(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
Miscellaneous / ព័ត៌មានផ្សេងៗ << Back

.វីតាមីនបេ១


date : 2018-06-28 10:16:02

ហើយពួកគាត់ រឹតតែមិនបានដឹងទៀតថា តើហេតុអ្វីមនុស្សខ្វះវីតាមីនបេ១ ហើយអាចបំពេញបានដោយរបៀបណាក្រៅពីការញ៉ាំថ្នាំគ្រាប់ ឬអាហារបំប៉នដែលមានស្រាប់។

វីតាមីនបេ១ ក៏ដូចជាវីតាមីនបេដ៏ទៃទៀត ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក ហើយវាមានសារៈសំខាន់ក្នុងសង្វាក់ផលិតកម្មផលិតឋាមពលនៃកោសិកានីមួយៗក្នុងរាងកាយរបស់យើង។ វាចូលរួមក្នុងការប្រតិកម្មបំបែកអាហារយកទៅចំហេះជាមួយអុកស៊ីសែនផលិតជាឋាមពល ឲ្យកោសិកានីមួយៗរស់រានមានជីវិត និងអាចបំពេញតួនាទីរបស់ខ្លួនបានជាប្រក្រតី។ វាសំបូរនៅក្នុងអាហារមួយចំនួន ដូចជា៖
-នៅក្នុងសាច់ 
-ក្នុងគ្រឿងក្នុងរបស់សត្វ 
-នៅក្នុងបន្លែបៃតងដូចជាផ្កាខាត់ណា ស្ពៃក្តោប សណ្តែកហោឡាំងតាវ ផ្សិត 
-និងក្នុងគ្រាប់ធញ្ញជាតិដូចជាអង្ករសម្រូប និងគ្រាប់ផ្កាឈូករ័ត្នជាដើម។

ប្រសិនបើខ្វះវីតាមីនបេ១ ធ្វើឲ្យមនុស្សកើតជម្ងឺជាច្រើនមុខដូចជាៈ
-អស់កម្លាំងល្ហិតល្ហៃជាប្រចាំ ខួរក្បាលមិនស្រឡះ បាក់ទឹកចិត្ត
-ឈឺសាច់ដុំជើង ស្ពឹក ឬហើមជើងរហូតដើរលែងរួចក៏មាន
-បេះដូងដើរញាប់ ឆាប់ហត់ ដកដង្ហើមមិនដល់គ្នា លើសសម្ពាធឈាម ខ្សោយបេះដូង ទឹកក្នុងស្រោមសួត
-ប៉ះពាល់ដល់ខួរក្បាល និងសរសៃប្រសាទដូចជា ភ្លេចច្រើន បាត់ការចងចាំ គិតមិនចេញ ច្រឡំច្រើន វង្វេង ឃើញរូបភាព ឬលឺសម្លេងចម្លែកមិនពិតប្រាកដ ឬឆ្កួតវង្វេង ពិបាកដើរ ដើរមិនត្រង់ផ្លូវ ពិបាកនិយាយ និយាយមិនច្បាស់ ឬប្រកាច់ស្កន់ជាន់ រលាកសរសៃប្រសាទកាយវិញ្ញាណដូចជា ក្រហាយ ផ្សារក្តៅ ស្ពឹក ឬពិកាសាច់ដុំណាមួយក្នុងរាងកាយ
-ប៉ះពាល់ក្រពះពោះវៀន មិនអាចឲ្យអាហាររំលាយបានល្អ ពិសេសចំពោះការទទួលទានអាហារស្ករអាចធ្វើឲ្យហើមពោះ ឬក្អួតចង្អោរ
-របួសមិនជាសះ ឬក្រជាទោះជាគ្មានជម្ងឺទឹកនោមផ្អែមក៏ដោយ 
-ខ្វះវីតាមីនបេ១ អាចធ្វើឲ្យខូចថ្លើម ឬរលាកថ្លើមផងដែរ។

មនុស្សអាចខ្វះវីតាមីនបេ១ ដោយសារពួកគាត់មិនសូវញ៉ាំ ឬមិនញ៉ាំអាហារដែលបានរៀបរាប់ខាងលើ។ អ្នកខ្លះទៀតឧស្សាហ៍ញ៉ាំអាហារទាំងនោះដែរ ប៉ុន្តែនៅតែខ្វះវីតាមីនបេ១ ដោយសារតែគាត់មានបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃ ដែលធ្វើឲ្យវីតាមីននេះមិនជ្រាប។ អ្នកខ្លះមានជម្ងឺអាលែកហ្សីជាមួយជាតិគ្លូទែន និងចំណីអាហារជាច្រើនមុខដទៃទៀត បើទោះជាការអាលែហ្សីនោះគ្មានចេញរោគសញ្ញានៅលើស្បែកឲ្យយើងដឹង ដូចជាកើតកន្ទួលរមាស់ ប្រទាលល្អាក ឬហើមមុខក៏ដោយ។ អ្នកខ្លះទៀតបាត់វីតាមីនបេ១ដោយសារពួកគាត់កំពុងប្រើប្រាស់ថ្នាំព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាថ្នាំលើសឈាម ថ្នាំបេះដូង ថ្នាំអរម៉ូន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំរំលាយកំណកឈាម ថ្នាំការពារកុំឲ្យពុកឆ្អឹងជាដើម។ ចំពោះអ្នកដែលកំពុងញ៉ាំថ្នាំទាំងនេះ ត្រូវតែបំប៉នវីតាមីនបេ១ បើពុំនោះទេ គាត់នឹងខ្វះវីតាមីនបេ១ហើយ។

 


អត្ថបទ ៖ admin