(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ទំនាក់ទំនងអាឡែកហ្ស៊ី និងជំងឺមហារីក


date : 2021-04-08 01:09:30

ទំនាក់ទំនងអាឡែកហ្ស៊ី និងជំងឺមហារីក

គ្រប់ប្រតិកម្មអាឡែកហ្ស៊ីទាំងអស់សុទ្ធតែមានទំនាក់ទំនងជាមួយនឹងការកើនឡើងនូវកត្តាប្រឈមនឹងជំងឺមហារីក។ 

 

  អ្នកជំងឺអាឡែកហ្ស៊ីទោះជាដោយសារមូលហេតុអ្វីក៏ដោយ គឺអាចមានឱកាសកើតជំងឺមហារីក ជាងមនុស្សធម្មតា ព្រោះ៖

    - នៅពេលមានអាឡែកហ្ស៊ី ប្រព័ន្ធការពាររាងកាយរបស់មនុស្សត្រូវបំពេញការងារប្រយុទ្ធ ប្រឆាំងនឹងអាឡែកហ្ស៊ី។ ដូចនេះវាមិនអាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញក្នុងការតាមរកកោសិកាមហារីក។

    - គ្រប់ជំងឺមហារីកកើតចេញពីការរលាករ៉ាំរ៉ៃ ហើយយើងដឹងថាជំងឺអាឡែកហ្ស៊ីបង្កការរលាក ប្រសិនបើការរលាកនោះរ៉ាំរ៉ៃ ដូចនេះឱកាសកើតមហារីកចាប់ផ្តើមកើនឡើង។   

    - មនុស្សអាឡែកហ្ស៊ីជាមួយនឹងគីមីក្នុងបរិស្ថាន ឬគីមីក្នុងចំណីអាហារ ដែលសារធាតុគីមីទាំងនោះ សុទ្ធតែអាចបង្កឱ្យកើតមហារីកដោយផ្ទាល់បាន។ ហើយនៅពេលយើងអាឡែកហ្ស៊ី គឺធ្វើឱ្យឱកាសកើតមហារីកមានកាន់តែច្រើន។ 

 

ក្នុងករណីនេះ ដើម្បីកាត់បន្ថយការប្រឈមយើងត្រូវ៖

  ១- រុករក ហើយចំណាំគ្រប់អាហារ និងសារធាតុ ដែលអាចធ្វើឱ្យយើងអាឡែកហ្ស៊ី

  ២- បើសិនមានអាឡែកហ្ស៊ីហើយ យើងត្រូវព្យាបាលការរលាករាងកាយ ដែលបណ្តាលមកពីអាឡែកហ្ស៊ីផងដែរ

  ៣- ចៀសវាងសារធាតុគីមីបង្កការអាឡែកហ្ស៊ី ដែលវាក៏អាចបង្កឱ្យកើតមហារីកដោយផ្ទាល់ដែរ

  ៤- រុករក និងទម្លាក់ព្រូន សត្វល្អិត តេញ៉ា គ្រប់ប្រភេទ ព្រោះពពួកប៉ារ៉ាសិតទាំងអស់នេះ នឹងធ្វើឱ្យជំងឺអាឡែកហ្ស៊ីកាន់តែធ្ងន់ធ្ងរជាងមុន។ 

 


អត្ថបទ ៖ admin