អៀនមិនត្រូវការសត្វដទៃដើម្បីរស់នៅមុននឹងឆ្លងពីមនុស្សទៅមនុស្សទេ។ មនុស្សឆ្លងអៀនដោយចៃដន្យក្នុងការលេបដោយ ពងព្រូនចូលក្នុងពោះ រឺ ដកដង្ហើមដោយពងដែលហើរតាមខ្យល់ ចូលដល់ពោះវៀនតូច ពងអៀនញាស់ភ្លាម ហើយវាធំលឿន ណាស់។ ព្រូនញីពេញវ័យអាចបញ្ចេញពងបានក្នុងអំឡុង៤អាទិត្យ។ព្រូនញីវារុកចុះពីពោះវៀនតូចទៅដល់ពោះវៀនធំ ហើយ វាស៊ីអាហារគ្រប់យ៉ាងដែលវាបានជួប។ ភាគច្រើនពេលយប់ ព្រូនញីចេញទៅក្រៅរន្ធគូថដើម្បីពង។ ជួនកាលត្រូវមនុស្សអេះ បែកពោះជ្រាប់ពងនឹងក្រចកដៃ រឺ វត្ថុគ្រប់យ៉ាងដែលនៅក្បែរ។ |
||||
![]() |
||||
- ពេលខ្លះមេអៀនអាចបញ្ចេញពងក្នុងពោះវៀនធំ រឺ ប្លោកលាមក ពងអាចញាស់ក្នុងពោះវៀនធំ ហើយរុកត្រលប់មកលើវិញ ដើម្បី ក្លាយជាព្រូនអៀនពេញវ័យ។
- ល្អបំផុតពេលព្រឹកពេលភ្ញាក់ពីគេងយកស្កុតថ្លាបិទរន្ធគូថរួច បន្ទាប់មកយកទៅ បិទលើ កញ្ចក់ រួចរុករកពងរបស់អៀនក្នុងមីក្រូទស្សន៍ (កែវពង្រីក) - អាចរុករក ២-៣ដង បើចាំបាច់ រឺ បើសង្ស័យ
- Albendazole រឺ Mebendazole ថ្នាំនេះសំលាប់តែអៀនពេញវ័យទេ មិនសំលាប់ ពងទេ ដូច្នេះត្រូវតែតាមសំលាប់ម្តងទៀត ១-២អាទិត្យក្រោយ ដើម្បីឲ្យអស់ដាច់ពូជ មុនពេលពងអៀនក្លាយជាមេអៀនម្តងទៀតក្នុងរយៈពេល៤អាទិត្យ។ - សមាជិកទាំងអស់ត្រូវតែព្យាបាលដំណាលគ្នា - យកល្អបើក្មេងមានអៀន កេ្មងទាំងអស់(គ្រួសារ)ដែលរៀនលេងជាមួយគ្នា ត្រូវព្យាបាលដែរ ពុំនោះទេ អាចឆ្លងទៅឆ្លងមក រហូត ។
- កុំបៀមដៃ កុំខាំក្រចក លាងដៃរាល់ព្រឹកពេលភ្ញាក់ពីគេង មុននឹងចាប់កាន់អ្វីៗជាពិសេសដុះធ្មេញ រឺ ញុំាអាហារ - លាងដៃនឹងសាប៊ូក្រោយបន្ទោរបង់ មុនញុំាអាហារ រឺ មុនរៀបចំអាហារ មុនចំអិន អាហារ - ប្តូរកំរាលពូក ស្រោមខ្នើយ កន្សែងក្រមា ហើយបោកឲ្យស្អាតជានិច្ច ពិសេសពេល កំពុងព្យាបាលអៀនព្រោះខ្លាចឆ្លងវិញ ទៀត។ - បើមានសត្វចិញ្ចឹមក្នុងផ្ទះត្រូវមុជទឹកឲ្យស្អាត ព្រោះអាចជាប់ពងព្រូនលើរោមវា |
||||
|
អត្ថបទ ៖ admin