(+855) 12 990 988,
(+855) 99 990 988,
(+855) 17 978 999
#339A/B/C, St. 163, Sangkat Toul Tum Poung II, Khan Chamkarmorn,12311, Phnom Penh , Cambodia
News and Education / ព័ត៌មានលម្អិត << Back

ជុំវិញជំងឺខ្វះជាតិស្ករ


date : 2018-04-06 11:02:52

II    មូលហេតុៈ

-    កត្តាតំណពូជ(អាហារដែលសំបូរទៅដោយជាតិស្ករច្រើនលើសចំនួន ធ្វើឲ្យលំពែងផលិតជាតិអំាងស៊ុយលីនច្រើន ហើយអំាងស៊ុយលីន នៅតែបន្តចេញមិនឈប់ ជាហេតុធ្វើអោយជាតិស្ករធ្លាក់ជ្រុល។)

II.    រោគសញ្ញាៈ

-    ញ័រទ្រូង    -    ញ័រដៃញ័រជើង -    អស់កំលាំងល្លិតល្ហៃ(ល្វើយ)    -    ស្រវំាងភ្នែក -    បែកញើសស្អិត    -    វិលមុខ -    ត្រជាក់ចុងដៃចុងជើង    -    ឈឺក្បាល - ភ័យ    -    វង្វេងវង្វាន់ -    ញាក់សាច់ដុំ    -    ប្រកាច់ -    មានអារម្មណ៏ឃ្លានខ្លាំង    -    ងងឹតមុខ និង សន្លប់

III.    រោគវិនិច្ច័យៈ

-    Whipple Criteria:

       *មានរោគសញ្ញាធ្លាក់ជាតិស្ករ

       *ជាតិស្ករធ្លាក់នៅក្រោម70mg/dl  

       *អ្នកជំងឺ នឹង បាត់រោគសញ្ញាក្រោយពីញុំាអាហារ ដែលមានជាតិស្ករ

       -     OGTT គឺជាការធ្វើTestមួយប្រភេទ ដែលតម្រូវអោយអ្នកជំងឺ ត្រូវបូបឈាមមុននិង ក្រោយញុំាជាតិស្ករ75ក្រាម រៀងរាល់មួយម៉ោងម្តង ចំនួន5ដង។ (បើជាតិស្ករចាប់ផ្តើមធ្លាក់នៅម៉ោងទី2 ហើយបន្តធ្លាក់ម៉ោងទី3,ទី4 និងទី5 នោះអ្នកជំងឺមានជំងឺធ្លាក់ ជាតិស្ករ)

    -    Hyperglucidic breakfast test គឺជាការធ្វើTestម្យ៉ាងទៀត ដែលតម្រូវអោយអ្នកជំងឺ ញុំាអាហារពេលព្រឹកច្រើនលើសលប់ (ឧទាហរណ៏ៈ បាយរឺ គុយទាវ+កាហ្វេទឹកដោះគោ....) បន្ទាប់មកត្រូវជុសជាតិស្ករនៅចុងដៃរៀងរាល់មួយម៉ោងម្តងចំនួន4ដង។ (បើជាតិស្ករចាប់ផ្តើមធ្លាក់នៅម៉ោងទី2 ហើយបន្តធ្លាក់ម៉ោងទី3 និងទី4 នោះអ្នកជំងឺមានជំងឺធ្លាក់ជាតិស្ករ)

IV.    ព្យាបាលៈ

1.    ជៀសវៀងអាហារផ្អែមដែលរំលាយនិងជ្រាបលឿនដូចជា: បាយស,ស្ករស, ស្ករត្នោត , ពោត, ស្ករពោត, ស្ករអំពៅ, នំបុ័ងស, បង្អែម, ទឹកផ្លែឈើ និងផ្លែឈើកំប៉ុង,សូដា, ភីហ្សា, ទឹកឃ្មុំ, ម៉ីអ៊ីតាលីស......... (Simple carbs)។

2.    ជំនួសអាហារក្រុមទី1ទៅជាអាហារក្រុមទី2វិញដូចជា អង្ករសំរ៉ូប, ពុទ្រា, ដំឡូងជ្វា, ក្រូចថ្លុង, ប៉េងបោះ, ស្ពៃក្ដោប, ផ្កាខាត់ណា, ការ៉ុត, ផ្លែប៉ោម, , ខ្តឹមបារាំង, ត្រប់, ដំឡូងបារំាង.........

3.    ញុំាអាហារ 2 ទៅ 3ម៉ោងម្តង

4.    ទំពារអាហារអោយម៉ត់ល្អ

5.    ហាត់ប្រាណអោយទៀងទាត់(អោយអ្នកជំងឺញុំាអាហារសំរន់មុនហាត់ប្រាណ)

6.    ញុំាអាហារដែលមានជាតិប្រូតេអ៊ីនច្រើន:

    សាច់ត្រី រឺ សាច់ផ្សេងៗ (30-70%)

    បន្លែ (30-50%)

    ផ្លែឈើ (ជៀសវៀង ពោត, ទឹកស៊ីរ៉ូផ្អែម, ធុរ៉េន, ផ្លែខ្នុរ និង ផ្លែឈើដែលផ្អែមខ្លាំង)

 

*** ពត៌មានបន្ថែម: សូមចូលទៅក្នុងwww.google.com: Reactive Hypoglycemia


អត្ថបទ ៖ admin