(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
Miscellaneous / ព័ត៌មានផ្សេងៗ << Back

តើនរណាខ្លះ ដែលត្រូវរុករកការប្រឈម និងរុករកជម្ងឺទឹកនោមផ្អែមប្រភេទទី២?


date : 2018-06-28 10:01:27

-មិនហាត់ប្រាណ ឬមិនមានចលនារាងកាយគ្រប់គ្រាន់
-មានសាច់ញាតិជួរទី១ ដូចជាឳពុកម្តាយ បងប្អូនបង្កើត ឬកូនៗ កើតជម្ងឺទឹកនោមផ្អែមប្រភេទទី២
-ជាស្ត្រី ដែលធ្លាប់មានជម្ងឺទឹកនោមផ្អែម អំឡុងពេលពរពោះ ឬជាស្ត្រី ដែលធ្លាប់កើតកូនទម្ងន់ចាប់ពី៤គីឡូក្រាមឡើងទៅ
-មានកូឡេស្តេរ៉ូលល្អក្រោម៣៥ ហើយទ្រីគ្លីស៊ីរីត ចាប់ពី២៥០ឡើងទៅ
-មានសម្ពាធឈាមចាប់ពី១៤០ លើ៩០ ឡើងទៅ ទោះជាមិនទាន់ព្យាបាលជម្ងឺលើសឈាម ឬកំពុងព្យាបាលក៏ដោយ
-មានអេម៉ូក្លូប៊ីនអេវ័នស៊ី ចាប់ពី៥.៧ឡើងទៅ
-មានជាតិស្ករមុនញ៉ាំអាហារ ពី១០០ ទៅ១២៥ ហើយជាតិស្ករ២ម៉ោងក្រោយអាហារ ចាប់ពី១៤០ ទៅ១៩៩
-មានជម្ងឺធាត់ ឬធាត់ខ្លាំង 
-ស្ត្រីដែលមានជម្ងឺ ប៉ូលីស៊ីស្តីកអូវើរៀនស៊ីនដ្រូម ដែលដៃស្បូនរបស់គាត់មានគីសតូចៗជាច្រើន
-អ្នកខ្លះទៀតមានរោគសញ្ញានៅលើស្បែកខ្មៅៗ រឹងៗ ក្រិនៗ
-អ្នកកំពុងព្យាបាលជម្ងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល
ដូច្នេះ អ្នកណាម្នាក់ ដែលមានលើសទម្ងន់ គឺBMI លើសពី២៥ ហើយមានកត្តាប្រឈមយ៉ាងតិច១ ក្នុងចំណោមកត្តាប្រឈមខាងលើ គួរធ្វើការត្រួតពិនិត្យ ដើម្បីរុករកជម្ងឺទឹកនោមផ្អែមប្រភេទទី២រៀងរាល់ឆ្នាំម្តង ទោះបីមិនទាន់មានរោគសញ្ញាជម្ងឺទឹកនោមផ្អែមណាមួយគួរឲ្យចាប់អារម្មណ៍ក៏ដោយ។
ប្រសិនបើនរណាម្នាក់ ដែលលើសទម្ងន់ BMI ចាប់ពី២៥ឡើងទៅ ប៉ុន្តែគ្មានកត្តាប្រឈមខាងលើ គួរធ្វើតេស្តរុករកការប្រឈម និងការកើតជម្ងឺទឹកនោមផ្អែមចាប់ពីអាយុ៤៩ឆ្នាំឡើងទៅ។
ករណីនេះប្រសិនបើតេស្តរកឃើញលទ្ធផលធម្មតាគួរធ្វើតេស្តរៀងរាល់៣ឆ្នាំម្តង ប៉ុន្តែប្រសិនបើធ្វើតេស្តរកឃើញមានកត្តាប្រឈមនឹងជម្ងឺទឹកនោមផ្អែម គួរធ្វើតេស្តឡើងវិញ រៀងរាល់៦ទៅ១២ខែម្តង។

ពីគ្លីនិកលីស្រីវីណា
ព័ត៌មានបន្ថែម សូមទាក់ទង 099 990 988 / 070 990 988


អត្ថបទ ៖ admin