^ Back to Top
 

Home About Us Contact Us
Medical Check-Up Programs Immunization/Vaccination Obstetrics and Gynecology
 
News and Education
ជុំវិញជំងឺខ្វះជាតិស្ករ

ជុំវិញជំងឺខ្វះជាតិស្ករ

I. និយមន័យៈ

ជំងឺខ្វះជាតិស្ករ(Reactive hypoglycemia) គឺជារោគសញ្ញានៃការធា្លក់ជាតិស្ករក្នុងកំឡុងពេល៤ម៉ោង (នៅក្រោម70mg/dl)ក្រោយការញុំាអាហារ ដែលមានជាតិស្ករច្រើន ហើយ កើតទៅលើមនុស្សដែលមិនមែនជាអ្នកជំងឺទឹកនោមផ្អែមទេ ។

II មូលហេតុៈ

- កត្តាតំណពូជ(អាហារដែលសំបូរទៅដោយជាតិស្ករច្រើនលើសចំនួន ធ្វើឲ្យលំពែងផលិតជាតិអំាងស៊ុយលីនច្រើន ហើយអំាងស៊ុយលីន នៅតែបន្តចេញមិនឈប់ ជាហេតុធ្វើអោយជាតិស្ករធ្លាក់ជ្រុល។)

II. រោគសញ្ញាៈ

- ញ័រទ្រូង - ញ័រដៃញ័រជើង - អស់កំលាំងល្លិតល្ហៃ(ល្វើយ) - ស្រវំាងភ្នែក - បែកញើសស្អិត - វិលមុខ - ត្រជាក់ចុងដៃចុងជើង - ឈឺក្បាល - ភ័យ - វង្វេងវង្វាន់ - ញាក់សាច់ដុំ - ប្រកាច់ - មានអារម្មណ៏ឃ្លានខ្លាំង - ងងឹតមុខ និង សន្លប់

III. រោគវិនិច្ច័យៈ

- Whipple Criteria:

       *មានរោគសញ្ញាធ្លាក់ជាតិស្ករ

       *ជាតិស្ករធ្លាក់នៅក្រោម70mg/dl  

       *អ្នកជំងឺ នឹង បាត់រោគសញ្ញាក្រោយពីញុំាអាហារ ដែលមានជាតិស្ករ

       -  OGTT គឺជាការធ្វើTestមួយប្រភេទ ដែលតម្រូវអោយអ្នកជំងឺ ត្រូវបូបឈាមមុននិង ក្រោយញុំាជាតិស្ករ75ក្រាម រៀងរាល់មួយម៉ោងម្តង ចំនួន5ដង។ (បើជាតិស្ករចាប់ផ្តើមធ្លាក់នៅម៉ោងទី2 ហើយបន្តធ្លាក់ម៉ោងទី3,ទី4 និងទី5 នោះអ្នកជំងឺមានជំងឺធ្លាក់ ជាតិស្ករ)

    - Hyperglucidic breakfast test គឺជាការធ្វើTestម្យ៉ាងទៀត ដែលតម្រូវអោយអ្នកជំងឺ ញុំាអាហារពេលព្រឹកច្រើនលើសលប់ (ឧទាហរណ៏ៈ បាយរឺ គុយទាវ+កាហ្វេទឹកដោះគោ....) បន្ទាប់មកត្រូវជុសជាតិស្ករនៅចុងដៃរៀងរាល់មួយម៉ោងម្តងចំនួន4ដង។ (បើជាតិស្ករចាប់ផ្តើមធ្លាក់នៅម៉ោងទី2 ហើយបន្តធ្លាក់ម៉ោងទី3 និងទី4 នោះអ្នកជំងឺមានជំងឺធ្លាក់ជាតិស្ករ)

IV. ព្យាបាលៈ

1. ជៀសវៀងអាហារផ្អែមដែលរំលាយនិងជ្រាបលឿនដូចជា: បាយស,ស្ករស, ស្ករត្នោត , ពោត, ស្ករពោត, ស្ករអំពៅ, នំបុ័ងស, បង្អែម, ទឹកផ្លែឈើ និងផ្លែឈើកំប៉ុង,សូដា, ភីហ្សា, ទឹកឃ្មុំ, ម៉ីអ៊ីតាលីស......... (Simple carbs)។

2. ជំនួសអាហារក្រុមទី1ទៅជាអាហារក្រុមទី2វិញដូចជា អង្ករសំរ៉ូប, ពុទ្រា, ដំឡូងជ្វា, ក្រូចថ្លុង, ប៉េងបោះ, ស្ពៃក្ដោប, ផ្កាខាត់ណា, ការ៉ុត, ផ្លែប៉ោម, , ខ្តឹមបារាំង, ត្រប់, ដំឡូងបារំាង.........

3. ញុំាអាហារ 2 ទៅ 3ម៉ោងម្តង

4. ទំពារអាហារអោយម៉ត់ល្អ

5. ហាត់ប្រាណអោយទៀងទាត់(អោយអ្នកជំងឺញុំាអាហារសំរន់មុនហាត់ប្រាណ)

6. ញុំាអាហារដែលមានជាតិប្រូតេអ៊ីនច្រើន:

 សាច់ត្រី រឺ សាច់ផ្សេងៗ (30-70%)

 បន្លែ (30-50%)

 ផ្លែឈើ (ជៀសវៀង ពោត, ទឹកស៊ីរ៉ូផ្អែម, ធុរ៉េន, ផ្លែខ្នុរ និង ផ្លែឈើដែលផ្អែមខ្លាំង)

 

*** ពត៌មានបន្ថែម: សូមចូលទៅក្នុងwww.google.com: Reactive Hypoglycemia

 



Back