(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ការដុតសម្រាម ប៉ះពាល់សួតធ្ងន់ធ្ងរ ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើឆ្លងមេរោគកូវីដ១៩


date : 2021-04-08 01:20:49

ការដុតសម្រាម ប៉ះពាល់សួតធ្ងន់ធ្ងរ ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើឆ្លងមេរោគកូវីដ១៩

ផ្សែងពីការដុតសម្រាម មានផ្ទុកសារធាតុគីមីពុលជាច្រើនមុខ ដែលវានឹងហុយចូលទៅបំផ្លាញសួតរបស់អ្នក។ ការស្រូបផ្សែងដុតសម្រាម នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយប៉ះពាល់ដល់សុខភាពប្រព័ន្ធផ្លូវដង្ហើមតាំងពីមាត់ច្រមុះ បំពង់ក រហូតដល់ទងសួត និងសួត។ អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺអ្នកដុតសម្រាមខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។

 

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគម ដែលមិនទាន់មានការថមថយនៅឡើយ អ្វីដែលយើងទាំងអស់គ្នាគួរធ្វើក្រៅពីការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ១៩ គឺត្រូវពង្រឹងសុខភាពប្រព័ន្ធការពាររាងកាយ និងការពារសួតរបស់ខ្លួនឯងឱ្យមានសុខភាពល្អ។ ព្រោះបើកាលណាប្រព័ន្ធការពាររាងកាយចុះខ្សោយ នោះយើងងាយនឹងឆ្លងមេរោគកូវីដ១៩។ បើឆ្លងមេរោគហើយ ហើយយើងកំពុងមានបញ្ហាសួតទៀតនោះ នោះយើងអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ 

 

លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ធ្លាប់បានមានប្រសាសន៍ថា អ្នកជំងឺកូវីដ១៩ ដែលមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត គឺភាគច្រើនមានប្រព័ន្ធការពាររាងកាយខ្សោយ និងមានបញ្ហាសួតមកជាមួយស្រាប់។ 

ដូចនេះកុំដុតសម្រាម ព្រោះផ្សែងពីការដុតសម្រាម គឺជាសត្រូវរបស់សួតលោកអ្នក។ 

 

ក្រៅពីប៉ះពាល់ធ្ងន់ធ្ងរដល់សួត ជាតិគីមីពីផ្សែងដដែលនេះ នឹងទៅបំផ្លាញប្រព័ន្ធការពាររាងកាយ កើតជំងឺអាឡែកហ្សី ជំងឺហ៊ឺត និងធ្វើឱ្យប្រឈមជំងឺមហារីក ជំងឺបេះដូង លើសឈាម ប៉ះពាល់សរសៃប្រសាទ ប៉ះពាល់ដល់ផ្លូវចិត្ត និងខូចតម្រងនោម ជាដើម។ 


អត្ថបទ ៖ admin