អត្ថបទសង្ខេបៈ(ភាគ១)
លោកស្រីវេជ្ជ.លីស្រីវីណាមានប្រសាសន៍ថា ការឡើងកម្រិតជាតិអាស៊ីតអុយរិក អាចជារងើកភ្លើងមួយដែលអាចកើតមានជម្ងឺជាច្រើនមុខដែលមានអ្នកខ្លះមិនខ្ចីឈឺ, និងអ្នកខ្លះទៀតឈឺហើយពិបាកណាស់ ដូចជា-សឹករិចរិលក្រពះពោះវៀន -មានវិបត្តិរំលាយអាហារ -ខ្សោយតម្រងនោម-លើសឈាម-ឡើងសម្ពាធឈាម -លើសជាតិខ្លាញ់ -លើសជាតិស្ករ -ខ្សោយបេះដូង-ខូចខាត -រលាកសន្លាក់សាច់ដុំជាដើម និងមានពេលខ្លះវាបង្កទៅជាជម្ងឺរ៉ាំរ៉ៃគ្រប់កន្លែង ដែលពេលខ្លះអាចចង្អុលបង្ហាញថា អាចកើតមហារីកទៅថ្ងៃក្រោយ នៅពេលដែលយើងធ្វើព្រងើយ ។
ឆ្លងតាមការពិនិត្យសុខភាពប្រចាំខែ-ឆ្នាំ ក្នុងចំណោមមនុស្សប្រមាណជា ៨០% ឧស្សាហ៍ឃើញឡើងជាតិស្ករ-ខ្លាញ់-អាស៊ីត ធ្លាក់ស្តុកបន្សាបគីមី -ធ្លាក់ស្តុកបន្សាបអាស៊ីត-លើសឈាម-អ្នកខ្លះទៀតអស់កម្លាំងរ៉ាំរ៉ៃ-ញ័រទ្រូងជាដើម។ ក្រៅពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានពេលខ្លះកម្រិតជាតិអាស៊ីតអ៊ុយរិកមិនឡើងខ្លាំងទេ តែកម្រិតជាតិអាស៊ីតដទៃទៀតឡើង។
របកគំហើញថ្មីៗបានបង្ហាញថា ការឡើងកម្រិតជាតិអាស៊ីតអុយរិកគឺមិនបណ្តាលមកតែពីការញុំាចំណីអាហារដែលមានជាតិអាល់កុល -សាច់ក្រហមច្រើនពេក ឬគីមីដែលចូលតាមច្រមុះ-តាមស្បែកតែប៉ុណ្ណោះទេ គឺឡើងដោយសារជាតិស្ករហ្វ្រុតូសដែលមាននៅក្នុងផ្លែឈើ ដែលយើងញុំាច្រើនពេកដែរ។
ដើម្បីបង្ការក៏ដូចជាដើម្បីទប់ស្កាត់ លោកស្រីវេជ្ជបណ្ឌិតណែនាំថា គឺត្រូវតែតមអាហារដែលមានជាតិអាល់កុល -កុំបរិភោគសាច់ក្រហមច្រើនពេក កាត់បន្ថយការញុំាផ្លែឈើ ឬអាហារដែលជាតិស្ករ ផ្លែឈើដែលមានជាតិស្ករ Fruitose ច្រើនពេក (ស្វាយទុំ-ចេកទុំ-ធូរ៉េន-ល្មុត-សៅម៉ៅ-មៀន-ខ្នុរ..)ទឹកឃ្មុំជាដើម និងជាពិសេសផ្លែពោត-និងស្ករពោត។
លោកអ្នកអាចរកដំណោះស្រាយ និងអាចរកវិធីចៀសវាងបាន សូមអញ្ជើញស្តាប់កម្មវិធីកូនសោរសុខភាព ស្តីអំពី “ការឡើងជាតិអាស៊ីតអ៊ុយរិក តាមរបៀបថ្មីមួយ ដែលស៊ីជម្រៅជាងមុន
អត្ថបទ ៖ admin