(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

អ្នកជំងឺកូវីដ ១៩ ដែលមានហានិភ័យខ្ពស់ ដល់អាយុជីវិត ភាគច្រើន មានប្រព័ន្ធការពារ រាងកាយធ្លាក់ចុះ និងមានបញ្ហាសួត មកជាមួយស្រាប់


date : 2021-03-30 04:23:00

អ្នកជំងឺកូវីដ ១៩ ដែលមានហានិភ័យខ្ពស់ ដល់អាយុជីវិត ភាគច្រើន មានប្រព័ន្ធការពារ រាងកាយធ្លាក់ចុះ និងមានបញ្ហាសួត មកជាមួយស្រាប់

លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា បានអះអាងថា អ្នកជំងឺកូវីដ១៩ ដែលមានហានិភ័យខ្ពស់ដល់អាយុជីវិត ភាគច្រើនមានប្រព័ន្ធការពាររាងកាយចុះខ្សោយខ្លាំង និងមានបញ្ហាសួតមកជាមួយស្រាប់។

 

 

ការអះអាងបែបនេះបន្ទាប់ពីមានករណីស្លាប់អ្នកជំងឺកូវីដជាបន្តបន្ទាប់ ស្របពេលដែលអ្នកជំងឺមួយចំនួនធំបានជាសះស្បើយឡើងវិញ។ 

លោកស្រីបានអះអាងទៀតថាអ្នកដែលមានប្រព័ន្ធការពាររាងកាយធ្លាក់ចុះទោះដោយមូលហេតុអ្វីក៏ដោយ ឬកំពុងមានបញ្ហាសួត ឬទាំងពីរក្នុងពេលតែមួយ នៅពេលឆ្លងជំងឺកូវីដ១៩ មេរោគនេះនឹងលុកលុយបំផ្លាញសួតរបស់អ្នកជំងឺបានយ៉ាងឆាប់រហ័ស ជាហេតុធ្វើឱ្យសួត វាមិនអាចបំពេញតួនាទីបានក្នុងការបណ្តូរឧស្ម័ន នាំយកអុកស៊ីសែនទៅចិញ្ចឹមរាងកាយ និងនាំយកឧស្ម័នកាបូនិកមកបញ្ចេញចោលតាមផ្លូវដង្ហើម។ ប៉ុន្តែសម្រាប់អ្នកដែលមានប្រព័ន្ធការពាររាងកាយរឹងមាំ ឬមានសុខភាពរឹងមាំ ពួកគាត់មិនងាយនឹងឆ្លងជំងឺ ហើយបើឆ្លងក៏ងាយនឹងជាសះស្បើយទៅវិញដែរ។ 

ដូច្នេះក្នុងកាលៈទេសៈនេះ អ្វីដែលសំខាន់ និងចាំបាច់បំផុត ក្រៅពីវិធានការការពារ (៣ការពារ ៣កុំ) គឺថែរក្សាសុខភាពឱ្យរឹងមាំ និងត្រូវចាត់វិធានការពង្រឹងប្រព័ន្ធការពាររាងកាយ។ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ដែលអាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញ និងមានប្រសិទ្ធភាព ក្នុងការការពាររាងកាយ ទប់ទល់ការចម្លងមេរោគគ្រប់យ៉ាងចូលមកក្នុងខ្លួនរបស់យើង គឺត្រូវ៖

    - ត្រួតពិនិត្យសុខភាពដើម្បីមើលមុខងារនៃសរីរាងសំខាន់ៗរបស់យើង រកមើលការរលាក រកមើលមេរោគនៅក្នុងក្រពះពោះវៀន តម្រងនោមជាដើម។

    - បើមានផ្សិតដុះក្នុងរាងកាយ ត្រូវព្យាបាលឱ្យជាសះស្បើយ។

    - ញ៉ាំអាហារឱ្យបានត្រឹមត្រូវ មានវីតាមីនគ្រប់មុខ ជាតិរ៉ែគ្រប់មុខ...។

    - ជៀសវាងអាហារអាំង កម្លោច ដុត ចៀន បំពង អាហារប្រភេទ Fast Food ។

    - ជៀសវាងអាហារស្ករ ភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង...។

    - ញ៉ាំថ្នាំបន្ថែម ដើម្បីលើកកម្ពស់សុខភាពប្រព័ន្ធការពាររាងកាយ ដែលមានដូចជា Immunitone Plus, Vitamin B Supreme, Ultra N-Acetyl-L-Cystein ។,

    - កាត់បន្ថយស្ត្រេស្ត កុំស្មុគស្មាញ ។

 

ខាងក្រោមនេះ គឺកញ្ចប់ពិនិត្យសុខភាព ដែលគ្លីនិក លី ស្រីវីណា បានរៀបចំឡើង ដើម្បីជាមូលដ្ឋាន លើកកម្ពស់សុខភាពទូទៅ និងសុខភាពប្រព័ន្ធការពាររាងកាយ៖

    - កញ្ចប់ ៧៥$  បូកបន្ថែមការវាស់ចង្វាក់បេះដូង ៣$ ប្រសិនអ្នកជំងឺចង់ពីនិត្យសួតថែមតម្លៃ ២០$សរុប ៩៨$៖ 


អត្ថបទ ៖ admin