(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ហេតុអ្វីអ្នកមិនត្រូវញ៉ាំប៊ីចេង


date : 2021-04-08 01:05:12

ហេតុអ្វីអ្នកមិនត្រូវញ៉ាំប៊ីចេង

ប៊ីចេងជាអ្វី?

ប៊ីចេង គឺជាជាតិគីមីដែលមានក្នុងធម្មជាតិ។ វាកើតចេញដោយខ្លួនឯងនៅពេលយើងញ៉ាំអាហារ ទោះជាអាហារបែបណាក៏ដោយ។ ជាតិប៊ីចេង វាមានបង្កប់ស្រាប់ពីធម្មជាតិ នៅក្នុងសាច់ក្រហម នៅក្នុងគ្រឿងក្នុងសត្វ និងនៅក្នុងខួរក្បាល ដែលមានច្រើនជាងគេ គឺខួរក្បាល និងសាច់ដុំ។ ការផលិតប៊ីចេងនៅក្នុងរាងកាយ ទោះរាងកាយមនុស្ស ឬសត្វ គឺចាប់ផ្តើមផលិតនៅក្នុងក្រពះពោះវៀន សម្រាប់យកទៅភ្ញោចសរសៃប្រសាទ និងខួរក្បាលឲ្យបំពេញតួនាទីបានល្អជាងមុន។ ឧទាហរណ៍ថា យកទៅភ្ញោចឲ្យក្មេងរៀនឆាប់ចេះ ឲ្យមានកម្លាំងជាងមុន រហ័សរហួនជាដើម ក៏ប៉ុន្តែការផលិតប៊ីចេងពីធម្មជាតិនៅក្នុងក្រពះពោះវៀនរបស់យើង គឺមានចំនួនតិច ល្មមនឹងតម្រូវការរបស់ខួរក្បាល។  តាមរយៈរូបមន្តផលិតប៊ីចេងពីធម្មជាតិ គេអាចផលិតប៊ីចេង នៅខាងក្រៅ ដោយលាយផ្សំរវាងចំណីអាហារដូចជាដំឡូងមី ឬសណ្តែក ឬបន្លែ ដទៃទៀត ជាមួយទឹកអាស៊ីដ អាម៉ូញ៉ាក់ និងអំបិល។ ប្រសិនបើយើងញ៉ាំបន្ថែមនូវប៊ីចេង ដែលផលិតពីខាងក្រៅចូលទៅ ធ្វើឲ្យបរិមាណប៊ីចេងកាន់តែច្រើន លើអ្វី ដែលក្រពះពោះវៀនរបស់យើងផលិត នោះវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងទៅវិញ។ ករណីនេះ អាចធ្វើឲ្យខួរក្បាល និងសរសៃប្រសាទរបស់យើង ទទួលរងការភ្ញោចច្រើនពេក ដែលធ្វើឲ្យក្មេងរពិសខ្លាំង មនុស្សធំអស់កម្លាំងល្ហិតល្ហៃ រោយដៃជើង រោយ ក ភ្លេចភ្លាំង ឡើងសម្ពាធឈាម ជាដើម។ 

 

លោកអ្នកប្រាកដជាធ្លាប់លឺហើយថា ការញ៉ាំប៊ីចេងធ្វើឲ្យពុកឆ្អឹង?

ការពិតការញ៉ាំប៊ីចេង វាពុកទាំងអស់ ពុកទាំងស្បែក ទាំងសក់ ទាំងក្រចក បន្តិចម្តងៗ ហើយអាចនឹងពុកចុងក្រោយគេ គឹឆ្អឹង។ មានមូលហេតុជាច្រើន ដែលយើងអាចគិតថា ញ៉ាំប៊ីចេងពុកឆ្អឹង ប៉ុន្តែមានមូលហេតុមួយ គឺប៊ីចេង ធ្វើឲ្យធ្លាក់អរម៉ូនភេទរបស់បុរស និងអរម៉ូនភេទរបស់ស្ត្រី ដែលជាអ្នកទ្រទ្រង់ឆ្អឹង ទ្រទ្រង់ជាតិស្ករ ទ្រទ្រង់ថាមពល ទ្រទ្រង់ខ្លាញ់ ទ្រទ្រង់សម្ពាធឈាម ឲ្យបុរស និងស្ត្រី មានសភាពធម្មតា។ លើសពីនោះទៅទៀត ប៊ីចេង វាបង្កភាពអាស៊ីត ដែលធ្វើឲ្យឆ្អឹងពុក។ ម្យ៉ាងទៀត ប៊ីចេងធ្វើឲ្យខូចក្រពះពោះវៀន ដែលជាហេតុធ្វើឲ្យអាហារទ្រទ្រង់ អាហារសាងសង់ មិនអាចបញ្ជូនទៅទ្រទ្រង់ឆ្អឹងបានល្អ ដែលជាហេតុធ្វើឲ្យឆ្អឹងស្ពោត ឆាប់បាក់។

 

ការពិសោធន៍ទៅលើសត្វកណ្តុរ ដោយឲ្យកណ្តុរ១ក្រុមស៊ីតែស្ករ ហើយ១ក្រុមទៀត ស៊ីស្ករ និងប៊ីចេង។ ក្នុងរយៈពេល៦ខែ កណ្តុរដែលស៊ីស្ករ និងប៊ីចេង កើតជម្ងឺទឹកនោមផ្អែម២០ភាគរយ ហើយកណ្តុរ ដែលស៊ីតែស្ករអត់ទាន់កើតជម្ងឺទឹកនោមផ្អែម។ រយៈពេល៦ខែបន្ទាប់ទៀតសត្វកណ្តុរដែលស៊ីតែស្ករ កើតទឹកនោមផ្អែម២០ភាគរយ ហើយកណ្តុរ ដែលស៊ីស្ករ និងប៊ីចេង មានកណ្តុរខ្លះកើតជម្ងឺគាំងបេះដូង កណ្តុរខ្លះទៀត កើតមហារីក។ ដូច្នេះការញ៉ាំស្ករ និងប៊ីចេងរួមគ្នា កាន់តែធ្វើឲ្យមនុស្សឆាប់កើតជម្ងឺទឹកនោមផ្អែម ពិសេសវាជម្រុញកត្តាប្រឈមនឹងជម្ងឺទឹកនោមផ្អែមឲ្យកាន់តែវិវត្តលឿន។

 

លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាបានពន្យល់ករណីនេះថា៖ ការញ៉ាំប៊ីចេង ធ្វើឲ្យធ្លាក់ អ៊ីនសូលីន ធ្លាក់អរម៉ូនភេទបុរស ឬស្រ្តី ដែលធ្វើឲ្យការបំបែកស្ករខុសប្រក្រតី វាធ្វើឲ្យលំពែងសឹករិចរិលផលិតអ៊ីនសូលីនមិនបានគ្រប់តាមតម្រូវការ ធ្វើឲ្យក្រពេញទីរ៉ូអ៊ីតខ្សោយ វាជម្រុញឲ្យកើតអរម៉ូនស្ត្រេស កទីសូល ធ្វើឲ្យអាហារឆ្ងាញ់ ហើយញ៉ាំបានកាន់តែច្រើន ដែលកត្តាទាំងអស់នេះធ្វើឲ្យសល់ស្ករកាន់តែច្រើន ជម្រុញឲ្យអត្រាកើតជម្ងឺទឹកនោមផ្អែមកាន់តែច្រើន។ 

 

ប្រសិនបើចង់ដឹងថាប៊ីចេងវាប៉ះពាល់ដល់សុខភាពរបស់យើងប៉ុណ្ណា សូមឲ្យសាកល្បងមើល ដោយកុំញ៉ាំប៊ីចេងបន្ថែមរយៈពេល១ខែ ហើយតាមដានថាតើសុខភាពរបស់យើងបានល្អប៉ុណ្ណា ហើយនៅពេលយើងញ៉ាំប៊ីចេងវិញ តើនឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនយើង។ 


អត្ថបទ ៖ admin