ការព្យាបាលអាការៈឈឺចង្កេះ មិនមែនត្រូវ ពឹងផ្អែកលើថ្នាំ ឬវេជ្ជបណ្ឌិតទាំងស្រុងនោះទេ ប៉ុន្តែគឺខ្លួនរបស់យើងតែមួយគត់ ដែលជាវេជ្ជបណ្ឌិត ដ៏ចំណាន អាចទប់ស្កាត់ និងព្យាបាលអាការៈឈឺចង្កេះបានដោយជោគជ័យ។
ដើម្បីការពារកុំឲ្យឈឺចង្កេះ និងដើម្បីព្យាបាលអាការៈឈឺចង្កេះយើងត្រូវ៖
១- ឥរិយាបថ ដេកដើរឈរអង្គុយត្រូវធ្វើឲ្យត្រង់ខ្លួន។ ពេលអោនលើករបស់ ឬអោនធ្វើអ្វីមួយ ត្រូវអោនដោយដងខ្លួនត្រង់ ហើយងើបមកវិញក៏ឲ្យដងខ្លួនត្រង់ដែរ
២- ត្រូវហាត់ប្រាណឲ្យចង្កេះ ដើម្បីឲ្យចង្កេះរឹងមាំ
៣- ត្រូវញ៉ាំវីតាមីន និងជាតិរ៉ែ បំប៉នបន្ថែម
៤- ត្រូវជៀសវាងសកម្មភាពណាដែលអាចធ្វើឲ្យចង្កេះឈឺ ឬដាក់សម្ពាធខ្លាំងពេកលើចង្កេះ
៥- ត្រូវជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដើម្បីពិភាក្សា និងរកវិធីព្យាបាលអាការៈឈឺចង្កេះរបស់អ្នក
អត្ថបទ ៖ admin