^ Back to Top
 

Home About Us Contact Us
Medical Check-Up Programs Immunization/Vaccination Obstetrics and Gynecology
 
News and Education
យុទ្ធនាការស្វែងរក ជម្ងឺរលាកថ្លើមប្រភេទ B និង ប្រភេទ C

 

 

សេចក្តីជូនដំណឹង

យុទ្ធនាការស្វែងរក ជម្ងឺរលាកថ្លើមប្រភេទ B និង ប្រភេទ C

ដើម្បីអបអរសាទរទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺថ្លើមពិភពលោក ថ្ងៃទី២៨ ខែកក្កដា និងដើម្បីចូលរួម​ចំនែកក្នុ​ង​ការលុបបំបាត់ជម្ងឺរលាកថ្លើមដែលបង្កដោយវ៉ីរុស ស្របតាមការប្ដេជ្ញា​របស់អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ប្ដេជ្ញាធ្វើរោគវិនិច្ឆ័យរកអ្នកជម្ងឺថ្លើមប្រភេទ​ B និងប្រភេទ C អោយបាន ៩០% និង ជំរុញអោយអ្នកជម្ងឺ​ទទួល​បា​ន​ការព្យាបាល​អោយបាន ៨០%​ នាឆ្នាំ ២០៣០ គ្លីនិក លី ស្រីវីណា ភ្នំពេញ និងគ្លីនិក លី ស្រីវីណា សៀមរាប នឹងផ្តល់ជូននូវកញ្ចប់ពិនិត្យរុករកជម្ងឺរលាកថ្លើមប្រភេទ B និង​ប្រភេទ C ក្នុងតម្លៃត្រឹមតែ១៥ $ ប៉ុណ្ណោះ។ ការផ្តល់ជូននេះ មានរយៈពេល៣ខែ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ចុងខែ កញ្ញា ឆ្នាំ ២០១៧​ ខាងមុខ។ ​

លទ្ធផលនៃការពិនិត្យសុខភាពថ្លើមនេះ អាចអោយដឹងថា៖

-       មានជម្ងឺ​រលាកថ្លើ​ម ប្រភេទ B ឬ ជម្ងឺរលាកថ្លើម ប្រភេទ C ឬអត់?

-       អាចដឹងពីសុខភាពរបស់កោសិកាថ្លើមថាមានរលាក មានការប្រឈមនឹងការខូចមុខងារថ្លើម មានការប្រឈម​នឹង​ការក្រិនថ្លើម ឬមានទាចទឹក ឬអត់?

-       អាចដឹងថាមានខ្លាញ់ញ៉ុកថ្លើម ឬដុំក្នុងថ្លើម ឬអត់?

-       ដឹងពីសត្វល្អិត ព្រូន តេនញ៉ា ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពថ្លើម។

          កញ្ចប់នេះ នឹងផ្តល់ជូនបន្ថែមនូវការពិគ្រោះបន្ថែមជាមួយវេជ្ជបណ្ឌិត អំពីការថែទាំសុខភាពថ្លើម​ របៀប​រស់​នៅ និងចំណីអាហារ ដែលធ្វើអោយខូចសុខភាពថ្លើម និងចំណីអាហារ ដែលជួយដល់សុខភាពថ្លើម។  

ថ្លើមល្អ   ថ្លើមញ៉ុកខ្លាញ់   និង ថ្លើមក្រិន

          តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅចុងឆ្នាំ ២០១៥ ចំនួន អ្នកមានជម្ងឺ​រលាកថ្លើម​រ៉ាំរ៉ៃ បង្កដោយវ៉ីរុស មានចំនួនប្រមាណ ៣២៥ លាននាក់ ដោយភាគច្រើន ជាអ្នកជម្ងឺរលាកថ្លើមប្រភេទ B ប្រមាណ ២៥៧ លាននាក់ និង អ្នកជម្ងឺរលាកថ្លើមប្រភេទ C ប្រមាណ ៧១ លាននាក់ ។

រីឯអ្នកស្លាប់ដោយជម្ងឺរលាកថ្លើមបង្កដោយវ៉ីរុស មានការកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ ២០១៥ មាន​រហូត​ដល់ ១,៣៤ លាននាក់ ចំនួននេះប្រហាក់ប្រហែលនឹងចំនួនអ្នកស្លាប់ដោយជម្ងឺរបេងដែរ ។

          ប្រទេស កម្ពុជា ជាប្រទេស ១ ក្នុងចំនោមប្រទេស ២៨ ផ្សេងទៀត ដែលត្រូវបានរកឃើញថាមាន អ្នកជម្ងឺរ​លាក​ថ្លើម បង្កដោយវ៉ីរុស ច្រើនជាងគេលើសាកលលោក ។ សរុបចំនួនអ្នកជម្ងឺក្នុងប្រទេសទាំង ២៨ នេះ ស្មើនឹង ៧០% នៃអ្នកជម្ងឺទូទាំងសាកលលោក គឺប្រមាណជា ២៣០ លាននាក់ ។ 

          ប្រទេស ១១ ក្នុងចំនោម ២៨ប្រទេស ខាងលើ ដែលមានចំនួនអ្នកជម្ងឺ ប្រមាណ ៥០% នៃអ្នកជម្ងឺ ទូទាំងសាកល គឺ ៖ Brazil, China, Egypt, India, Indonesia, Mongolia, Myanmar, Nigeria, Pakistan, Uganda, Viet Nam       ប្រទេស ១៧ ក្នុងចំនោម ២៨ប្រទេស ខាងលើ ដែលមានចំនួនអ្នកជម្ងឺ ប្រមាណ ២០% នៃអ្នកជម្ងឺ ទូទាំងសាកល គឺ ៖ Cambodia, Cameroon, Colombia, Ethiopia, Georgia, Kyrgyzstan, Morocco, Nepal, Peru, Philippines, Sierra Leone, South Africa, Tanzania, Thailand, Ukraine, Uzbekistan, Zimbabwe 

ថ្លើម ដែលមានសុខភាពល្អ

          ជម្ងឺរលាកថ្លើមប្រភេទ B

Ø  មេរោគរលាកថ្លើមប្រភេទ B ចម្លងតាមរយៈ ឈាម ទឹកកាម ទឹករំអិលទ្វារមាស និង ទឹករងៃ ។

Ø  មេរោគរលាកថ្លើមប្រភេទ B មិនចម្លងតាមរយៈ ទឹកដោះ ទឹកមាត់ និង ញើស ទេ ។

Ø  មេរោគរលាកថ្លើមប្រភេទ B អាចរស់នៅក្រៅខ្លួនមនុស្ស បានយ៉ាងតិច ៧ថ្ងៃ (ក្នុងសីតុណ្ហភាព ៤៤អង្សា បាន ៧ថ្ងៃ និង ក្នុងសីតុណ្ហភាព ធម្មតា (Room

     Temperature) បានរយៈពេល ៦ខែ)​ ។

Ø  ក្រោយពេលឆ្លងចូលក្នុងខ្លួនមនុស្ស មេរោគរលាកថ្លើមប្រភេទ B សំងំ ១ខែ ទៅ ៦ខែ មុនពេល​ចាប់​ផ្ដើម​មានរោគសញ្ញា ។  

Ø  អ្នកដែលមានការប្រឈមនឹងការឆ្លង គឺ៖

·         អ្នករួមភេទជាមួយអ្នកមានផ្ទុកមេរោគ

·         អ្នកមានដៃគូរួមភេទច្រើន

·         បុរសរួមភេទដូចគ្នា

·         អ្នកប្រើប្រាស់គ្រឿងញាណ

·         អ្នកប្រើប្រាស់ម្ជុល ស៊ឺរ៉ាំងចាក់ថ្នាំរួមគ្នា

·         អ្នកប្រើប្រាស់សំភារៈមុតស្រួចរួមគ្នា (កន្រ្តៃកាត់ក្រចក ឡាម ច្រាស់ដុសធ្មេញ)

·         អ្នកដែលរស់នៅជាមួយអ្នកមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ

·         ទារកដែលកើតពីម្ដាយមានផ្ទុកមេរោគ

·         អ្នកធ្វើការដែលប្រឈមនឹងឈាម

·         អ្នកជម្ងឺលាងឈាម

·         អ្នកធ្វើដំណើរទៅតំបន់ដែលមានអ្នកជម្ងឺរលាកថ្លើមច្រើន ។

Ø  អ្នកជម្ងឺប្រមាណ៧០% ទៅ ៨០% ពុំមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចដូចជា ឈឺក្បាលតិចតួច អស់កម្លាំង​តិចតួច ហើយអាចបាត់រោគសញ្ញាទៅវិញ។ ដោយឡែកអ្នកជម្ងឺ២០% ទៅ៣០% ទៀតមានរោគ​សញ្ញា​ដូចជា ក្ដៅខ្លួន គេងមិនលក់ មិនឃ្លានអាហារ ចង្អោរ ក្អួត ឈឺក្នុងពោះ ទឹកនោមពណ៌ក្រម៉ៅលាមកស្លេក ឈឺ​សន្លាក់ លឿងស្បែក ឬ ភ្នែក ។

Ø  ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលជម្ងឺរលាកថ្លើមប្រភេទ B អោយជាសះស្បើយលឿនក៏ដោយ បច្ចុប្បន្ន​គេមានថ្នាំដែលអាចទប់ស្កាត់ការបង្កើតកូនចៅ

     ​​  របស់មេរោគ ដែលអាចជួយពន្យាការវិត្តន៍ ទៅជាក្រិន​ថ្លើ​ម ខូចថ្លើម និង កាត់បន្ដយអាត្រាកើតមហារីកថ្លើម ។

Ø  ជម្ងឺរលាកថ្លើមប្រភេទ B អាចការពារទុកជាមុនបានតាមរយៈការចាក់វ៉ាក់សាំង ដែលអាចចាក់បាន ចំពោះទារកទើបតែកើត និង មនុស្សគ្រប់វ័យ ។

ថ្លើមក្រិន

ជម្ងឺរលាកថ្លើមប្រភេទ C

Ø  មេរោគរលាកថ្លើមប្រភេទ C ចម្លងតាមរយៈ ឈាម រីឯការចម្លងតាម ទឹកកាម ទឹករំអិលទ្វារមាស និង ទឹករងៃ ជាករណីកម្ររ ។

Ø  មេរោគរលាកថ្លើមប្រភេទ C មិនចម្លងតាមរយៈ ទឹកដោះ ទឹកមាត់ និង ញើសទេ​ ។

Ø  មេរោគថ្លើមប្រភេទ C អាចរស់នៅក្រៅខ្លួនមនុស្សបានរហូតដល់រយៈពេល ៣អាទិត្យ ក្នុងសីតុណ្ហ​ភាព ធម្មតា (Room Temperature)

Ø  ក្រោយពេលឆ្លងចូលក្នុងខ្លួនមនុស្ស មេរោគរលាកថ្លើមប្រភេទ​ C សំងំ ២អាទិត្យ ទៅ ៦ខែ មុនពេល​ចាប់ផ្ដើមមានរោគសញ្ញា ។ ប្រមាណជា ៧០ ទៅ ៨០% មិនមានរោគសញ្ញាឡើយ។

Ø  អ្នកជម្ងឺប្រមាណ៧០% ទៅ ៨០% ពុំមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចដូចជា ឈឺក្បាលតិចតួច អស់កម្លាំងតិចតួច ហើយអាចបាត់រោគសញ្ញាទៅវិញ។ ដោយឡែកអ្នកជម្ងឺ២០% ទៅ ៣០% ទៀតមាន​រោគសញ្ញាដូចជា ក្ដៅខ្លួន គេងមិនលក់ មិនឃ្លានអាហារ ចង្អោរ ក្អួត ឈឺក្នុងពោះ ទឹកនោមពណ៌ក្រម៉ៅ លាមក​ស្លេក ឈឺ​សន្លាក់ លឿងស្បែក ឬ ភ្នែក ។

Ø  ជាភព្វសំណាងរបស់អ្នកជម្ងឺរលាកថ្លើមប្រភេទ C នៅឆ្នាំ ២០១៤ អ្នកវិទ្យាសាស្រ្តបានរកឃើញថ្នាំ ព្យាបាលជម្ងឺនេះអោយជាសះស្បើយបានលឿន ក្នុងរយៈពេលត្រឹមតែ ១២ ទៅ ២៤អាទិត្យ តែប៉ុណ្ណោះ ។

Ø  ជម្ងឺរលាកថ្លើមប្រភេទ C មិនមានវ៉ាក់សាំងការពារទេ ។

 

ថ្លើមមានដុំមហារីក

សូមទំនាក់ទំនងសួរពត៌មានតាមរយៈលេខទូរស័ព្ទ ០៩៩ ៩៩ ០៩ ៨៨ / ០២៣​ ៩៩ ៤៦ ៨៦ (ភ្នំពេញ) ០១១ ៩៩ ០៩ ៨៨ / ០១២​ ៧៧ ៤៨ ៨៨​ (សៀមរាប)




Back