(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

សារៈប្រយោជន៍នៃវីតាមីនបេ១


date : 2021-04-08 01:18:39

សារៈប្រយោជន៍នៃវីតាមីនបេ១

មនុស្សជាច្រើនធ្លាប់បានដឹង បានលឺ ឈ្មោះវីតាមីនបេ១ ឬហៅថាបេអង ប៉ុន្តែពួកគាត់ទាំងនោះ មិនមែនសុទ្ធតែបានដឹងថា តើវីតាមីនប្រភេទនេះ មានសារៈសំខាន់ប៉ុណ្ណាចំពោះសុខភាពនោះទេ? ហើយពួកគាត់ រឹតតែមិនបានដឹងទៀតថា តើហេតុអ្វីមនុស្សខ្វះវីតាមីនបេ១ ហើយអាចបំពេញបានដោយរបៀបណាក្រៅពីការញ៉ាំថ្នាំគ្រាប់ ឬអាហារបំប៉នដែលមានស្រាប់។ 

 

វីតាមីនបេ១ ក៏ដូចជាវីតាមីនបេដ៏ទៃទៀត ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក ហើយវាមានសារៈសំខាន់ក្នុងសង្វាក់ផលិតកម្មផលិតឋាមពលនៃកោសិកានីមួយៗក្នុងរាងកាយរបស់យើង។ វាចូលរួមក្នុងការប្រតិកម្មបំបែកអាហារយកទៅចំហេះជាមួយអុកស៊ីសែនផលិតជាឋាមពល ឲ្យកោសិកានីមួយៗរស់រានមានជីវិត និងអាចបំពេញតួនាទីរបស់ខ្លួនបានជាប្រក្រតី។ វាសំបូរនៅក្នុងអាហារមួយចំនួន ដូចជា៖

-នៅក្នុងសាច់ 

-ក្នុងគ្រឿងក្នុងរបស់សត្វ 

-នៅក្នុងបន្លែបៃតងដូចជាផ្កាខាត់ណា ស្ពៃក្តោប សណ្តែកហោឡាំងតាវ ផ្សិត 

-និងក្នុងគ្រាប់ធញ្ញជាតិដូចជាអង្ករសម្រូប និងគ្រាប់ផ្កាឈូករ័ត្នជាដើម។

 

ប្រសិនបើខ្វះវីតាមីនបេ១ ធ្វើឲ្យមនុស្សកើតជម្ងឺជាច្រើនមុខដូចជាៈ

-អស់កម្លាំងល្ហិតល្ហៃជាប្រចាំ ខួរក្បាលមិនស្រឡះ បាក់ទឹកចិត្ត

-ឈឺសាច់ដុំជើង ស្ពឹក ឬហើមជើងរហូតដើរលែងរួចក៏មាន

-បេះដូងដើរញាប់ ឆាប់ហត់ ដកដង្ហើមមិនដល់គ្នា លើសសម្ពាធឈាម ខ្សោយបេះដូង ទឹកក្នុងស្រោមសួត

-ប៉ះពាល់ដល់ខួរក្បាល និងសរសៃប្រសាទដូចជា ភ្លេចច្រើន បាត់ការចងចាំ គិតមិនចេញ ច្រឡំច្រើន វង្វេង ឃើញរូបភាព ឬលឺសម្លេងចម្លែកមិនពិតប្រាកដ ឬឆ្កួតវង្វេង ពិបាកដើរ ដើរមិនត្រង់ផ្លូវ ពិបាកនិយាយ និយាយមិនច្បាស់ ឬប្រកាច់ស្កន់ជាន់ រលាកសរសៃប្រសាទកាយវិញ្ញាណដូចជា ក្រហាយ ផ្សារក្តៅ ស្ពឹក ឬពិកាសាច់ដុំណាមួយក្នុងរាងកាយ

-ប៉ះពាល់ក្រពះពោះវៀន មិនអាចឲ្យអាហាររំលាយបានល្អ ពិសេសចំពោះការទទួលទានអាហារស្ករអាចធ្វើឲ្យហើមពោះ ឬក្អួតចង្អោរ

-របួសមិនជាសះ ឬក្រជាទោះជាគ្មានជម្ងឺទឹកនោមផ្អែមក៏ដោយ 

-ខ្វះវីតាមីនបេ១ អាចធ្វើឲ្យខូចថ្លើម ឬរលាកថ្លើមផងដែរ។ 

 

មនុស្សអាចខ្វះវីតាមីនបេ១ ដោយសារពួកគាត់មិនសូវញ៉ាំ ឬមិនញ៉ាំអាហារដែលបានរៀបរាប់ខាងលើ។ អ្នកខ្លះទៀតឧស្សាហ៍ញ៉ាំអាហារទាំងនោះដែរ ប៉ុន្តែនៅតែខ្វះវីតាមីនបេ១ ដោយសារតែគាត់មានបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃ ដែលធ្វើឲ្យវីតាមីននេះមិនជ្រាប។ អ្នកខ្លះមានជម្ងឺអាលែកហ្សីជាមួយជាតិគ្លូទែន និងចំណីអាហារជាច្រើនមុខដទៃទៀត បើទោះជាការអាលែហ្សីនោះគ្មានចេញរោគសញ្ញានៅលើស្បែកឲ្យយើងដឹង ដូចជាកើតកន្ទួលរមាស់ ប្រទាលល្អាក ឬហើមមុខក៏ដោយ។ អ្នកខ្លះទៀតបាត់វីតាមីនបេ១ដោយសារពួកគាត់កំពុងប្រើប្រាស់ថ្នាំព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាថ្នាំលើសឈាម ថ្នាំបេះដូង ថ្នាំអរម៉ូន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំរំលាយកំណកឈាម ថ្នាំការពារកុំឲ្យពុកឆ្អឹងជាដើម។ 

ដើម្បីកុំឱ្យខ្វះវីតាមីនបេ១ យើងគួរញ៉ាំអាហារ ដែលសំបូរវីតាមីនបេ១ ឬបំពេញបន្ថែមដោយថ្នាំគ្រាប់វីតាមីន។ 


អត្ថបទ ៖ admin