(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

អាហារជួយឱ្យយើងរស់ ក៏អាចគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ


date : 2021-04-08 01:07:17

អាហារជួយឱ្យយើងរស់ ក៏អាចគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ

នៅលើពិភពលោកយើងនេះ មិនមានអាហារណាដែលល្អសម្រាប់មនុស្សគ្រប់ៗរូបនោះទេ ប៉ុន្តែមានអាហារ ដែលមិនល្អសម្រាប់មនុស្សគ្រប់ៗរូប ដែលយើងគួរពិចារណា និងត្រូវចៀសវាង។

 

មានជម្ងឺជាច្រើនមុខ ដែលធ្វើឲ្យមនុស្សស្លាប់ ចុះខ្សោយរាងកាយ ឬធ្លាក់ខ្លួនពិការ គឺបណ្តាលមកពីការញ៉ាំអាហារ ហើយជម្ងឺជាច្រើនមុខ អាចជាសះស្បើយ ដោយសារការផ្លាស់ប្តូររបបអាហារ និងបញ្ជូលរបបអាហារផ្សេងទៀត ដែលចាំបាច់សម្រាប់យកទៅជួយទ្រទ្រង់ ដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ឬអាចជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ។ និយាយ ជារួម អាហារជួយឲ្យយើងរស់ ហើយអាហារក៏ជាអ្នកសម្លាប់យើងដែរ ដូចនេះយើងយើងត្រូវជ្រើសរើសផ្លូវកណ្តាលមួយ ដែលយើងអាចរស់បាន រស់នៅដោយមិនខូចគុណភាពនៃជីវិត និងមានឋាមពល។

 

ដូចនេះយើងត្រូវស្វែងយល់ពីអាហារ ហើយគួររៀបចំរបបអាហារឲ្យបានត្រឹមត្រូវ ថាតើ អាហារប្រភេទណាមួយយើងគួរជៀសវាង អាហារណាមួយ ដែលយើងគួរកាត់បន្ថយ ឬអាហារណាមួយ ដែលជាតម្រូវការចាំបាច់សម្រាប់រាងកាយ ហើយគួរទទួលទានដូចម្តេច។ 

 

-អាហារ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់សុខភាពរូបរាងកាយរបស់យើង គឺអាហារស្ករ...ដែលមានដូចជាស្ករគ្រប់ប្រភេទ, បាយ, ភេសជ្ជផ្អែម, បង្អែម និងអាហារដែលមានរសផ្អែមគ្រប់ប្រភេទ...។ ការញ៉ាំអាហារស្ករ កាន់តែតិចកាលណា កាន់តែល្អកាលហ្នឹង។

 

-អាហារមួយប្រភេទទៀត គឺខ្លាញ់ យើងគួរជ្រើសរើសយកខ្លាញ់ដែលល្អ មកទទួលទាន ឧទាហរណ៍ថា ជាខ្លាញ់ត្រីសាម៉ុង ប្រេងអូលីវ ឬប្រេងដូង។

 

-អាហារមួយទៀត គឺសាច់ក្រហម។ យើងមិនគួរទទួលទានសាច់ក្រហមច្រើនពេកនោះទេ ហើយរបៀបចំអិន ក៏ត្រូវធ្វើដោយមានការទទួលខុសត្រូវ។ លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណា បានបញ្ជាក់ថា ជាតិពុលក្នុងសាច់ក្រហម គឺជារឿងមួយ ប៉ុន្តែរបៀបចំអិន គឺជារឿងដោយឡែកមួយទៀត ដែលធ្វើឲ្យអាហាររបស់យើងកាន់តែសំបូរជាតិពុល។ ក្រោយពេលញ៉ាំសាច់ក្រហម គួរញ៉ាំវីតាមីនបេ៩ និងវីតាមីនបេ១២ ដើម្បីបន្សាបជាតិ Homosistin ពីសាច់ក្រហម។ 

 

-មួយទៀត គឺបន្លែ។ យើងត្រូវស្វែងយល់ពីរបៀបញ៉ាំបន្លែ ដោយចាប់ផ្តើមតាំងពីការលាង រហូតដល់របៀបចំអិន។ ការជ្រើសរើសប្រភេទបន្លែ គឺជារឿងសំខាន់ ប៉ុន្តែបើការលាងសំអាតធ្វើមិនបានត្រឹមត្រូវ បើទោះបន្លែយើងល្អយ៉ាងណា ក៏យើងអាចទទួលបានជាតិពុលជាតិគីមី ដែលគេបាញ់លើបន្លែ ហើយបាត់បង់ជាតិវីតាមីន និងជាតិរ៉ែទៅតាមទឹកដែលយើងលាង។ 

 

-អាហារមួយទៀត គឺផ្លែឈើ។ មនុស្សគ្រប់គ្នាគិតថាការញ៉ាំផ្លែឈើល្អ ប៉ុន្តែបើយើងញ៉ាំមិនត្រឹមត្រូវ គឺយើងនឹងមិនទទួលបាននូវសារជាតិល្អទាំងនោះឡើយ...

 

ក្រៅពីការជ្រើសរើសអាហារ និងរបៀបចំអិន យើងគួរទទួលទានអាហារបំប៉នមួយចំនួនបន្ថែម ជាប្រភេទ វីតាមីន ជាតិរ៉ែ និងគួរញ៉ាំមេរោគល្អផងដែរ។ យើងគួរញ៉ាំទឹកឲ្យបានយ៉ាងតិច២លីត្រ ក្នុងមួយថ្ងៃ និងពេលញ៉ាំអាហារ ត្រូវទំពារឲ្យម៉ដ្ឋល្អ។ 

 


អត្ថបទ ៖ admin