(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
General Educations / ការអប់រំផ្សេងៗ << Back

ការប្រើប្រាស់ថ្នាំអ្វីខ្លះ ធ្វើឲ្យប្រឈមនឹងកង្វះអាហារទ្រទ្រង់


date : 2019-01-12 11:32:42

កង្វះអាហារទ្រទ្រង់និងការពារសុខភាពដែលបណ្តាលមកពី
ការប្រើប្រាស់ថ្នាំព្យាបាលជំងឺរ៉ាំរៃ រយៈពេលយូរ
 

ហេតុអ្វីបានជាយើងខ្វះអាហារទ្រទ្រង់? ហើយតើមានវិធីបង្ការការពារដូចម្តេចដែរ  ? 
កង្វះអាហារទ្រទ្រង់ អាចបណ្តាលមកពី៖

-ក្រពះពោះ​វៀនមិនអាចបញ្រ្ជាបបាន ដោយសារការប្រើប្រាស់ថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ ដែលមានដូចជា -ថ្នាំលើសឈាម​​ -ថ្នាំទឹកនោមផ្អែម -ថ្នាំលើសខ្លាញ់ -បេះដូង -តម្រងនោម -ថ្នាំបំបាត់ការឈឺចាប់លើរាងកាយ ការប្រើថ្នាំប៉ង់ស៊ីម៉ង់ក្រពះជាដើម ។ល។ និងក្រៅពីនេះគឺបណ្តាលមកពី​មានផ្ទុកមេរោគអ៊ិចប៉ៃលូរី  ផ្សិត វីរ៉ុស និងការAllergies​ចំណីអាហារ  ​ការតមអាហារជ្រុលពេក ញុំាអាហារបួស និងអ្នកខ្លះទៀតចូលចិត្តអាហារដែលគ្មាន​ជីវជាតិដូចជាបង្អែម ស្ករគ្រាប់ ពិសេសចំណីអា​ហារ​មានជាតិគីមី  រួមទាំងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតរ៉ាំរ៉ៃ និងការទំពារអាហារមិនឲ្យបានម៉ត់ជាដើម។ល​។

លោកស្រីវេជ្ជលីស្រីវីណាមានប្រសាសន៍ណែនាំថា ថ្នាំធ្វើឲ្យយើងឈឺ​ ច្រើនជាងមេរោគធ្វើឲ្យយើងឈឺ ។ តែក៏មិនមែន​មាន​ន័យថា មិនឲ្យយើងប្រើប្រាស់ថ្នាំចាំ​បាច់ក្នុងការព្យាបាលនោះទេ  ក៏ប៉ុន្តែដើម្បីធ្វើការព្យាបាលបានសមស្រប គប្បីប្រើប្រាស់ថ្នាំដោយប្រុងប្រយ័ត្ន​ និងត្រូវធ្វើការពិនិត្យតាមដានជាប្រចាំ ដើម្បីដឹងថា មានបាត់បង់នូវជីវជាតិណាមួយហើយឬនៅ ចាំបាច់ត្រូវតែ​ធ្វើការ​​​​បង្គ្រប់វាវិញ គឺត្រូវតែបំពេញនូវអ្វីដែលខ្វះ ពិសេសដើម្បីឲ្យជីវិតមានគុណភាពគ្រាន់បើជាងមុន  និងមួយវិញទៀត គឺត្រូវតែធ្វើការសិក្សាស្រាវ​ជ្រាវអំពីឬសគល់ ឬអំពីមូលហេតុដើមនៃជំងឺ ឲ្យបានច្បាស់លាស់​​ជាមុនសិន​ សឹមធ្វើការព្យាបាល មិនមែនយកថ្នាំទៅបន្លប់ខ្លួន ឲ្យបាត់ឈឺមួយភ្លេត បន្ទាប់មកបានជំងឺបន្ថែម ធ្វើឲ្យបាក់ទឹកចិត្ត ហើយកម្លាំងកាន់តែខ្សោយទៅៗនោះទេ។

ភាគ ០១-ការប្រើប្រាស់ថ្នាំអ្វីខ្លះ ដែលធ្វើឲ្យប្រឈមនឹងបញ្ហាកង្វះអាហារទ្រទ្រង់

ភាគ ០២-ការប្រើប្រាស់ថ្នាំអ្វីខ្លះ ដែលធ្វើឲ្យប្រឈមនឹងបញ្ហាកង្វះអាហារទ្រទ្រង់


អត្ថបទ ៖ admin