(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ការប្រឈម និងការការពារជំងឺមហារីកពោះវៀនធំ


date : 2021-04-09 06:28:40

ការប្រឈម និងការការពារជំងឺមហារីកពោះវៀនធំ
ការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថា មនុស្សទូទាំងពិភពលោកទាំងស្រី ទាំងប្រុស ដែលមានការរលាកពោះវៀនតិចតួច រ៉ាំរ៉ៃយូរមិនដឹងខ្លួនតាំងពីក្មេង អាចប្រឈមនឹងការកើតជំងឺមហារីកពោះវៀនធំ ពេលអាយុចាប់ពី៥០ឆ្នាំឡើង។ 
 
អ្នកដែលប្រឈមកាន់តែខ្លាំងគឺអ្នកមានកត្តាប្រឈមបន្ថែម ដូចជា៖
    - អ្នកជក់បារី និងអ្នកស្រូបផ្សែងបារីពីគេ។
    - អ្នកពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។
    - អ្នកចូលចិត្តទទួលទានអាហារបែបឧស្សាហកម្ម ដែលគេផលិតដោយមានជាតិស្ករ ជាតិប៊ីចេង និងជាតិសាច់ខ្ពស់ និងមានជាតិគីមីបន្ថែមជាច្រើនមុខ។
    - អ្នកខ្លះអាលែកហ្សីជាមួយជាតិគ្លូទែនក្នុងចំណីអាហារប្រភេទម្សៅ ដែលផលិតពីគ្រាប់ធញ្ញជាតិដូចជា ស្រូវសាឡី និងគ្រាប់ពោតជាដើម។
    - អ្នកខ្លះមានគ្រួសារដែលមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំ ឬយ៉ាងហោចណាស់ទោះសមាជិកណាម្នាក់នោះមិនកើតមហារីក ប៉ុន្តែឱ្យតែមានដុំសាច់ (Polyp) នៅក្នុងពោះវៀនធំ។
    - អ្នកកើតជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ ដែលបណ្តាលមកពីមេរោគ៖ បាក់តេរី ផ្សិត វីរុស និងសត្វល្អិត។
 
នៅមានកត្តាប្រឈមជាច្រើនទៀតព្រោះបច្ចុប្បន្ននេះចំណីអាហារមានភាពសំបូរបែប ដែលមនុស្សចូលចិត្តញ៉ាំ ហើយញ៉ាំឥតឈប់។ ចំណីអាហារទាំងនោះសំបូរទៅដោយជាតិគីមី ដែលធ្វើឱ្យរលាកក្រពះពោះវៀន ហើយរ៉ាំរ៉ៃក្លាយទៅជាដុំសាច់ (Polyp) រួចក្លាយជាមហារីកពោះវៀន ដោយមិនមានការចុក ឬធ្លាក់ឈាមឱ្យយើងដឹងមុនហើយរត់រកការព្យាបាលបានទាន់ពេលវេលានោះទេ។ ក្រៅពីនោះសារធាតុគីមីប្រើប្រាស់តុបតែងខ្លួន សារធាតុគីមីប្រើប្រាស់ក្នុងផ្ទះ ហើយសូម្បីតែផ្សែងឡាន ផ្សែងម៉ូតូ ក៏បណ្តាលឱ្យមានការរលាកពោះវៀនធំរ៉ាំរ៉ៃដែរ។ 
 
មហារីកពោះវៀនធំទាំងអស់កើតចេញពីជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ ក៏ប៉ុន្តែពុំមានន័យថាគ្រប់អ្នកកើតជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃនឹងកើតទៅជាមហារីកពោះវៀនធំទាំងអស់នោះទេ។ មានន័យថាអ្នកកើតជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ និងអ្នកប្រឈមដូចបានរៀបរាប់ខាងលើ អាចនឹងជៀសផុតពីជំងឺមហារីកពោះវៀនធំ ក្នុងករណីអ្នកទាំងនោះបានដោះស្រាយទប់ស្កាត់ជាមុនទាន់ពេលវេលា បើទោះជាមានកត្តាតំនរពូជ ឬគ្រួសារមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំក៏ដោយ។
 
ចាប់តាំងពីការលាកពោះវៀនធំរុំាំរៃ រហូតដល់ការកើតមហារីក អាចនឹងមិនមានរោគសញ្ញាទេ ក៏ប៉ុន្តែបើមាន ក៏មានតិចតួចដែរ។ រោគសញ្ញាដំបូងគេ គឺយើងអាចផ្លាស់របៀបបត់ជើងធំ ដែលអាច ទៅជាទល់លាមក ឬម្តងរាគ ម្តងក្តៀន។ អាចមានអាការៈហើម ឆ្អល់ ភើ អាហារមិនរំលាយជាដើម ។ រោគសញ្ញាបន្ទាប់គឺអាចអស់កម្លាំងរ៉ាំរ៉ៃ រហូតដល់ទីបំផុត អ្នកជំងឺធ្លាក់ខ្លួនស្គមខ្លាំង អាចស្ទះលាមក ធ្លាក់ឈាម ឬចុកខ្លាំង...។ រោគសញ្ញាទាំងអស់នេះអាចនឹងមិនឱ្យអ្នកជំងឺដាក់ការសង្ស័យថានឹងកើតមហារីកពោះវៀនធំ ឬកំពុងកើតមហារីកពោះវៀនធំនោះទេ ដោយសារវាជារោគសញ្ញា ដែលទោះជាមនុស្សធម្មតាក៏ធ្លាប់ជួបប្រទះ ហើយព្យាបាលតាមរោគសញ្ញាក៏បានសះស្បើយដោយស្រួលដែរ ដែលនេះហើយជាមូលហេតុធ្វើឱ្យអ្នកជំងឺមានការធ្វេសប្រហែស ហើយទំរាំដឹងខ្លួនថាកើតមហារីកពោះវៀនធំ ជួនកាលអ្នកខ្លះដល់កម្រិតទី៤ទៅហើយ។ 
 
មហារីកពោះវៀនធំ ប្រសិនបើយើងរកឃើញទាន់ពេល មានន័យថាវាទើបកើតឡើងក្នុងកម្រិតទាប ដែលរកឃើញនៅក្នុងស្រទាប់កោសិកាក្រពះពោះវៀនផ្នែកខាងលើ មិនទាន់ចាក់ចូលជ្រៅនៅឡើយទេ គឺឱកាសព្យាបាលជាសះស្បើយមានចាប់ពី៨០ ទៅ៩០ភាគរយ ហើយជាដោយមិនលាប់ឡើងវិញនោះទេ។ 
 
ដូច្នេះកត្តាសំខាន់បំផុត គឺ៖
    - ត្រូវរុករកមហារីកពោះវៀនធំឱ្យបានទាន់ពេលវេលា។ ការរុករកអាចតាមរយៈការពិនិត្យលាមក ឈាម និងការសុងមើលដុំពកដុះក្នុងពោះវៀនធំ។ បើមានដុំពក ត្រូវកាត់ដុំសាច់យកទៅមើល និងសុងតាមដានបន្តទៀត។
    - ត្រូវពិនិត្យ និងព្យាបាលជំងឺរលាកពោះវៀនធំឱ្យបានជាសះស្បើយតាំងពីដំបូងៗ ។
    - ត្រូវបង្កា ដោយទប់ស្កាត់រាល់កត្តា ដែលនាំឱ្យមានការប្រឈមទាំងអស់ចេញ។
 
ដើម្បីបង្កា គឺត្រូវ៖
    - ចៀសវាងផ្សែងគ្រប់ប្រភេទដូចជាផ្សែងបារី ផ្សែងឡាន ម៉ូតូ រោងចក្រ។
    - ឈប់ញ៉ាំគ្រឿងស្រវឹងគ្រប់ប្រភេទ។
- ឈប់ទទួលទាន ឬកាត់បន្ថយការញ៉ាំអាហារ ដែលមានបង្កប់ជាតិគីមី ជាតិស្ករ ជាតិប៊ីចេង ជាតិសាច់ខ្ពស់ អាហារកំប៉ុង អាហារវេចខ្ចប់ស្រាប់ៗ ជាតិស្ករនិម្មិត...។
    - តមអាហារចៀន បំពង អាំង កម្លោច។
- ញ៉ាំមីក្រុបល្អឱ្យគ្រប់ចំនួន និងញ៉ាំអាហារសរសៃឱ្យច្រើនដោយទំពារឱ្យម៉ដ្ឋល្អ។ មីក្រុបល្អវាចេះបំបែកអាហារសរសៃរឱ្យទៅជាអាស៊ីដខ្លាញ់ខ្លីៗឱ្យក្រពះពោះវៀនមានឋាមពលគ្រប់គ្រាន់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ អាស៊ីដខ្លាញ់ខ្លីៗ គឺជាថ្នាំព្យាបាលការរលាកពោះវៀន និងជួយការពារកុំឱ្យកើតជំងឺមហារីកពោះវៀនធំ។ 
    - ញ៉ាំ DHA និង Curcumin ព្រោះវាចេះព្យាបាលការរលាក និងទប់ស្កាត់ការរលាក និងជួយឱ្យកោសិកាបំពេញតួនាទីបានត្រឹមត្រូវ។
    - ញ៉ាំវីតាមីន D3 ឱ្យបានគ្រប់គ្រាន់។
    - ពង្រឹងប្រព័ន្ធការពាររាងកាយ ព្រោះប្រព័ន្ធការពារាងកាយចេះសម្លាប់កោសិកាមហារីក...។
    - ហាត់ប្រាណកម្រិតមធ្យម ឱ្យបានច្រើនដងក្នុងមួយថ្ងៃ និងចៀសវាងអង្គុយយូរ។
 


អត្ថបទ ៖ admin