(+855) 12 990 988, 99 990 988 PP (Cellcard)
(+855) 11 990 988 SR (Cellcard)
(+855) 88 666 1878, 88 999 6018 PP (Metfone)
(+855) 90 990 218 SR (Metfone)
(+855) 70 990 988 PP (Smart)
(+855) 93 990 988 SR (Smart)
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn Phnom Penh 12311, Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ទំនាក់ទំនងរវាង សុខភាពមាត់ធ្មេញ សុខភាពក្រពះពោះវៀន និងប្រព័ន្ធការពាររាងកាយ


date : 2021-04-09 06:30:39

ទំនាក់ទំនងរវាង សុខភាពមាត់ធ្មេញ សុខភាពក្រពះពោះវៀន និងប្រព័ន្ធការពាររាងកាយ
មាត់ធ្មេញជាច្រកចូលនៃចំណីអាហារគ្រប់ប្រភេទ ហើយមេរោគបាក់តេរី ផ្សិត សត្វល្អិត ព្រូន តេនីញ៉ា និងជាតិគីមីពុលផ្សេងៗ ក៏អាចចូលក្នុងខ្លួនរបស់យើងតាមច្រកនេះដែរ។ ម្យ៉ាងទៀតមេរោគគ្រប់ប្រភេទ អាចនឹងពួនសម្ងំក្នុងមាត់ធ្មេញរបស់យើងដែលមិនស្អាត ហើយផលិតជាតិពុលយ៉ាងច្រើន។ បើទោះបីជាយើងមិនបានញ៉ាំដោយទៅជាមួយអាហារ នូវមេរោគពីខាងក្រៅ និងជាតិពុលពីខាងក្រៅ ក៏យើងនឹងបានមេរោគ ព្រមទាំងជាតិពុលដែលវាផលិត ចូលទៅក្នុងក្រពះពោះវៀន ដែលចេញពីមាត់ធ្មេញរបស់យើងដែរ។ ជាមួយគ្នានេះដែរ ក្រពះជាសរីរាងដែលមានតួនាទីកិនរំលាយអាហារគ្រប់បែបយ៉ាង ដែលចូលទៅតាមមាត់ ដើម្បីបញ្ជ្រាបទៅទ្រទ្រង់រាងកាយតាមជញ្ជាំងពោះវៀន។ នៅទីនោះអាហារអាចជ្រាបបាន មេរោគ បាក់តេរី សត្វល្អិត និងជាតិពុលដែលមេរោគទាំងនោះផលិត ក៏អាចជ្រាបបានដូចគ្នា។ 
 
នៅពេល សុខភាពមាត់ធ្មេញ របស់យើងល្អ សុខភាពក្រពះពោះវៀនយើង ក៏ល្អ គឺប្រព័ន្ធការពាររាងកាយរបស់យើងមិនទ្រុឌទ្រោម។ បើប្រព័ន្ធការពាររាងកាយមានសុភាពល្អ រឹងមាំ និងឆ្លាតវាងវៃ រាងកាយរបស់យើងអាចការពារបាននូវជំងឺគ្រប់ប្រភេទ ហើយបើទោះបីយើងឆ្លងនូវមេរោគបង្កជំងឺទាំងនោះ ក៏ប្រព័ន្ធការពាររាងកាយជួយឱ្យយើងឆាប់ជាសះស្បើយទៅវិញបានឆាប់រហ័ស និងមិនមានផលវិបាកធ្ងន់ធ្ងរនោះទេ។
 
ផ្ទុយទៅវិញផ្តើមចេញពីមាត់ធ្មេញមិនល្អ នោះក្រពះពោះវៀនមានសុខភាពមិនល្អ។ ទាំងមាត់ធ្មេញ ទាំងក្រពះពោះវៀន ដែលមិនល្អ គឺជាមួលហេតុចម្បងមួយ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយមិនល្អ។ ប្រសិនបើប្រព័ន្ធការពាររាងកាយមិនល្អ នោះសុខភាពរបស់យើងក៏មិនល្អ ងាយឆ្លងមេរោគគ្រប់បែបយ៉ាង ទោះបីឆ្លងតិចតួច ក៏អាចបណ្តាលឱ្យយើងឈឺធ្ងន់ធ្ងរបានដែរ។ 
 
ដើម្បីឱ្យមានសុខភាពមាត់ធ្មេញល្អ គឺយើងត្រូវ៖
    ១- ក្រៅពីដុសធ្មេញឱ្យបានទៀងទាត់ (យ៉ាងតិច២ដងក្នុង១ថ្ងៃ) យើងត្រូវ ប្រើអំបោះសៀតចូលចន្លោះធ្មេញ ដើម្បីសម្អាតកាកសំណល់ បន្ថែមជាប្រចាំ
    ២- ពេលពិសារបាយរួចយ៉ាងហោចកន្លះម៉ោង ទើបអាចដុសធ្មេញបាន (មានន័យថាកុំដុសភ្លាមៗ ក្នុងអំឡុងពេលកន្លះម៉ោងក្រោយពេលបាយរួច)
    ៣- កុំញ៉ាំអាហារ ដែលបង្កឱ្យពុកធ្មេញ ដូចជាអាហារស្ករគ្រប់ប្រភេទ ភេសជ្ជៈកំប៉ុងគ្រប់ប្រភេទ និងអាហារធ្វើពីម្សៅដូចជានំផ្សេងៗ
    ៤- កុំទុកឱ្យមានធ្មេញពុក បើមានធ្មេញពុកតិចតួចត្រូវប៉ះភ្លាមជាបន្ទាន់
    ៥- កុំទុកឱ្យធ្មេញពុករលួយដល់ឬសធ្មេញ ទោះមិនមានការឈឺចាប់ ក៏ត្រូវតែដកចោល ព្រោះវាបង្កឱ្យពុករាលដាល និងកើតជាតិពុលយ៉ាងច្រើន
    ៦- កុំប៉ះធ្មេញជាមួយជាតិបារ៉ត (Amalgam ពណ៌ដូចប្រាក់)
    ៧- បើមានលទ្ធភាពគួរកុំដាក់ធ្មេញធ្វើពីលោហៈ គួរតែដាំបង្គោលស្រោបក្រោនសេរ៉ាម៉ិច។ 
    ៨- មិនត្រូវទុកធ្មេញដែលមានកខ្ទុះនៅនឹងឬសធ្មេញទេ។ ត្រូវប្រញ៉ាប់ព្យាបាលឱ្យឆាប់ជាសះស្បើយ ឬដក ដាំបង្គោល។
    ៩- ព្យាបាលការរលាកអញ្ចាញធ្មេញឱ្យឆាប់ជាសះស្បើយ
    ១០- ត្រូវព្យាបាលការធំក្លិនមាត់ និងធំក្លិនដង្ហើមឱ្យបានជាសះស្បើយ (បញ្ហានេះអាចព្យាបាលជាសះស្បើយក្រោយពេលរកឃើញមូលហេតុពិតប្រាកដ)
 
ដើម្បីថែរក្សាសុខភាពក្រពះពោះវៀន យើងត្រូវ៖
    - មានសុខភាពមាត់ធ្មេញល្អ។ 
    - រុករក និងព្យាបាលមេរោគ បាក់តេរី ផ្សិត សត្វល្អិត ក្នុងក្រពះពោះវៀនឱ្យជាសះស្បើយ
    - កុំញ៉ាំគ្រឿងស្រវឹង និងអាហារកំប៉ុងគ្រប់ប្រភេទ
    - កុំញ៉ាំអាហារចៀនបំពង អាំង អាហារខ
    - កុំញ៉ាំអាហារ Fast Food ដូចជាភីហ្សា ហាំប៊ឺហ្គឺ នំដូណាត់ នំខេក ហតដក...
    - ញ៉ាំបន្លែឱ្យបានច្រើន ពិសេសបន្លែឆៅ ជាបន្លែមានពណ៌បៃតង បន្លែគ្រប់ពណ៌ គ្រប់មុខ និងញ៉ាំគ្រប់ពេល ហើយទំពារឱ្យម៉ដ្ឋល្អ
    - ញ៉ាំបន្ថែម មីក្រុបល្អ ឱ្យបានគ្រប់ប្រភេទ និងគ្រប់ចំនួន
    - អាចញ៉ាំបន្ថែមនូវអង់ស៊ីមរំលាយអាហារ ពិសេសក្នុងករណីខ្សោយក្រពេញរំលាយអាហារ
    - ចៀសវាងផ្សែងគ្រប់ប្រភេទ ពិសេសផ្សែងបារី ផ្សែងរោងចក្រ ផ្សែងដុតសម្រាម...
    - ចៀសវាងការបាញ់ថ្នាំសម្លាប់សត្វល្អិតផ្សេងៗ ពិសេសថ្នាំបាញ់សម្លាប់មូស


អត្ថបទ ៖ admin