ការបាត់លំនឹង Neuraltransmitter កើតឡើងដោយសារកត្តាតំនរពូជ កត្តាជាតិគីមីពុល ដែលចូលទៅក្នុងរាង្គកាយរបស់យើងតាមផ្លូវដង្ហើម ឬតាមមាត់ និងកត្តាមេរោគ។ កត្តាទាំងនេះ អាចបណ្តាលឲ្យខូចក្រពះពោះវៀន។ ៨០ភាគរយនៃ Neuraltransmitter ត្រូវបានផលិតក្នុងក្រពះពោះវៀន។ ដូច្នេះចំពោះអ្នក ដែលមានបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃ រយៈពេលយូរ អាចនឹងកើតជម្ងឺ Anxiety និងជម្ងឺ Depression។
Neuraltransmitter គឺជាសារធាតុគីមីល្អ ដែលជាអ្នកនាំសាររបស់ខួរក្បាល តែវាក៏អាចមានឥទ្ធិពលទៅលើកម្មភាពខួរក្បាលនៅពេល ដែលសារធាតុទាំងនោះតិចពេក ច្រើនពេក ឬបាត់លំនឹង។
គ្រប់កោសិកាស្តាប់បញ្ជារបស់ Neuraltransmitter ដែលវាមានឥទ្ធិពល ទៅលើទឹកចិត្តអារម្មណ៍ និងកំណត់នូវផាសុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយ របស់មនុស្ស។
+ Neuraltransmitter សំខាន់ៗមានដូចជាៈ
- Gaba ជាប្រភេទអាមីណូអាស៊ីតត្រជាក់ សម្រាប់
ជួយខួរក្បាលក្នុងការរំងាប់អារម្មណ៍ និងទប់
អារម្មណ៍នៅក្នុងអំឡុងពេលកើតស្ត្រេស្ត
- Adrenaline ជួយជម្រុញខ្លួនយើងតតាំងនឹងអាការៈស្ត្រេស្ត
- Dopamine និង Noradrenaline សម្រាប់
ជួយឲ្យមានអារម្មណ៍ល្អ មានកម្លាំង មានលំនឹង
- Endorphins ជួយបង្កើនសេចក្តីសុខក្នុងអារម្មណ៍
- Acetylcholine ជួយដល់ការចងចាំ និងការផ្តោត
អារម្មណ៍លើការងារ ឲ្យចេះតស៊ូចប់ចុងចប់ដើម
កុំឲ្យចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា
- Serotonin ជួយឲ្យសប្បាយរីករាយនៅក្នុងចិត្ត
ស្ងប់ចិត្ត គេងលក់ស្កប់ស្កល់
- Melatonin ប្រៀបដូចនាឡិកា ដែលបែងចែក រវាងពេលគេង និងពេលភ្ញាក់ វាជួយឲ្យ យើងគេងលក់ស្កប់ស្កល់ យល់សប្តិល្អ ពេលភ្ញាក់ឡើង រហ័សរហួន មានកម្លាំង និងរស់រវើក។
- នៅពេលខ្វះ GABA មនុស្សអាចកើតជម្ងឺ
អារម្មណ៍មិននឹងនរ Anxiety
-Neureutransmitter ប្រភេទ GABA
ផលិតចេញពីអាមីណូអាស៊ីតឈ្មោះ
GABA,Glutamin, និងតៅរីន
ដូច្នេះអាហារបំប៉នប្រភេទនេះចាំបាច់
សម្រាប់ការព្យាបាល
- នៅពេលខ្វះ មេឡាតូនីន មនុស្សគេងមិន ឬគេងលក់មិនស្កប់ស្កល់
- នៅពេលខ្វះ Serotonin, Dopamin, និង Nor adrenalin ធ្វើឲ្យមនុស្សកើតជម្ងឺបាក់ទឹកចិត្ត Depression
- Serotonin, Dopamin, និង Nor
adrenalin ផលិតចេញពី អាមីណូអាស៊ីត
សំខាន់ៗ ដូចជា ទ្រីតូហ្វាន់, ទីរ៉ូស៊ីន, និង
ហ្វេនីលអាឡានីន
ដូច្នេះអាហារបំប៉នប្រភេទនេះចាំបាច់
សម្រាប់ការព្យាបាល
អត្ថបទ ៖ admin