(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

អ្នកជំងឺទឹកនោមផ្អែម នៅលើពិភពលោកមានការកើនឡើង ហើយមានកើតតាំងពីក្មេងទៅ!


date : 2021-03-30 04:11:09

អ្នកជំងឺទឹកនោមផ្អែម នៅលើពិភពលោកមានការកើនឡើង ហើយមានកើតតាំងពីក្មេងទៅ!

បើតាមលោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ស្ថិតិរបស់ពិភពលោក កាលពីដើមឆ្នាំ ២០២០ បានបង្ហាញថា ប្រទេសខ្លះមានមនុស្ស១នាក់ក្នុងចំណោម២នាក់ បើមិនកើតជំងឺទឹកនោមផ្អែម គឺកំពុងមានបញ្ហាប្រឈមទឹកនោមផ្អែម ឬមានបញ្ហាជាតិស្ករឡើងចុះៗ ហើយប្រទេសខ្លះទៀតមាន១នាក់ក្នុងចំណោម៣នាក់។

 

 

ដោយឡែក ក្នុងឆ្នាំ២០២០ ដដែល ជាការកត់សម្គាល់របស់លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា  គ្រាន់តែអ្នកជំងឺដែលមកពិនិត្យសុខភាពនៅគ្លីនិករបស់លោកស្រី ឃើញថាមានតួរលេខនៃអ្នកកើតទឹកនោមផ្អែម និងអ្នកកំពុងប្រឈមជំងឺទឹកនោមផ្អែមប្រហាក់ប្រហែល នឹងរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែរ។ មានន័យថា ក្នុងចំណោមមនុស្ស៣នាក់ ដែលមិនធ្លាប់ដឹងខ្លួនថាកើតជំងឺទឹកនោមផ្អែម ហើយមកត្រួតពិនិត្យសុខភាពនៅគ្លីនិក លី ស្រីវីណា រកឃើញមាន១នាក់ កំពុងមានបញ្ហាជាតិស្ករ ហើយក្នុងចំណោមអ្នកដែលកំពុងមានបញ្ហាជាតិស្ករនោះ គឺមានអ្នកខ្លះកំពុងកើតជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ដោយមិនដឹងខ្លួន។ 

 

 

លោកស្រី វេជ្ជបណ្ឌិត លី ស្រីវីណា បានមានប្រសាសន៍ទៀតថា កន្លងមកយើងធ្លាប់និយាយតែអំពីជំងឺទឹកនោមផ្អែមប្រភេទទី១ និងទឹកនោមផ្អែមប្រភេទទី២ ដែលកើតមានឡើងច្រើនករណីជាទូទៅនៅលើពិភពលោក ក៏ប៉ុន្តែនៅពេលនេះពិភពលោកមានជំងឺទឹកនោមផ្អែមប្រភេទទី៣ ដែលកើតស្ងាត់ៗ ។

 

លោកស្រី វេជ្ជបណ្ឌិត បានអះអាងថាៈ លោកស្រីធ្លាប់បានមានប្រសាសន៍តាំងពីជាង១០ឆ្នាំមុន ថាជំងឺទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតលើក្មេងៗ ហើយប្រភេទទី២ អាចកើតលើក្មេងៗអាយុលើស១០ឆ្នាំឡើងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ មិនមែនដូច្នោះទេ គឺក្មេងៗអាយុក្រោម ១០ ឆ្នាំ ក៏អាចកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដែរ ។ រីឯទឹកនោមផ្អែមប្រភេទទី១ អាចកើតកាន់តែច្រើនលើមនុស្សចាស់ ពិសេសអ្នកខ្លះអាចកើតទាំងពីរប្រភេទក្នុងពេលតែមួយ។ 

 

 

បើតាមស្ថិតិចុងក្រោយគេ នៅក្នុងអំឡុងឆ្នាំ២០១៥ បានបង្ហាញថា ក្នុងចំណោម ១០ នាក់ មានកូនក្មេង ១នាក់ កើតជំងឺទឹកនោមផ្អែម ឬមួយក៏ប្រឈមនឹងជំងឺទឹកនោមផ្អែម ហើយប្រសិនបើកូនក្មេងនោះ ធាត់ៗ ផឹកទឹកដោះគោច្រើន ហូបនំច្រើន មានដូចជា ហាំប៊ឺហ្គើរ ភីហ្សា ប៉ាស្តា ការ៉េម និងនំខេក ជាដើម គឺពួកគេភាគច្រើន នឹងប្រឈមការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ចំណែកទឹកនោមផ្អែមប្រភេទទី១ មិនសូវប្រឈមច្រើនទេ។

 

យ៉ាងណាក៏ដោយ ដោយងាកមកមើលតួលេខ អ្នកដែលមកពិនិត្យសុខភាពនៅគ្លីនិក លី ស្រីវីណា ហើយរកឃើញថាមានជំងឺទឹកនោមផ្អែម ដូចបានបញ្ជាក់ពីខាងដើម លោកស្រីបានកត់សម្គាល់នូវ ២ចំណុច គឺ៖

- ទី១ នៅពេលអ្នកជំងឺមកដល់ ពួកគាត់មានជំងឺបេះដូង និងតម្រងនោម មកជាមួយស្រាប់តែម្តង។

- ទី២ ពួកគាត់កើតជំងឺទឹកនោមផ្អែមប្រភេទទី៣ (T3cDM)

 

ទឹកនោមផ្អែមប្រភេទទី៣ គឺមកពីខ្សោយលំពែង មិនអាចរំលាយអាហារបានល្អ ខ្វះអង់ស៊ីមរំលាយអាហារដូចជា ស្ករ ខ្លាញ់ និងសាច់ ដូចក្នុងករណីរលាកលំពែងរ៉ាំរ៉ៃ ដែលបណ្តាលមកពីប្រើគ្រឿងស្រវឹង ញ៉ាំអាហារសំបូរស្ករ អាហារចៀនបំពង និងអាហារមានផ្ទុកជាតិគីមីក្នុងរយៈពេលវែងដែរ។ 

 

នៅពេលខ្វះអង់ស៊ីមរំលាយខ្លាញ់ និងស្ករ គឺដំបូងគាត់ចេះតែធ្លាក់ស្ករព្រោះញ៉ាំហើយស្រូបយកស្ករមិនបាន ដូច្នេះជំរុញឱ្យគាត់ហូបស្ករកាន់តែច្រើនទៅៗ។ ញ៉ាំអាហារស្ករច្រើន ប៉ុន្តែនៅតែអស់កម្លាំងល្ហិតល្ហៃ។ កាន់តែអស់កម្លាំង កាន់តែញ៉ាំស្ករ ទីបំផុតក្លាយជាអ្នកញៀនស្ករ ហើយនៅតែមិនមានកម្លាំង។ ដំបូងកើតជំងឺខ្វះស្ករ យូរៗទៅគឺកើតជំងឺទឹកនោមផ្អែម គឺទឹកនោមផ្អែមប្រភេទទី៣ បណ្តាលមកពីខ្សោយលំពែង។ 

ដំណោះស្រាយសម្រាប់ទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី១ ទី២ និងទី៣ គឺត្រូវត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំ ទោះជាមិនទាន់មានកើតចេញនូវរោគសញ្ញា ឬកំពុងមានរោគសញ្ញាបន្តិចបន្តួច។ 

 

ខាងក្រោមនេះ គឺកញ្ចប់ពិនិត្យសុខភាព ដែលគ្លីនិក លី ស្រីវីណា បានរៀបចំឡើង៖

- កញ្ចប់ ៧៥$  បូកបន្ថែមការវាស់ចង្វាក់បេះដូង ៣$ សរុប ៧៨$៖

 

 

- កញ្ចប់ពិនិត្យ Fasting Insuline, HOMA2-%B, HOMA2-%s, HOMA2-1R និង QUICK I មានតម្លៃ ៨០$


អត្ថបទ ៖ admin