(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
Miscellaneous / ព័ត៌មានផ្សេងៗ << Back

យុទ្ធនាការស្វែងរក ជម្ងឺរលាកថ្លើមប្រភេទ B និង ប្រភេទ C


date : 2018-04-30 13:12:06

និង ជំរុញអោយអ្នកជម្ងឺទទួលបានការព្យាបាលអោយបាន ៨០% នាឆ្នាំ ២០៣០ គ្លីនិក លី ស្រីវីណា ភ្នំពេញ និងគ្លីនិក លី ស្រីវីណា សៀមរាប នឹងផ្តល់ជូននូវកញ្ចប់ពិនិត្យរុករកជម្ងឺរលាកថ្លើមប្រភេទ B និងប្រភេទ C ក្នុងតម្លៃត្រឹមតែ១៥ $ ប៉ុណ្ណោះ។ ការផ្តល់ជូននេះ មានរយៈពេល៣ខែ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ចុងខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខ។ 


លទ្ធផលនៃការពិនិត្យសុខភាពថ្លើមនេះ អាចអោយដឹងថា៖
- មានជម្ងឺរលាកថ្លើម ប្រភេទ B ឬ ជម្ងឺរលាកថ្លើម ប្រភេទ C ឬអត់? 
- អាចដឹងពីសុខភាពរបស់កោសិកាថ្លើមថាមានរលាក មានការប្រឈមនឹងការខូចមុខងារថ្លើម មានការប្រឈមនឹងការក្រិនថ្លើម ឬមានទាចទឹក ឬអត់?
- អាចដឹងថាមានខ្លាញ់ញ៉ុកថ្លើម ឬដុំក្នុងថ្លើម ឬអត់?
- ដឹងពីសត្វល្អិត ព្រូន តេនញ៉ា ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពថ្លើម។ 
កញ្ចប់នេះ នឹងផ្តល់ជូនបន្ថែមនូវការពិគ្រោះបន្ថែមជាមួយវេជ្ជបណ្ឌិត អំពីការថែទាំសុខភាពថ្លើម របៀបរស់នៅ និងចំណីអាហារ ដែលធ្វើអោយខូចសុខភាពថ្លើម និងចំណីអាហារ ដែលជួយដល់សុខភាពថ្លើម។ 
តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅចុងឆ្នាំ ២០១៥ ចំនួន អ្នកមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ បង្កដោយវ៉ីរុស មានចំនួនប្រមាណ ៣២៥ លាននាក់ ដោយភាគច្រើន ជាអ្នកជម្ងឺរលាកថ្លើមប្រភេទ B ប្រមាណ ២៥៧ លាននាក់ និង អ្នកជម្ងឺរលាកថ្លើមប្រភេទ C ប្រមាណ ៧១ លាននាក់ ។ 
រីឯអ្នកស្លាប់ដោយជម្ងឺរលាកថ្លើមបង្កដោយវ៉ីរុស មានការកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ ២០១៥ មានរហូតដល់ ១,៣៤ លាននាក់ ចំនួននេះប្រហាក់ប្រហែលនឹងចំនួនអ្នកស្លាប់ដោយជម្ងឺរបេងដែរ ។
ប្រទេស កម្ពុជា ជាប្រទេស ១ ក្នុងចំនោមប្រទេស ២៨ ផ្សេងទៀត ដែលត្រូវបានរកឃើញថាមាន អ្នកជម្ងឺរលាកថ្លើម បង្កដោយវ៉ីរុស ច្រើនជាងគេលើសាកលលោក ។ សរុបចំនួនអ្នកជម្ងឺក្នុងប្រទេសទាំង ២៨ នេះ ស្មើនឹង ៧០% នៃអ្នកជម្ងឺទូទាំងសាកលលោក គឺប្រមាណជា ២៣០ លាននាក់ ។ 
ប្រទេស ១១ ក្នុងចំនោម ២៨ប្រទេស ខាងលើ ដែលមានចំនួនអ្នកជម្ងឺ ប្រមាណ ៥០% នៃអ្នកជម្ងឺ ទូទាំងសាកល គឺ ៖ Brazil, China, Egypt, India, Indonesia, Mongolia, Myanmar, Nigeria, Pakistan, Uganda, Viet Nam។
ប្រទេស ១៧ ក្នុងចំនោម ២៨ប្រទេស ខាងលើ ដែលមានចំនួនអ្នកជម្ងឺ ប្រមាណ ២០% នៃអ្នកជម្ងឺ ទូទាំងសាកល គឺ ៖ Cambodia, Cameroon, Colombia, Ethiopia, Georgia, Kyrgyzstan, Morocco, Nepal, Peru, Philippines, Sierra Leone, South Africa, Tanzania, Thailand, Ukraine, Uzbekistan, Zimbabwe ។

ជម្ងឺរលាកថ្លើមប្រភេទ B


- មេរោគរលាកថ្លើមប្រភេទ B ចម្លងតាមរយៈ ឈាម ទឹកកាម ទឹករំអិលទ្វារមាស និង ទឹករងៃ ។
- មេរោគរលាកថ្លើមប្រភេទ B មិនចម្លងតាមរយៈ ទឹកមាត់ និង ញើស ទេ ។​ មានឯកសារខ្លះបញ្ចាក់ថា អាចឆ្លងតាមរយៈការខាំ និង តាមរយៈការដុសធ្មេញប្រើច្រាស់ដុសធ្មេញរួមគ្នា។
- មេរោគថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ។
- មេរោគរលាកថ្លើមប្រភេទ B អាចរស់នៅក្រៅខ្លួនមនុស្ស បានយ៉ាងតិច ៧ថ្ងៃ (ក្នុងសីតុណ្ហភាព ៤៤អង្សា បាន៧ថ្ងៃ និង ក្នុងសីតុណ្ហភាព ធម្មតា (Room Temperature) បានរយៈពេល ៦ខែ) ។
- ក្រោយពេលឆ្លងចូលក្នុងខ្លួនមនុស្ស មេរោគរលាកថ្លើមប្រភេទ B អាចសំងំ ១ខែ ទៅ ៦ខែ មុនពេលអាចអោយយើងរុករកឃើញនៅក្នុងឈាម។
- អ្នកដែលមានការប្រឈមនឹងការឆ្លង គឺ៖ 
• អ្នករួមភេទជាមួយអ្នកមានផ្ទុកមេរោគ ដោយមិនមានការពារហើយមិនមានប្រព័ន្ធការពារក្នុងខ្លួន 
• អ្នកមានដៃគូរួមភេទច្រើន ដោយមិនមានការពារហើយមិនមានប្រព័ន្ធការពារក្នុងខ្លួន 
• បុរសរួមភេទដូចគ្នា ដោយមិនមានការពារហើយមិនមានប្រព័ន្ធការពារក្នុងខ្លួន 
• អ្នកប្រើប្រាស់គ្រឿងញាណ ដោយមិនមានការពារហើយមិនមានប្រព័ន្ធការពារក្នុងខ្លួន 
• អ្នកប្រើប្រាស់ម្ជុល ស៊ឺរ៉ាំងចាក់ថ្នាំរួមគ្នា ដោយមិនមានការពារហើយមិនមានប្រព័ន្ធការពារក្នុងខ្លួន 
• អ្នកប្រើប្រាស់សំភារៈមុតស្រួចរួមគ្នា (កន្រ្តៃកាត់ក្រចក ឡាម ច្រាស់ដុសធ្មេញ) 
• អ្នកដែលគ្មានប្រព័ន្ធការពារថ្លើម B ហើយរស់នៅជាមួយអ្នកមានជម្ងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ
• ទារកដែលកើតពីម្ដាយមានផ្ទុកមេរោគ 
• អ្នកដែលគ្មានប្រព័ន្ធការពារថ្លើម B ហើយធ្វើការប្រឈមនឹងការមុតដូចជាៈ គិលានុបដ្ឋាយិកា
• អ្នកជម្ងឺលាងឈាម(ខ្សោយតំរងនោម)

- អ្នកជម្ងឺប្រមាណ៧០% ទៅ ៨០% ពុំមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចដូចជា ឈឺក្បាលតិចតួច អស់កម្លាំងតិចតួច ហើយអាចបាត់រោគសញ្ញាទៅវិញ។ ដោយឡែកអ្នកជម្ងឺ២០% ទៅ ៣០% ទៀតមានរោគសញ្ញាដូចជា ក្ដៅខ្លួន គេងមិនលក់ មិនឃ្លានអាហារ ចង្អោរ ក្អួត ឈឺក្នុងពោះ ទឹកនោមពណ៌ក្រម៉ៅ លាមកស្លេក ឈឺសន្លាក់ លឿងស្បែក ឬ ភ្នែក ។
- ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលជម្ងឺរលាកថ្លើមប្រភេទ B អោយជាសះស្បើយលឿនក៏ដោយ បច្ចុប្បន្នគេមានថ្នាំដែលអាចទប់ស្កាត់ការបង្កើតកូនចៅរបស់មេរោគ ដែលអាចជួយពន្យាការវិត្តន៍ ទៅជាក្រិនថ្លើម ខូចថ្លើម និង កាត់បន្ដយអាត្រាកើតមហារីកថ្លើម ។
- ជម្ងឺរលាកថ្លើមប្រភេទ B អាចការពារទុកជាមុនបានតាមរយៈការចាក់វ៉ាក់សាំង ដែលអាចចាក់បាន ចំពោះទារកទើបតែកើតចាប់ពីអាយុបាន១២ម៉ោងយ៉ាងតិចឡើងទៅ និង មនុស្សគ្រប់វ័យ ។

អ្នកអាចឆែកមើលប្រព័ន្ធការពារមេរោគថ្លើម​ B​ (HBs Ab titre) នៅក្នុងឈាមបានៈ

- បើ HBsAb titre <50IU -ត្រូវចាក់វ៉ាក់សាំងថ្លើម B រំលឹក ១ដង រួច២-៣ខែក្រោយមើលម្តងទៀត

- បើ HBsAb titre ≥50IU - 100IU មានប្រព័ន្ធការពារគ្រប់គ្រាន់ហើយ (មិនបាច់ចាក់រំលឹកទេ តែត្រូវឆែកមើល ១ឆ្នាំម្តង)

- បើ HBsAb titre មានចំនួន រាប់រាយឡើងទៅ អាចឆែក ៥ឆ្នាំម្តង


ជម្ងឺរលាកថ្លើមប្រភេទ C


- មេរោគរលាកថ្លើមប្រភេទ C ចម្លងតាមរយៈ ឈាម រីឯការចម្លងតាម ទឹកកាម ទឹករំអិលទ្វារមាស និង ទឹករងៃ ជាករណីកម្ររ ។
- មេរោគរលាកថ្លើមប្រភេទ C មិនចម្លងតាមរយៈ ទឹកដោះ ទឹកមាត់ និង ញើសទេ ។ 
- មេរោគថ្លើមប្រភេទ C អាចរស់នៅក្រៅខ្លួនមនុស្សបានរហូតដល់រយៈពេល ៣អាទិត្យ ក្នុងសីតុណ្ហភាព ធម្មតា (Room Temperature) ។
- ក្រោយពេលឆ្លងចូលក្នុងខ្លួនមនុស្ស មេរោគរលាកថ្លើមប្រភេទ C សំងំ ២អាទិត្យ ទៅ ៦ខែ មុនពេលចាប់ផ្ដើមមានរោគសញ្ញា ។ ប្រមាណជា ៧០ ទៅ ៨០% មិនមានរោគសញ្ញាឡើយ។
- អ្នកជម្ងឺប្រមាណ៧០% ទៅ ៨០% ពុំមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចដូចជា ឈឺក្បាលតិចតួច អស់កម្លាំងតិចតួច ហើយអាចបាត់រោគសញ្ញាទៅវិញ។ ដោយឡែកអ្នកជម្ងឺ២០% ទៅ ៣០% ទៀតមានរោគសញ្ញាដូចជា ក្ដៅខ្លួន គេងមិនលក់ មិនឃ្លានអាហារ ចង្អោរ ក្អួត ឈឺក្នុងពោះ ទឹកនោមពណ៌ក្រម៉ៅ លាមកស្លេក ឈឺសន្លាក់ លឿងស្បែក ឬ ភ្នែក ។ 
- ជាភព្វសំណាងរបស់អ្នកជម្ងឺរលាកថ្លើមប្រភេទ C នៅឆ្នាំ ២០១៤ អ្នកវិទ្យាសាស្រ្តបានរកឃើញថ្នាំ ព្យាបាលជម្ងឺនេះអោយជាសះស្បើយបានលឿន ក្នុងរយៈពេលត្រឹមតែ ១២ ទៅ ២៤អាទិត្យ តែប៉ុណ្ណោះ (3 ទៅ ៦ខែ)។
- ជម្ងឺរលាកថ្លើមប្រភេទ C មិនមានវ៉ាក់សាំងការពារទេ ។

 

អ្នកអាចពិនិត្យឈាម រុករកថាមានការឆ្លងមេរោគថ្លើម C តាមរយៈតេស្ត ឈ្មោះ HCV Ab

ចំណាំៈ សំរាប់អ្នកដែលមាន HCV Ab ក្នុងឈាមត្រូវធ្វើតេស្តរុករកមេរោគថ្លើម C បន្តទៅទៀត ព្រោះបើរកឃើញ HCV Ab(+) មិនមែនទាំងអស់គ្នា

មានផ្ទុកមេរោគថ្លើមប្រភេទ C ទេ។

អ្នកអាចធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីពីគ្រោះយោបល់ជាមុន។

 

សូមទំនាក់ទំនងសួរពត៌មានតាមរយៈលេខទូរស័ព្ទ ០៩៩ ៩៩ ០៩ ៨៨ / ០២៣ ៩៩ ៤៦ ៨៦ (ភ្នំពេញ) ០១១ ៩៩ ០៩ ៨៨ / ០១២ ៧៧ ៤៨ ៨៨ (សៀមរាប)


អត្ថបទ ៖ admin