(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
Miscellaneous / ព័ត៌មានផ្សេងៗ << Back

មានអាហារ ដែលមិនល្អសម្រាប់មនុស្សគ្រប់ៗរូប


date : 2018-04-14 07:25:58

ដូចនេះយើងយើងត្រូវជ្រើសរើសផ្លូវកណ្តាលមួយ ដែលយើងអាចរស់បាន រស់នៅដោយមិនខូចគុណភាពនៃជីវិត និងមានឋាមពល។ ដូចនេះយើងត្រូវស្វែងយល់ពីអាហារ ហើយគួររៀបចំរបបអាហារឲ្យបានត្រឹមត្រូវ ថាតើ អាហារប្រភេទណាមួយយើងគួរជៀសវាង អាហារណាមួយ ដែលយើងគួរកាត់បន្ថយ ឬអាហារណាមួយ ដែលជាតម្រូវការចាំបាច់សម្រាប់រាងកាយ ហើយគួរទទួលទានដូចម្តេច។

 
សូមស្វែងយល់អំពីប្រភេទអាហារមួយចំនួនដូចខាងក្រោម៖
-អាហារ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់សុខភាពរូបរាងកាយរបស់យើង គឺអាហារស្ករ...ដែលមានដូចជាស្ករគ្រប់ប្រភេទ, បាយ, ភេសជ្ជផ្អែម, បង្អែម និងអាហារដែលមានរសផ្អែមគ្រប់ប្រភេទ...។ ការញ៉ាំអាហារស្ករ កាន់តែតិចកាលណា កាន់តែល្អកាលហ្នឹង។
-អាហារមួយប្រភេទទៀត គឺខ្លាញ់ យើងគួរជ្រើសរើសយកខ្លាញ់ដែលល្អ មកទទួលទាន ឧទាហរណ៍ថា ជាខ្លាញ់ត្រីសាម៉ុង ប្រេងអូលីវ ឬប្រេងដូង។
-អាហារមួយទៀត គឺសាច់ក្រហម។ យើងមិនគួរទទួលទានសាច់ក្រហមច្រើនពេកនោះទេ ហើយរបៀបចំអិន ក៏ត្រូវធ្វើដោយមានការទទួលខុសត្រូវ។ លោកស្រីវេជ្ជបណ្ឌិតលីស្រីវីណា បានបញ្ជាក់ថា ជាតិពុលក្នុងសាច់ក្រហម គឺជារឿងមួយ ប៉ុន្តែរបៀបចំអិន គឺជារឿងដោយឡែកមួយទៀត ដែលធ្វើឲ្យអាហាររបស់យើងកាន់តែសំបូរជាតិពុល។ ក្រោយពេលញ៉ាំសាច់ក្រហម គួរញ៉ាំវីតាមីនបេ៩ និងវីតាមីនបេ១២ ដើម្បីបន្សាបជាតិ Homocysteine ពីសាច់ក្រហម។ 
-មួយទៀត គឺបន្លែ។ យើងត្រូវស្វែងយល់ពីរបៀបញ៉ាំបន្លែ ដោយចាប់ផ្តើមតាំងពីការលាង រហូតដល់របៀបចំអិន។ ការជ្រើសរើសប្រភេទបន្លែ គឺជារឿងសំខាន់ ប៉ុន្តែបើការលាងសំអាតធ្វើមិនបានត្រឹមត្រូវ បើទោះបន្លែយើងល្អយ៉ាងណា ក៏យើងអាចទទួលបានជាតិពុលជាតិគីមី ដែលគេបាញ់លើបន្លែ ហើយបាត់បង់ជាតិវីតាមីន និងជាតិរ៉ែទៅតាមទឹកដែលយើងលាង។ 
-អាហារមួយទៀត គឺផ្លែឈើ។ មនុស្សគ្រប់គ្នាគិតថាការញ៉ាំផ្លែឈើល្អ ប៉ុន្តែបើយើងញ៉ាំមិនត្រឹមត្រូវ គឺយើងនឹងមិនទទួលបាននូវសារជាតិល្អទាំងនោះឡើយ...
ក្រៅពីការជ្រើសរើសអាហារ និងរបៀបចំអិន យើងគួរទទួលទានអាហារបំប៉នមួយចំនួនបន្ថែម ជាប្រភេទ វីតាមីន ជាតិរ៉ែ និងគួរញ៉ាំមេរោគល្អផងដែរ។ យើងគួរញ៉ាំទឹកឲ្យបានយ៉ាងតិច២លីត្រ ក្នុងមួយថ្ងៃ និងពេលញ៉ាំអាហារ ត្រូវទំពារឲ្យម៉ដ្ឋ ហើយញ៉ាំតិចៗតែច្រើនដង។

ពីគ្លីនិកលីស្រីវីណា
ព័ត៌មានបន្ថែម សូមទាក់ទង 099 990 988 / 070 990 988


អត្ថបទ ៖ admin