មានជំងឺទឹកនោមផ្អែម ត្រូវមានលក្ខណ្ឌ យ៉ាងតិច១ក្នុងចំណោមលក្ខណ្ឌ៣ដូចខាងក្រោម ៖ 

            1 ជាតិស្ករពេលព្រឹកអាចចាប់ពី១២៦មីលីក្រាម ក្នុងមួយដេស៊ីលិត្រឈាមឡើងទៅ

            2 លក្ខណ្ឌទី២ជាតិស្ករក្នុងឈាម ២ម៉ោងក្រោយអាហារ ចាប់ពី២០០មីលីក្រាម ក្នុងមួយដេស៊ីលីតឈាម ឡើងទៅ ឬធ្វើតេស្ត

                អូជីធីធី (OGTT) គឺញ៉ាំស្ករ៧៥ក្រាម រកឃើញលទ្ធផល ចាប់ពី២០០មីលីក្រាម ក្នុងមួយដេស៊ីលីតឈាមឡើងទៅ

            3 លក្ខណ្ឌទី៣ រកឃើញជាតិស្ករចងជាប់គ្រាប់ឈាមក្រហម ហេម៉ូក្លូប៊ីនអេវ័នស៊ី (HbA1c) ចាប់ពី៦.៥ភាគរយឡើងទៅ 

 

 

ម្យ៉ាងទៀត ដើម្បីកំណត់ថានរណាម្នាក់ប្រឈម នឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ គឺត្រូវមានលក្ខខណ្ឌយ៉ាងតិច១ក្នុងចំណោមលក្ខណ្ឌ៣ ដូចខាងក្រោម ៖

            1 ជាតិស្ករពេលព្រឹកចាប់ពី១០០-១២៥

            2 តេស្តជាតិស្ករ២ម៉ោងក្រោយអាហាររកឃើញ ចាប់ពី១៤០-១៩៩

            3 រកឃើញហេម៉ូក្លូប៊ីនអេវ័នស៊ី (HbA1c) ចាប់ពី5.7-6.4ភាគរយ

លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់តេស្ត ហេម៉ូក្លូប៊ីនអេវ័នស៊ី (HbA1c) សំរាប់រុករក ជំងឺទឹកនោមផ្អែមប្រភេទទី២ និងការប្រឈម មានប្រសិទ្ធភាពអាចរកឃើញអ្នកជំងឺ និងអ្នកប្រឈមមានចំនួន៣ដងលើសពីការធ្វើតេស្តជាតិស្ករពេលព្រឹកដូចកាលពីបុរាណ មានន័យថា បើអ្នកធ្វើតេស្តជាតិស្ករពេលព្រឹកដើម្បីរុករកជំងឺទឹកនោមផ្អែមប្រភេទទី២ ឬរកការប្រឈម អ្នកមិនប្រាកដថាគ្មានជំងឺទឹកនោមផ្អែមប្រភេទទី២ ឬគ្មានការប្រឈមនោះទេ។ 

លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណា បានបញ្ជាក់បន្ថែមថា ដើម្បីធ្វើតេស្ត (HbA1c)  ឲ្យទទួលបានលទ្ធផលសុក្រិត ច្បាស់លាស់ គឺត្រូវធ្វើនៅក្នុងម៉ាស៊ីនពិសោធន៍ ដោយប្រើវិធីសាស្ត្រ NGSP Certified និងតាមស្តង់ដារ DCCT assay ។

 


អត្ថបទ ៖ admin